Feugiat nulla facilisis at vero eros et curt accumsan et iusto odio dignissim qui blandit praesent luptatum zzril.
+ (123) 1800-453-1546

Related Posts

៥ យ៉ាង! អាចសម្គាល់បានថា បុរសមានការថយចុះនៃអរម៉ូន

Home  /  Articles  /  Uncategorized   /  ៥ យ៉ាង! អាចសម្គាល់បានថា បុរសមានការថយចុះនៃអរម៉ូន

៥ យ៉ាង! អាចសម្គាល់បានថា បុរសមានការថយចុះនៃអរម៉ូន

បុរសដែលមានការថយចុះនៃអរម៉ូនភាគច្រើនតែងតែមកជួបគ្រូពេទ្យនៅពេលដែលរោគសញ្ញាចាប់ផ្តើមហើយ ដែលជួបប្រទះជាញឹកញាប់គឺមកដោយសារ អាការៈសមត្ថភាពផ្លូវភេទមានការថយចុះឬ Erectile Dysfunction ដែលជាស្ថានភាពមួយដែលលិង្គមិនឡើងរឹង។ ឬរឹងមិនបានពេញលេញ “ នៅពេលអ្នកជំងឺមកជួបគ្រូពេទ្យពេលដែលមានអាការៈ សមត្ថភាពផ្លូវភេទមានការថយចុះ ចំនុចដំបូងដែលត្រូវពិនិត្យគឺត្រួតពិនិត្យកំរិតអរម៉ូនភាឬប្រុសផងដែរ ព្រោះបានរកឃើញថាបុរសដែលមានបញ្ហាទាំងហ្នឹងភាគច្រើនមានកំរិតអរម៉ូនភេទទាប។ ដូច្នេះគ្រូពេទ្យមានទស្សនវិជ្ជាថា យើងនឹងមើលថែមនុស្សគ្រប់វ័យពោលគឺមាន 3 ក្រុមអាយុ ដោយការពារក្នុងក្រុមវ័យ

ជំទង់ មើលថែក្នុងក្រុមមនុស្សវ័យកណ្តាល ព្យាបាលក្នុងក្រុមអាយុច្រើនដែលមានអាការៈ ដូចជាមនុស្សវ័យជំទង់ភាគច្រើនជួបប្រទះស្ថានភាពការថយចុះអរម៉ូន អាចបណ្ដាលមកពីភាពស្គមស្គាំងសាច់ដុំរាបស្មើរឬមកក្នុងទម្រង់ ធាត់ស្គុយដុះក្បាលពោះ ប៉ុន្តែនៅពេលដែលមានអាយុកណ្តាល តែងតែមកក្នុងរឿងការឈានចូលភាវៈ ការថយចុះអរម៉ូនកម្រិត ១-៣ តាមមកជាមួយ ន្តែប្រសិនបើអាយុ ៤៥+ ឡើងទៅភាគច្រើនគឺស្ថិតក្នុងក្រុមសមត្ថភាពផ្លូវភេទមានការថយចុះកំរិត ២ ទៅ ៣ ឡើងទៅ ដោយនឹងធ្វើការព្យាបាលអាការៈសមត្ថភាពផ្លូវភេទមានការថយចុះជាមុនសិននិងថែរក្សាសុខភាពឱ្យកាន់តែល្អរបស់បុរសព្រមគ្នាជាមួយតែម្ដង

ភាវៈការថយចុះអរម៉ូនអាចដោះស្រាយបាន

បញ្ហានៃការថយចុះអរម៉ូនភេទដែលមនុស្សជាច្រើនបានជឿថាដោយសារតែមានអាយុកាន់តែចាស់មានន័យថាទោះបីវ័យចំណាស់វាជារឿងធម្មជាតិក៏ដោយ ប៉ុន្តែអ្នកក៏មិនចាំបាច់មានអារម្មណ៍ថាចាស់ទៅជាមួយផងដែរ តែបច្ចុប្បន្នរបៀបក្នុងការរស់នៅគឺមានការផ្លាស់ប្តូរជាខ្លាំង មនុស្សគ្រប់គ្នាធ្វើការធ្ងន់ គេងយប់ជ្រៅ រហូតដល់ស្ត្រេសសម្រាកតិចតួច ទទួលទានអាហារយ៉ាងប្រញាប់ប្រញាល់ និងខ្វះការហាត់ប្រាណ។ កត្តាទាំងអស់នេះធ្វើអោយកើតភាវៈការថយចុះអរម៉ូន​មុនវ័យ

មនុស្សដែលមានអាយុលើសពី ៣០ ឆ្នាំចាប់ផ្តើមពិគ្រោះជាមួយវេជ្ជបណ្ឌិតដែលមានរោគសញ្ញា ងាប់លិង្គ ហើយអ្នកដែលមានបញ្ហាជំងឺអរម៉ូនមានការថយចុះត្រូវបានចូលទៅព្យាបាលច្រើនផ្នែក ខ្លះមានបញ្ហាងាប់លិង្គ អ្នកខ្លះមកព្យាបាលសក់ជ្រុះ។ មនុស្សខ្លះមកពិភាក្សាអំពីរោគធាត់ អ្នកខ្លះមកពិនិត្យសុខភាព ប៉ុន្តែមិនថាយើងមកពីអង្គភាពណាទេយើងមើលទៅជាអង្គភាពរួមទៅហើយ គឺយើងព្យាបាលក្នុងពេលតែមួយដើម្បីសុខភាពល្អ

៥ យ៉ាង! កត់សម្គាល់នៅពេលបុរសមានការថយចុះអរម៉ូន

* សាច់ដុំស្វិតរាបស្មើ

* មានខ្លាញ់ច្រើនយ៉ាងកកកុញ

* ចំណង់ចំនូលចិត្តផ្លូវភេទមានការថយចុះ

* ប្រដាប់ភេទរឹងមិនបានពេញលេញ

* មានអារម្មណ៍ធុញថប់ងាយ

 

នៅពេលយើងដឹងថាសូចនាករមូលដ្ឋាន របស់សុខភាពភេទបុរសគឺរឿងសម្ថភាពផ្លូវភេទ ដូច្នេះយើងត្រូវតែពិនិត្យមើលអ្វីៗគ្រប់យ៉ាងចាប់ពីកម្រិតជាតិស្ករក្នុងឈាមខ្លាញ់ស្ថានភាពផ្សេងៗនៃរាងកាយពិនិត្យមើលអរម៉ូនទាំងអស់ដែលទាក់ទងនឹងក្រពេញប្រូស្តាតនិងពិនិត្យមើលថាតើជីវិតមានឥរិយាបទយ៉ាងដូចម្តេច ត្រូវកែរតម្រូវចំនុចណាខ្លះ ព្រោះអរម៉ូនបុរស មិនមានថ្ងៃអស់ គ្រាន់តែមានការថយចុះប៉ុណ្ណោះ ដូច្នេះការបំពេញបន្ថែមអរម៉ូនភេទប្រុស នៅពេលយើងផ្តល់អរម៉ូនបន្ថែមមួយរយៈ ក៏នឹងបានរកឃើញថាមានភាពប្រសើរឡើង ទម្ងន់មានការស្រកចុះ មានភាពស្រស់ថ្លាសមត្ថភាពផ្លូវភេទត្រឡប់មកល្អប្រសើរឡើងវិញសុភមង្គលក្នុងជីវិតក៏បានត្រឡប់មកវិញ

ការទទួលអរម៉ូនបន្ថែមគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពសម្រាប់មនុស្សដែលមានបញ្ហាអរម៉ូនមានការថយចុះ អរម៉ូនភាគច្រើនភាគច្រើន ប៉ុន្តែត្រូវតែឆ្លងកាត់ការពិនិត្យយ៉ាងហ្មត់ចត់ក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យជំនាញ ដោយសារតែក្នុងអំឡុងពេលនៃការផ្តល់អរម៉ូនត្រូវមានការពិនិត្យទៀងទាត់

ការកែប្រែអាកប្បកិរិយាដោយផ្តោតលើប្រធានបទអរម៉ូនបុរសហ្នឹង បុរសមានភាពខុសគ្នាពីរមនុស្សស្រី​

ចំពោះបុរសទោះបីជាមានរោគសញ្ញាផ្សេងៗគ្នាដែលកើតឡើងពីកម្រិតអរម៉ូនមានការថយចុះក៏ដោយក៏រាងកាយក៏មិនបញ្ឈប់ការបង្កើតអរម៉ូនដូច្នេះវាអាចស្តារប្រសិទ្ធភាពនៃការផលិតអរម៉ូនបាន ដោយគ្រូពេទ្យនឹងណែនាំអ្នកជំងឺឱ្យផ្លាស់ប្តូររបៀបរស់នៅរបស់ពួកគេដើម្បីជំរុញការបង្កើតអរម៉ូនដើម្បីត្រឡប់មកធម្មតាវិញម្ដងទៀត បើអាច ប៉ុន្តែចំពោះបុរសវ័យចំណាស់ ដែលមានការថយចុះអរម៉ូនយ៉ាងពិតប្រាកដ នឹងត្រូវផ្តល់អរម៉ូនបន្ថែមជាបន្តបន្ទាប់ និងវិធីសាស្ត្រនៃការរំញោចរាងកាយដើម្បីផលិតអរម៉ូនបានធម្មតាហ្នឹងមិនមែនជា វិធីសាស្រ្តថ្មីទេ ការណែរនាំអំពីរបៀបប្រព្រឹត្ដ ដើម្បីជំរុញការផលិតអរម៉ូនធម្មជាតិដូចខាងក្រោម

1.ចូលគេងពីក្បាលព្រលប់ ដើម្បីប្រាកដថាអ្នកបានគេងលក់ស្កប់ស្កល់នៅពេលយប់ពាក់កណ្តាលអធ្រាត្រ។

2.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដែលជាកាហាត់ប្រាណដើម្បីជំរុញអរម៉ូននេះ ខុសប្លែកពីគ្នានៃការធ្វើលំហាត់ប្រាណដើម្បីថែរក្សាសុខភាពធម្មតា (៣០ នាទីឡើងទៅ)

3.ជ្រើសរើសអាហារដែលមានសុខភាពល្អ

៤. ម៉ាស្សាសម្រាប់ការគ្រប់គ្រងប្អូនប្រុស បច្ចេកទេសណែរនាំការគ្រប់គ្រោងម៉ាស្សាចំពោះចំនុចចាត់ទុកថាការគ្រប់គ្រងដើម្បីដំណើរការល្អនៃប្រព័ន្ធសរសៃឈាមរត់។

៥. ចុងក្រោយអ្វីដែលសំខាន់បំផុតគឺត្រូវគិតវិជ្ជមានមើលអ្វីៗគ្រប់យ៉ាងប្រកបដោយសុទិដ្ឋិនិយម។ ដើម្បីកុំឱ្យធ្លាក់ក្នុងជំងឺបាក់ដែលអាចធ្វើអោយអ្នកមិនអាចគេងលក់បាន

បញ្ហាជាមួយនឹងការថយចុះនៃអរម៉ូនភេទប្រុស កើតឡើងពីរបៀបរស់នៅដែលមានសារៈសំខាន់ហើយអាចត្រូវបានដោះស្រាយដោយការផ្លាស់ប្តូររបៀបរស់នៅរួមជាមួយនឹងការយកចិត្តទុកដាក់ល្អពីអ្នកជំនាញវេជ្ជសាស្ត្រដូច្នេះដើម្បីអោយអាយុ ៤០ ឆ្នាំរបស់អ្នកជាការចាប់ផ្តើម សុភមង្គល ហើយគុណភាពជីវិតល្អដោយអ្នកមិនចាំបាច់ប្រលែងទៅតាមវ័យ  អាចនឹងនៅភាពជាកំលោះក្រមុំបាន ហើយបណ្ដោយឱ្យអាយុផ្លាស់ប្តូរទៅដោយស្ថានភាពកាយសម្បទានៅតែក្មេងជានិច្ច

ប្រសិនបើមានបញ្ហាទាក់ទងនឹងប្អូនប្រុស ឬសុខភាពភេទបុរសផ្សេងៗទៀតសូមទាក់ទងមកកាន់

MEN’S HEALTH BY APEX ផ្ដល់ការពិគ្រោះយោបល់ដោយអ្នកឯកទេសខាងវេជ្ជសាស្ត្រផ្នែកសុខភាព។

  • ត្រួតពិនិត្យភាពខុសប្រក្រតីអរម៉ូន
  • ការព្យាបាលជំងឺងាប់លិង្គ
  • ការពិគ្រោះយោបល់អំពីបញ្ហាប្រដាប់ភេទរឹងមិនបានពេញទំហឹង
  • បង្កើតសាច់ដុំ BUILD MUSCLE
  • ការពង្រឹងសម្ថភាពជាមួយនឹងបច្ចេកវិទ្យា Linear Shockwave Therapy
  • P-SHOT FOR MEN (PRP)

MEN’S HEALTH BY APEX MEDICAL CENTER

💌លោកអ្នកអាចធ្វើការពិភាក្សាបន្ថែមបានតាមរយៈលេខទូរស័ព្ទ

📞+66 63 535 2235

📲 Line https://line.me/ti/p/Tuxy5FBKSw