
5 គន្លឹះសម្រុកចូលប៊ូហ្វេ ហូបយ៉ាងណាមិនអោយខូចរាង
ពាក្យថា ប៊ូហ្វេ អាចជាពាក្យបម្រាមសម្រាប់មនុស្សជាច្រើន ជាពិសេសសំរាប់អ្នកដែលត្រូវការសម្រកទម្ងន់ ព្រោះប្រសិនបើភ្លេចខ្លួនអាចធ្វើអោយការព្យាយាមក្នុងការសម្រកទម្ងន់រលាយសូន្យ ប៉ុន្តែការបរិភោគអាហារប៊ូហ្វេមិនមែនជាការហាមឃាត់ចំពោះការសម្រកទម្ងន់ទាំងអស់នោះទេ ព្រោះប្រសិនបើដឹងគន្លឹះល្អៗ ដែលយកនាំយកមកផ្ញើរនេះ ធានាថាបរិភោគអាហារប៊ូហ្វេបានយ៉ាងសប្បាយចិត្តជាក់ជាមិនខាន
1.ជ្រើសរើសបរិភោគអាហារដែលមានប្រយោជន៍
ទោះបីជាអាហារប៊ូហ្វេសំបូរទៅដោយរបស់ឆ្ងាញ់ៗ តែប្រសិនបើមិនចង់អោយគីឡូឡើងគួរតែជាសវៀងអាហារប្រភេទខ្លះ ជាពិសេសអាហារដែលមានជាតិស្ករច្រើន អាហារដែលឆ្លងកាត់ការកែរច្នៃហើយ ទោះបីជាវាមានរសជាតិឆ្ងាញ់ធ្វើអោយរហ័សឆ្អែតតែក៏មានគុណប្រយោជន៍តិច ថែមទាំងអាចប្រថុយប្រថាននឹងការផ្លាស់ប្ដូរកំរិតជាតិស្ករ ការអាប់សែរ ហើយវាធ្វើអោយធាត់ថែមទៀតផង ដូចច្នេះគួរតែជ្រើសរើសសាច់ដែលផ្ដល់ជាតិខ្លាញ់តិច និងហូបបន្លែអោយកាន់តែច្រើននឹងដឹងថា ការហូបអាហារប៊ូហ្វេមិនមែនធ្វើអោយធាត់តែរហូតទេ
2.បរិភោគយឺតៗ មានស្មារតី
ប៊ូហ្វេភាគច្រើនតែងតែកំណត់ពេល ធ្វើអោយត្រូវប្រញាប់ប្រញាល់ក្នុងការបរិភោគ ដែលជាហេតុផលធ្វើអោយអ្នកបរិភោគប៊ូហ្វេមិនមានស្មារតី ប្រសិនបើមិនចង់ធាត់ក៏គួរតែបរិភោគយឺតៗ ហើយប្រើពេលក្នុងការជ្រើសរើសអាហារយ៉ាងមានស្មារតី នឹងធ្វើអោយគីឡូមិនឡើងក្រោយពេលបរិភោគអាហារប៊ូហ្វេ
3.ទំពារអាហារអោយល្អិត
ការទំពារអាហារក៏មានផលប៉ះពាល់ដោយផ្ទាល់ដល់ការសម្រកទម្ងន់បានដូចគ្នា ព្រោះក្នុងការទទួលទានអាហារប្រសិនបើទំពារមិនខ្ទិចបណ្ដាលអោយក្រពះធ្វើការយ៉ាងធ្ងន់ធ្ងរ ធ្វើអោយការទទួលទានអាហារកាន់តែច្រើន លើសពីការចាំបាច់ ទីបំផុតធ្វើអោយគីឡូឡើង
4.ចៀសវាងការផឹកទឹកក្រូចដែលមានជាតិហ្គែស
មិនថានៅហាងអាហារប៊ូហ្វេណាក៏មានទឹកក្រូចដែលមានជាតិហ្គែសមកបម្រើសេវ៉ាកម្ម បើភ្លេចខ្លួនផឹកពេលណាធានាថាគម្រោងការសម្រកទម្ងន់គឺខ្ទេចតែម្ដង ព្រោះវាមានជាតិស្ករច្រើនបូករួមទាំងការបរិភោគប៊ូហ្វេដោយមិនបណ្ដាក់ដៃ ធ្វើអោយបរិមាណកាឡូរីច្រើនជាងការចាំបាច់ទីបំផុតក្លាយទៅជាខ្លាញ់ដែលផ្សែរផ្សំក្នុងរាងកាយ ដូចច្នេះគួរតែពិសារទឹកធម្មតាជំនួសវិញ
5.ហាមបង្អត់អាហារមុនបរិភោគអាហារប៊ូហ្វេ
ព្រោះវាធ្វើអោយយើងកាន់តែបរិភោគកាន់តែច្រើនលើងហើយមិនមានស្មារតីក្នុងការជរើសរើសអាហារ ដូចច្នេះគួរតែបរិភោគអាហារអោយបានគ្រប់ពេលទោះបីជាត្រូវទៅហូបអាហារប៊ូហ្វេក៏ដោយ
ទាំងនេះប្រសិនបើត្រូវការទទួលបានលទ្ធផលល្អក្នុងរយៈពេលដ៏ខ្លីគួរតែប្រើវិធីផ្សេងៗក្នុងការសម្រកទម្ងន់ទៅជាមួួយគ្នាផងដែរ ដូចជាការហាត់ប្រាណ រឺវិធីសាស្រ្តខាងផ្លូវពេទ្យ ដូចជាការវ៉ះកាត់ រឺបូមខ្លាញ់ តែប្រសិនបើត្រូវការសម្រករូបរាងដែលទទួលបានលទ្ធផលយ៉ាងឆាប់រហ័សហើយមានសុវត្ថិភាពជាងការវ៉ះកាត់គឺធ្វើ Cool Sculptingជាទិចណូឡូជីកំចាត់ខ្លាញ់ដោយចំហាយត្រជាក់ ដែលមិនធ្វើអោយមានស្នាមរបួស ធ្វើហើយអាចប្រើជីវិតបានធម្មតា
សាកសួរព៌រមានលំអិតបន្ថែមទៀតតាមរយៈលេខទូរស័ព្ទ +66 63 535 2235
រឺតាមរយៈ Line https://line.me/ti/p/Tuxy5FBKSw