What would you like to find?
Health & Beauty Solutions

PICOSURE

PICOSURE

PICOSURE

បច្ចេកវិទ្យាឡេស័រថ្មី បញ្ជូនឋាមពលរស្មីដែលមានរំញ័រខ្ពស់ដែលមានល្បឿនលឿន 1ក្នុងមួយលានលានវិនាទី ព្យាបាលជាំ កំចាត់គ្រាប់ពណ៌ក្នុងស្រទាប់ស្បែកជ្រៅដោយមិនបង្ករអោយកើតកំដៅ ស្បែកតឹងសរលោងមានពន្លឺបានយ៉ាងឆាប់រហ័សដោយមិនប្រថុយនឹងការលាកស្បែក

មានមនុស្សជាច្រើនដែលសំរេចចិត្តចាក់សាក់ជារូបភាពផ្សេងៗ បន្ទាប់មកក៏ចង់លប់សាក់ចេញ តែវាមិនមែនជារឿងងាយនោះទេ ទោះបីជាការលុបបំបាត់ដោយឡេស័រទូទៅក៏នៅមានភាពពិបាកហើយត្រូវប្រើពេលយូរ បើធ្វើមិនល្អក៏អាចមានផលប៉ះពាល់ប្រថុយនឹងស្បែករោលខ្លោចធ្វើអោយការព្យាបាលកាន់តែពិបាក

ការព្យាបាលដោយឡេស័រសម័យមុន

ប្រើវិធីបញ្ជូនឋាមពលរស្មីចូលទៅក្នុងពួកគ្រាប់ពណ៌ស្បែកដែលខុសពីធម្មតា នៅពេលការកំចាត់គ្រាប់ពណ៌ដែលកើតពីការសន្សំចំហាយក្ដៅទើបធ្វើអោយកំដៅនៅសេសសល់នៅជុំវិញបរិណហ្នឹងក្លាយជាអាប់សែរកើតការឈឺចាប់ហើយត្រូវផ្អាកការព្យាបាលយូរគួសមធ្វើអោយត្រូវប្រើពេលយូរក្នុងការព្យាបាល

 

ការព្យាបាលដោយឡេស័របែបថ្មី បំបាត់ស្នាមសាក់ មិនឈឺ មិនប្រថុយនឹងការលាកស្បែក បាត់បានលឿនជាង

“Picosure” ជាការប្រតិបត្តិការធ្វើការរបស់ឡេស័រដែលសំខាន់ដែលផ្លាស់ប្ដូរការធ្វើការរបស់វាដោយរលោកធាតុអាកាសរស្មីដែលមានរំញ័រខ្ពស់ដែលមានកំរិតល្បឿន 1 ក្នុងមួយលានលានវិនាទី បំផ្លាញគ្រាប់ពណ៌ដែលខុសពីធម្មតាដោយមានរំញ័រខ្លាំងតែមិនបង្ករអោយកើតចំហាយក្ដៅដូចពីមុនធ្វើអោយមិនប្រថុយអោយកើតស្បែករោលខ្លោច ហើយបាត់លឿនជាង

 

ល្បឿនក្នុងកំរិត picosecond ធ្វើអោយកើតការផ្លាស់ប្ដូរយ៉ាងខ្លាំងក្នុងការធ្វើការរបស់ឋាមពលឡេស័រធ្វើអោយកើតព្រឹត្តិការណ៍ដែលហៅថា photoacoustic គឺការដែលឋាមពលរស្មីត្រូវស្រូបចូលរហូតធ្វើអោយកើតកំលាំងរុញច្រានហើយបែកខ្ចាយចេញដោយមិនធ្វើអោយកើតការផ្សែរផ្សំចំហាយក្ដៅក្នុងបរិវេណជុំវិញ

ដោយបច្ចេកវិទ្យា picosecond ដែលរលករស្មីឡេស័រធ្វើដំណើរដោយល្បឿនលឿន 1ក្នុងមួយលានលានវិនាទីនោះឯង ធ្វើអោយឋាមពលឡេស័រចូលដល់គ្រាប់ពណ៌ដែលខុសធម្មតា ហើយត្រូវស្រូបបឺតចេញពីរាង្គកាយដោយមិនផ្សែរផ្សំចំហាយក្ដៅធ្វើអោយគ្រាប់ពណ៌ដែលខុសពីធម្មតារលប់បាត់ភ្លាមៗ អាចមើលឃើញផលភ្លាមៗក្រោយធ្វើការព្យាបាលលើកដំបូង ដោយមិនមានផលប៉ះពាល់ផ្សេងៗ មិនឈឺ មិនប្រថុយនឹងស្បែករោលខ្លោចហើយអាចធ្វើការព្យាបាលបានជាបន្តបន្ទាប់

ក្រៅពីហ្នឹង ឋាមពលរស្មីដែលមានរំញ័រខ្ពស់កម្លាំងរុញច្រានតូចៗក្នុងកំរិតណានូខ្ចាយពេញជាន់ស្បែកខលឡាចេនជ្រៅធ្វើអោយកើតការបង្កើតអ៊ីឡាសទីន និង​ ខលឡាចេនថ្មីចំនួនច្រើនមហាសាលដែលមិនត្រឹមតែធ្វើអោយគ្រាប់ពណ៌បាត់ទៅទេថែមទាំងជួយអោយស្បែកតឹងណែនរលោងសំបុរស្មើគ្នាទៀតផង

ដែលជាព៌រមានល្អសំរាប់អ្នកដែលត្រូវការលុបស្នាមសាក់មិនថានៅត្រង់ចំនុចណារួមទាំងស្នាមសាក់នៅលើចិញ្ចើម ជុំវិញភ្នែកក៏អាចលុបបានយ៉ាងងាយស្រួល មិនឈឺ មិនប្រថុយស្បែករោលខ្លោច ក្នុងការព្យាបាលរយៈពេលដ៏ខ្លីមួយ