Feugiat nulla facilisis at vero eros et curt accumsan et iusto odio dignissim qui blandit praesent luptatum zzril.
+ (123) 1800-453-1546

Related Posts

កោសិកាបំបាត់

Home  /  WELLNESS CENTER  /  កោសិកាបំបាត់

ស្អាតស្រស់ថ្លាពីខាងក្នុងជាមួយវិធីសាស្រ្តថែទាំសុខភាពថ្មី ផ្តោតលើការស្ដារឡើងវិញនូវសុខភាព ពីកោសិកាខ្លាញ់

បើសិនសាកល្បងសង្គេតអោយល្អ នៅពេលយើងនៅក្មេងៗ ពេលជ្រពប់ដួលមានរបួស មិនយូរមុខរបួសទាំងនោះនឹងឆាប់ជាសះស្បើយ ស្បែកនៅវ័យក្មេងក៏ត្រឡប់មកស្រស់ថ្លាម្ដងទៀត នៅពេលយើងនៅក្មេងគឺពរពេញដោយកម្លាំងអាចរត់លេងបានពេញមួយថ្ងៃ បរិភោគច្រើនប៉ុណ្ណាក៏មិនធាត់ មុលហេតុទាំងអស់ហ្នឹងក៏ព្រោះថា កោសិការបស់ក្មេងនៅមានការធំលូតលាស់ មានការបង្កើតកោសិកាថ្មីបន្ថែមរហូត ការជួសជុលចំនុចដែលសឹករិលបានយ៉ាងឆាប់រហ័ស នៅពេលដែលមានកោសិកាថ្មីមកជំនួសកោសិកាដែលទ្រុឌទ្រមទៅ ក្មេងក៏ពោរពេញដោយឋាមពលនៃជីវិត ស្រស់ថ្លាមានជីវិតជីវ៉ា តែនៅពេលដែលអាយុកាន់តែច្រើន ការធ្វើការរឺការបង្កើតកោសិការថ្មីក៏កាត់បន្ថយចុះ លើសពីហ្នឹងទៅទៀត ប្រសិនបើអាយុចូលកៀតទៅលេខ 3 ហើយកោសិកាផ្សេងៗ នឹងមានការសឹករិចរឹលបន្ថែមកាន់តែច្រើន ធ្វើអោយសំបុរស្បែកមើលទៅមិនស្រស់ថ្លា ខ្មៅស្រអាប់ ហើយក៏មានស្នាមជ្រីវជ្រួញផ្សេងចេញមក ក្រៅពីហ្នឹងទៅទៀតក៏ធ្វើអោយមានការឆាប់នឿយហត់មិនស្វាហាប់ដូចពីក្មេង ហើយគីឡូក៏ឡើងទ្វេរគុណ ទោះបីជាយើងបរិភោគតិចជាងមុនក៏ដោយ ដោយទិចណូឡូជីបច្ចុប្បន្ន ការស្រាវជ្រៀវ អភិវឌ្ឍន៍ខាងផ្នែក Biotechnologyមានការឈានទៅមុខជាខ្លាំង អាចបំបែកយកកោសិកាដើមកំណើតពីរាងកាយមនុស្សយើងមកប្រើប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការព្យាបាល ការស្រាវជ្រៀវឃើញការព្យាបាលដោយ កោសិកាដើមកំណើត ចាត់ទុកជាការវិវត្តផ្នែកវេជ្ជសាស្រ្តដ៏សំខាន់ ក្នុងពេលនេះមានទិចណូឡូជីអាចបំបែកយកកោសិកាដើមកំណើតពីខ្លាញ់នៅក្នុងរាងកាយរបស់ខ្លួនយើង គឺមានសុវត្ថិភាព ងាយស្រួល ប្រើពេលមិនច្រើន ឈឺតិច មានកោសិកាដើមកំណើតចំនួនច្រើន កោសិកាដើមកំណើតពីខួរឆ្អឹង បើនិយាយដល់ចំនុចល្អរបស់កោសិកាដើមកំណើតពីខ្លាញ់គឺ មានចំនួនច្រើន នៅពេលប្រៀបធៀបជាមួយនឹងចំនុចផ្សេងទៀតដែលមានកោសិកាដើមកំណើតលូតលាស់ពេញវ័យដូចគ្នា មិនថាជា ខួរឆ្អឹង,ឈាម,សុក,ធ្មេញដំបូង ដូចនេះទើបមានការជឿថា ការព្យាបាលរោគក្នុងសតវត្សទី21 នេះ នឹងឆ្ពោះទៅរកទិសដៅនៃការប្រើកោសិកានិងកោសិកាដើមកំណើតពីខ្លាញ់នេះឯងដែលជាគោលសំខាន់ក្នុងការព្យាបាលក្នុងសតវត្សនេះ បើសិនជាសួរថា កោសិកាបំបាត់ដោយខ្លាញ់របស់ខ្លួនឯង មានវិធីដូចម្ដេច ចម្លើយដ៏ងាយស្រួលគឺ គ្រូពេទ្យនឹងធ្វើការបូមខ្លាញ់បរិមាណតិចតួចពីបរិវេណដែលមានខ្លាញ់ច្រើន ទើបជារឿងដ៏ល្អដែលបានកំចាត់ខ្លាញ់ដែលយើងមិនត្រូវការ ដូចជាក្បាលពោះ ជុំវិញខ្លួន រឺភ្លៅ ដែលយើងប្រើថ្នាំស្ពឹកតាមចំនុច មានសុវត្ថិភាព ហើយឈឺចាប់តិចតួច នៅពេលប្រៀបធៀបជាមួយការនាំកោសិកាដើមកំណើតចេញមកពីខួរឆ្អឹង ក្រៅពីហ្នឹងជាលិកាខ្លាញ់មានកោសិកាដើមកំណើតប្រភេទមាន Zenkaim(mesenchymal)ច្រើនជាងខួរឆ្អឹង រាប់រយដង កោសិកាដើមកំណើតមាន Zenkaim(MSCS)ជាកោសិកាដើមកំណើតដែលធ្វើតួនាទីជំនួសកោសិកាផ្សេងៗ ក្នុងរាងកាយដែលទ្រុឌទ្រោមរឺអស់អាយុ ជួយជួសជុលនិងស្តារកោសិកានៅក្នុងសរីរាង្គផ្សេងៗ ធ្វើអោយអវយវៈហ្នឹងអាចโធ្វើការបានធម្មតា រុញច្រានការធំលូតលាស់របស់កោសិកានិងជួយកាត់បន្ថយការរលាក បន្ទាប់មកនាំយកខ្លាញ់ទៅឆ្លងកាត់កម្មវិធីការចំណែកកោសិកាដើមកំណើតនិងរុញច្រានដើម្បីបង្កើនប្រសិទ្ធភាពរួចហើយយកទៅចាក់ត្រឡប់ចូលក្នុងរាងកាយម្ដងទៀតក្នុងបរិវេណដែលមានបញ្ហារ តែភាគច្រើននិយមនាំយកទៅចាក់នៅជង្គង់ ដើម្បីកាត់បន្ថយការឈឺជង្គង់ រឺចាក់បរិវេណដំបៅទឹកនោមផ្អែម ដើម្បីអោយមានការស្ដារជួសជុលឡើងវិញក្នុងបរិវេណហ្នឹងៗ ដើម្បីអោយដំបៅឆាប់ជាវិញ ចាក់លើផ្ទៃមុខបំបាត់ស្នាមជ្រួញ ចាក់លើស្បែកក្បាលដើម្បីជំរុញការលូតលាស់របស់ឫសសក់ និងជួយអោយដុះសសៃសក់ថ្មី រឺប្រសិនបើមិនមានបញ្ហារអ្វីក៏អាចចាក់ចូលក្នុងសសៃឈាមដូចគ្នានឹងការដាក់សេរ៉ូម ដើម្បីអោយកោសិកាដើមកំណើតចូលទៅជួសជុលកោសិកាដែលទ្រុឌទ្រោម ធ្វើងោយកើតការស្ដារឡើងវិញពីខាងក្នុង ធ្វើអោយស្បែកស្រស់ថ្លា កាន់តែក្មេង មានអារម្មណ៍ស្រស់ថ្លារហ័សរហួនឡើង ទោះយ៉ាងណាក៏ដោយ ការព្យាបាលដោយកោសិកាដើមកំណើតនៅជាបច្ចេកទេសថ្មីបំផុត អ្នកដែលមានការចាប់អារម្មណ៍ត្រូវតែសិក្សារកទិន្នន័យ និងជ្រើសរើសទីកន្លែងដើម្បីប្រើសេវ់ាកម្មដែលមានការជឿជាក់ក្រោមការគ្រប់គ្រងរបស់គ្រូពេទ្យមានបទពិសោធន៍តែប៉ុណ្ណោះប្រសិទ្ធភាពដ៏ល្អបំផុតសំរាប់ខ្លួនអ្នក

ចំនុចល្អនៃការស្ដារសុខភាពឡើងវិញពីកោសិកាដើមកំណើតរបស់ខ្លួនឯងដោយទិចណូឡូជីក្នុងការចំណែកកោសិកាដើមកំណើតពី Apex Medical Center ត្រូវបានចាត់ទុកថាជាបច្ចេកវិទ្យាថ្មីបំផុតដែលបានទទួលការនិយម ហើយត្រូវបាននាំយកទៅប្រើក្នុងមន្ទីពេទ្យដែលមានឈ្មោះល្បីទូទាំងពិភពលោក Apex Medical Center ជាមជ្ឈមណ្ឌលកែរសម្ផស្សដែលអាចផ្ដល់សេវ៉ាកម្មគ្រប់យ៉ាង គ្រប់ដំណាក់ការ គ្រប់តម្រូវការទាំងអស់

អាចស្ដារឡើងវិញនិងបំបាត់អាការៈផ្សេងៗទៅតាមបញ្ហារដែលមាន ត្រង់ចំនុច ដូចជាការ កាត់បន្ថយការឈឺចាប់នៅបរិវេណផ្សេងៗ,បន្ថយអាការៈរលាក,គេងមិនលក់,រាងកាយអស់កម្លាំង, វ័យមានអាយុ,កែរតម្រូវតុល្យភាពអ័រម៉ូន,ជួយអោយរាងកាយឆាប់ស្បើយពីការឈឺចាប់ផ្សេងៗបានយ៉ាងឆាប់រហ័ស,ជួយអោយស្បែកស្រស់ថ្លា មានពន្លឺ កាត់បន្ថយស្នាមជ្រួញ រួមទាំងការបំពេញបន្ថែមតាមផ្នែកផ្សេងៗរបស់រាងកាយជាដើម វិធីការដែលប្រើអាចចំណែកកោសិកាដើមកំណើតបានចំនួនច្រើនក្នុងពេលដ៏ខ្លី

ផលប៉ះពាល់និងភាពប្រថុយប្រថានដែលកើតឡើងនៅក្នុងកំរិតតិចតួចបំផុត ដោយសារតែកោសិការដែលប្រើបំបាត់ហ្នឹងជាកោសិការបស់ខ្លួនយើង

មិនបាច់គេងសំរាកព្យាបាលហើយមានមុខរបួសក្នុងការប្រតិបត្តិតិចតួច

អាចកំចាត់ខ្លាញ់លើសដែលមិនត្រូវការបានព្រមគ្នាជាមួយផង

Speak With Us