CELL-ASSISTED LIPOTRANSFER คืออะไร ?
CELL-ASSISTED LIPOTRANSFER គឺជាអ្វី?
ការផ្លាស់ប្តូរខ្លាញ់ពីចំនុចដែលយើងមិនត្រូវការ ទៅបំពេញដើមទ្រូងដើម្បីទទួលបានទំហំនិងរូបរាងដ៏ស្រស់ស្អាតជាមួយនឹងបច្ចេកទេសថ្មីដែលគេហៅថា Cell-Assisted Lipotransfer (CAL) គឺការផ្លាស់ប្តូរខ្លាញ់ពីចំនុចដែលយើងមិនត្រូវការ ទៅបំពេញដើមទ្រូងមិនថាពីបរិវេនពោះ ត្រគាកឬភ្លៅ កោសិកាខ្លាញ់នៅតែមានគុណភាពល្អហើយនៅបានរហូតក៏ដូចជាខ្លាញ់ធម្មជាតិក្នុងរាងកាយ មិនទ្រុឌទ្រមរលាយឬត្រូវបានស្រូបយកដោយរាងកាយនៅពេលនាំយកទៅចាក់ក្នុងបរិវេណដើមទ្រូង
“ចំនុចពិសេសនៃវិធីសាស្ត្រនេះគឺខ្លាញ់នឹងនៅបានយូរអង្វែងដោយមិនមានផលប៉ះពាល់ផ្សេងៗ ថែមទាំងការកំចាត់ខ្លាញ់ដែលលើស ដែលយើងមិនត្រូវការក្នុងពេលតែមួយ”

ในความเป็นจริง “ไขมัน” ไม่ได้เลวร้ายเสมอไป
ការពិតទៅ “ខ្លាញ់” គឺមិនមែនតែអាក្រក់រហូតទេ
ខ្លាញ់គឺជាអ្វីដែលមនុស្សជាច្រើនមិនចង់បាន ព្រោះមិនថាវានៅចំនុចណាមួយក្នុងរាងកាយ ក៏មិនគួរគយគន់នោះឡើយ ថែមទាំងវាជាចំនុចចាប់ផ្ដើមរបស់រោគផ្សេងៗទៀតផង តែដឹងទេថាខ្លាញ់នៅចមនុច”ក្បាលពោះ” គឺជាប្រភពសំបូរទៅដោយកោសិកាដើមដ៏ល្អបំផុតនៅក្នុងរាងកាយ បច្ចុប្បន្នមានវិធីសាស្រ្ត ការបូមខ្លាញ់ដែលអាចនាំយកកោសិកាខ្លាញ់ចេញពីពោះដោយមិនធ្វើឱ្យជាំរបួស មានសភាពពេញលេញត្រៀមជាស្រេចដើម្បីនាំយកទៅឆ្លងកាត់ដំណើរការខាង Bio-Technology ដើម្បីបង្កើនគុណភាពរបស់ខ្លាញ់

3 ដំណាក់ការនៃការពង្រីកដើមទ្រូងជាមួយនឹងខ្លាញ់ផ្ទាល់ខ្លួនរបស់អ្នក
ដំណាក់ការនៃការពង្រីកដើមទ្រូងជាមួយនឹងខ្លាញ់ផ្ទាល់ខ្លួនចាប់ផ្ដើមពីការបូមខ្លាញ់ដោយវិធី Water Jet Liposuction ពីបរិវេណ ពោះ, ត្រគាកឬភ្លៅ បន្ទាប់ពីហ្នឹងនាំយកខ្លាញ់ដែលទទួលបានមកចូលមកដំណើរការខាង Cell-Assisted Lipotransfer (CAL) ដើម្បីបង្កើនគុណភាពនៃកោសិកាខ្លាញ់ មិនត្រូវអោយរំលាយនិងស្រូបយកនៅពេលដែលយកទៅបន្ថែមទៅលើដើមទ្រូង បន្ទាប់មកនាំយកខ្លាញ់យកទៅចាក់ដើម្បីពង្រីកទំហំដោះ តាមភាពសមរម្យស្របតាមការណែនាំរបស់ពេទ្យដែលមានជំនាញវេជ្ជសាស្រ្ត

ដំណាក់ការទី 1 វិធីសាស្រ្ត បូមខ្លាញ់ ដោយថាមពលទឹក Water Jet Liposuction ទន់ភ្លន់ មិនសូវឈឺចាប់ មិនចាំបាច់សម្រាកព្យាបាល
Water Jet Liposuction វិធីសាស្រ្តនៃការ បូមខ្លាញ់ ដែលមានការឈឺចាប់តិចបំផុត មិនចាំបាច់ហិតថ្នាំមិនបាច់សម្រាកព្យាបាលនៅមន្ទីពេទ្យ ដែលជាវិធីសាស្រ្ត បូមខ្លាញ់ ដោយប្រើថាមពលទឹកដើម្បីបំបែកកោសិកាខ្លាញ់ចេញពីជាលិកាស្បែកធ្វើអោយកោសិកាខ្លាញ់មានភាពពេញលេញ មិនងាប់ ហើយ ហើយអាចនាំយកទៅប្រើប្រយោជន៍ ដើម្បីផ្សះផ្សានិងជួសជុលរាងកាយនៅចំណុចផ្សេងៗ សំរាប់វិធីបូមខ្លាញ់បែប Water Jet Liposuction ត្រូវមានជំនាញនិងបទពិសោធន៍របស់ពេទ្យយ៉ាងខ្ពស់ក្នុងការនាំយកខ្លាញ់ចេញពីបរិវេណដែលមិនត្រូវការអោយមានភាពរឹងមាំពេញលេញដើម្បីត្រៀមសំរាប់ដំណាក់ការតទៅ

ដំណាក់ការទី 2 កែលម្អគុណភាពបន្ថែមកោសិកាដើមអោយខ្លាញ់នៅបានក្នុងរយៈពេលយូរដោយទិចណូឡូជី CELL-ASSISTED LIPOTRANSFER
cell-assisted lipotransfer (CAL) ជាទិចណូឡូជី ចុងក្រោយបង្អស់ដែលធ្វើអោយកោសិកាខ្លាញ់មានគុណភាពល្អ និងនៅបានរហូតដូចជាខ្លាញ់ធម្មជាតិដែលមាននៅបរិវេណដើមទ្រូង មិនទ្រុឌទ្រមរលាយឬត្រូវបានរាងកាយបឺតស្រូបយកទៅ កាលពីមុនការនាំយកខ្លាញ់ខ្លួនឯងមកប្រើក្នុងការពង្រីកដើមទ្រូងមិនទទួលការនិយមទោះបីមានផលប៉ះពាល់តិច សារហេតុព្រោះខ្លាញ់ដែលបានចាក់ត្រឡប់ចូលទៅជាង 70% វាចាប់ផ្ដើមរលាយទៅតាមពេលវេលា ប៉ុន្តែជាមួយនឹងបច្ចេកទេសថ្មីនេះខ្លាញ់ដែលត្រូវបានដំណើរការឆ្លងកាត់កម្មវិធីពិសេសខាង Bio-Technology អាចនៅបានគង់វង្សរហូតក៏ដូចជាខ្លាញ់ដែលមានស្រាប់នៅក្នុងរាងកាយ
ដំណាក់ការទី 3 ចាក់ខ្លាញ់ដែលឆ្លងកាត់កម្មវិធី CAL ដើម្បីពង្រីកដើមទ្រូង អោយមានសម្រស់ដូចធម្មជាតិ
នៅពេលដែលខ្លាញ់បានទទយលការកែលម្អគុណភាពដើម្បីអោយមានចំនួនកោសិកាដើមបង្កើនថែមទៀតដែលមានចំនួនច្រើនហើយនឹងត្រូវបាននាំយកមកចាក់បញ្ចូលគ្នាជាមួយខ្លាញ់ដើម្បីពង្រីកដើមទ្រូង ដែលជាវិធីងាយស្រួល ឈឺចាប់តិច ធ្វើងាយ មិនបាច់វ៉ះកាត់ ប្រើត្រឹមតែការចាក់មិនមានស្នាមរបួស អាចតុបតែងរាងរូវបានងាយ មើលទៅដូចធម្មជាតិមិនមានផលប៉ះពាល់ផ្សេងៗ ហើយថែមទាំងមិនចាំបាច់ដាក់វត្ថុប្លែកចូលក្នុងខ្លួនដែរ លទ្ធផលមើលទៅដូចធម្មជាតិ លទ្ធផលនៅបានយូររហូតយូរអង្វែងដូចរបស់ដែលមកជាប់ខ្លួនពីធម្មជាតិ
ข้อดีของการเสริมหน้าอกด้วยวิธี CELL-ASSISTED LIPOTRANSFER (CAL)
ចំនុចល្អរបស់ការពង្រីកដើមទ្រូងដោយវិធី CELL-ASSISTED LIPOTRANSFER (CAL)
មិនអាចបដិសេធបានថាដើមទ្រូងគឺជាទំនុកចិត្តរបស់ស្ត្រី នៅពេលមានដើមទ្រូងដែលមានទំហំធំឡើងក្នុងរូបរាងនិងទំហំដែលសមរម្យពិតជាអាចបង្កើនទំនុកចិត្តដល់ស្ត្រីបានយ៉ាងពិតប្រាកដណាស់ ការពង្រីកដើមទ្រូងដោយខ្លាញ់របស់ខ្លួនឯងហ្នឹង ក្រៅពីអាចកាត់បន្ថយខ្លាញ់ក្នុងចំនុចដែលយើងមិនត្រូវការហើយ នៅអាចកាត់បន្ថយឱកាសភាពប្រថុយប្រថានដែលរាងកាយប្រឆាំងទៀតផង
ភាពស្រស់ស្អាតរបស់ដើមទ្រូងមិនអាស្រ័យលើទំហំតែឯងទេប៉ុន្តែនៅតែត្រូវការរូបរាងស្រស់ស្អាតដោយហេតុនេះការពិចារណាសំរេចចិត្តពង្រីកដើមទ្រូងត្រូវតែពិចារណាទាំងបច្ចេកវិទ្យាបច្ចេកទេស, វិធីសាស្រ្តនិងគ្រូពេទ្យដែលមានបទពិសោធន៍និងមានទស្សនៈអំពីសម្រស់លើសពីនេះទៅទៀតត្រូវធ្វើនៅក្នុងមន្ទីពេទ្យដែលមានស្តង់ដាប៉ុណ្ណោះមុនពេលធ្វើការសំរេចចិត្ត គួរសិក្សារកព័ត៌មាននិងធ្វើការផ្ទះអោយច្រើន ក្នុងគោលបំណងដើម្បីទទួលបានលទ្ធផលដែលត្រូវការ ហើយមិនចាំបាច់ឈឺក្បាលជាមួយបញ្ហាដែលមិនបានត្រៀមចិត្តទុកជាមុន ហើយរូបរាងដ៏ស្រស់ស្អាតក៏ក្លាយទៅជារឿងងាយៗដែលអាចទុកចិត្តបានចា
**ទំនាក់ទំនងដើម្បីសាកសួរព៌តមានបន្ថែមតាមលេខទូរស័ព្ទ 📞+66 63 535 2235
📲 រឺសាកសួរតាមរយៈ Line បាននៅទីនេះចា https://line.me/ti/p/Tuxy5FBKSw
រឺប្រសិនបើចង់សាកសួរព៌រមានទិន្នន័យបន្ថែម យើងខ្ញុំមានអ្នកជំនាញរងចាំផ្ដល់ពាក្យពិភាក្សារហូត 24 ម៉ោងណាចា