PERFECT WHITE
5 STEP អាឋកំបាំងមុខស្រស់ថ្លា គ្មានភាពខ្មៅស្រអាប់
Perfect White Skin Program កម្មវិធីជួសជុលស្បែក 5 ដំណាក់ការ ដែលប្រើទិចណូឡូជីការកាត់បន្ថយការកើតគ្រាប់ពណ៌ដោយបច្ចេកវិទ្យាឡេស័រចុងក្រោយបំផុត ព្រមទាំងថ្រីតមេនជំនួយស្បែក ដែលអាចនាំសារធាតុអាហារទៅកាន់ស្រទាប់ស្បែកជ្រៅដើម្បីជំនួយស្បែកស្អាតដោយវីតាម៉ីននិសសារធាតុរ៉ែដែលចាំបាច់សំរាប់ពណ៌សំបុរស្បែក ធ្វើអោយស្បែកបានទទួលការជួសជុល ការពារ និងព្យាបាលភាពខ្មៅស្រអាប់និងស្នាមអ៊ុចខ្មៅផ្សេងៗ ដើម្បីបង្ហាញស្បែកសស្អាតមានពន្លឺបែបធម្មជាតិ
STEP ទី1 ធ្វើការសំអាតផ្ទៃមុខ
ស្បែកមុខប្រសិនបើយើងធ្វើការសំអាតមិនល្អ ដោយនៅសល់ស្នាមប្រឡាក់ម្សៅទ្រនាប់រឺម្សៅដែលលៀងរឺជូតចេញមិនអស់ ក៏វាអាចក្លាយទៅមុនកប់បាន ភ្នាល់ងារនឹងប្រើគ្លីនស៊ីងម៉ិលម៉ាស្សាដើម្បីកំចាត់ភាពកខ្វក់នៅលើផ្ទៃមុខអោយអស់ដែលជាការត្រៀមស្បែកមុនដើម្បីធ្វើដំណាក់ការតទៅមុខទៀត
STEP ទី2 ឡេស័រកាត់បន្ថយគ្រាប់ពណ៌ សំរួលស្បែកស
នេះគឺជាដំណាក់កាលសំខាន់គឺការធ្វើឡេស័រ ការធ្វើឡេស័រនេះគឺដើម្បីព្យាបាលភាពខុសប្រក្រតីនៃគ្រាប់ពណ៌នៅលើស្បែកដូចជា អ្នកមានបញ្ហារស្នាមអ៊ុចខ្មៅ ជាំ អាច់រុយ រឺស្នាមខ្មៅស្រអាប់ផ្សេងៗ ឡេស័រនឹងចូលទៅកែរតម្រូវ ដោយជួយកែរតម្រូវសម្បុរស្បែកអោយសភ្លឺបន្តិចម្ដងៗបែបធម្មជាតិ
STEP ទី3 អោយអាហារស្បែក
ការបញ្ចូលអាហារបំប៉នផ្សេងៗ ទាំងវីតាម៉ីន និងសារធាតុរ៉ែដោយ Light Therapy ដោយនាំសារធាតុអាហារទៅកាន់ស្រទាប់ក្រោមរបស់ស្បែក ដោយប្រើរស្មីក្នុងការបំបាត់ស្បែក ដែលរស្មីដែលមានពណ៌ផ្សេងៗនឹងជួយកែរបញ្ហារស្បែកដែលមានលក្ខណៈខុសប្លែកពីគ្នា
Blue Light (រស្មីពណ៌ផ្ទៃមេឃ) ជួយទប់ស្កាត់កត្តាដែលបង្ករអោយកើតមុនហើយការពារ
ការឆ្លងមេរោគថ្មី Yellow Light(រស្មីពណ៌លឿង) ជួយរំរុញប្រព័ន្ធទឹករង៉ៃរួមទាំងប្រព័ន្ធការរត់របស់ឈាម កាត់បន្ថយការអាប់សែរ និងហើមក្រហមនៃស្បែកបន្ទាប់ពីធ្វើឡេស័រ, Red Light (រស្មីពណ៌ក្រហម) ជួយជំរុញការបង្កើតខលឡាចេន សំរួលសភាពស្បែកអោយរៀបរលោងព្យាបាលស្បែកដែលត្រូវកំដៅថ្ងៃដុតរោល និងបន្ថយស្នាមជ្រីវជ្រួញ
STEP ទី4 ម៉ាសស្បែកជួសជុល
ជាដំណាក់កាលដែលជួយបង្រួមរន្ធស្បែកអោយកាន់តែរួមតូចដើម្បីអោយសារធាតុអាហារដែលយើងបញ្ជូនចូលទៅនៅនឹង ហើយធ្វើការបានយ៉ាងមានប្រសិទ្ធិភាពម៉ាសម៉ាល់ទិវីតាម៉ីននឹងជួយក្នុងរឿងភាពភ្លឺថ្លានិងជួយការបង្កើតខលឡាចេនបានទៀតផងដោយការម៉ាសទុកចោលប្រហែល 10-15 នាទី
រួចហើយលៀងចេញ
STEP ទី5 ការពារស្បែកពីកំដៅថ្ងៃ
ចុងបញ្ចប់ដោយការលាបគ្រីមការពារកំដៅថ្ងៃ ក្នុងពេលដំបូងក្រោយធ្វើ Laser គួរការពារស្បែកដោយការលាបគ្រីមការពាកំដៅថ្ងៃដែលមានគុណសម្បត្តិពិសេស ក្រៅពីការពារស្បែកពីកំដៅថ្ងៃហើយត្រូវការពារស្បែកពីរស្មីពណ៌ផ្ទៃមេឃផ្សេងៗ ជួយអោយស្បែកមើលទៅក្មេងជាងវ័យស្រស់ថ្លា ហើយគួរការពារកំដៅថ្ងៃដោយគ្រីមដែលមានកំរិត SPF 30 ឡើងទៅជាប្រចាំរាល់ថ្ងៃ
ត្រឹមតែប៉ុណ្ណេះក៏ចាត់ទុកថារួចរាល់ជាមួយកម្មវិធី Perfect White Skin ស្បែកស ស្រស់ស្អាតមានពន្លឺ គ្មានភាពខ្មៅស្រអាប់ មិនថា Summerក្ដៅប៉ុណ្ណាក៏អាចបញ្ចេញសាច់សស្អាតមានពន្លឺបានរហូតចា
សាកសួរពរ៌មានបន្ថែមដើម្បីពិភាក្សារបញ្ហារស្បែកមានភាពខ្មៅស្រអាប់នៅលើផ្ទៃមុខ តាមលេខទូរស័ព្ទ
📞+66 63 535 2235