
អញ្ចាញចា ធ្មេញសុំលាសិនហើយ ដកធ្មេញពេលណាកុំពិបាកគិតច្រើនអី !! គ្រាន់តែដាក់ឫសធ្មេញសប្បនិមិត្តជាមួយនឹងការគ្របធ្មេញ Dental Implant
ឥឡូវនេះបើសិនជាត្រូវដកធ្មេញពេលណា មិនបាច់គិតច្រើនទេ គ្រាន់តែដាក់ឫសធ្មេញសប្បនិមិត្ត ក៏អាចត្រឡប់មកទំពារបាយបាន ញញឹមបានដូចដើម
ដាក់ឫសធ្មេញសប្បនិមិត្តព្រមទាំងគ្របធ្មេញ ដោយអ្នកជំនាញឯកទេស
ឫសធ្មេញសប្បនិមិត្តត្រូវបានធ្វើឡើងដើម្បីជំនួសឫសធ្មេញរបស់យើងនៅពេលដែលបានដកចេញទៅ ឫសធ្មេញសប្បនិមិត្តធ្វើចេញពីលោហៈទីតានីញ៉ូមជាវត្ថុដែលមិនបង្កគ្រោះថ្នាក់ដល់រាងកាយទេ។ បច្ចុប្បន្នមានការអភិវឌ្ឍន៍បង្កើតផ្ទៃរូបរាងដែលមានរាងពិសេស។ ធ្វើឱ្យ អាចដកធ្មេញបង្កប់ឫសរួចរាល់ដែលអាចបំពាក់ធ្មេញបានតែម្ដង អ្នកជំងឺឆាប់ជាសះស្បើយយ៉ាងឆាប់រហ័ស ដោយមិនបាច់ខ្លាចធ្មេញក្រហុប
ចំនុចល្អក្នុងការដាក់ឫសធ្មេញសប្បនិមិត្ត ភ្លាមៗបន្ទាប់ពីបានដកធ្មេញគឺធ្វើអោយឆ្អឹងមិនរួញតូចអញ្ចាញធ្មេញមិនបង្ខិត ការដាក់ឫសធ្មេញគឺដូចជាការបោះសសរហើយ យកធ្មេញទៅគ្របជំនួសគឺនិយាយបានថាឈឺម្ដងចប់
ក្នុងករណីធ្មេញមុខ។ នៅពេលវេជ្ជបណ្ឌិតថតកាំរស្មីអ៊ិចពិនិត្យមើលហើយថាធ្មេញនេះមានបញ្ហាចាំបាច់ត្រូវដកចេញ។ វេជ្ជបណ្ឌិតនឹងណែនាំប្រសិនបើអ្នកជំងឺសំរេចចិត្តធ្វើ។ បន្ទាប់ពីការដកត្រូវបានបញ្ចប់វេជ្ជបណ្ឌិតនឹងវាស់ទំហំឫស។ បន្ទាប់មកដាក់ឫសធ្មេញសប្បនិមិត្តចូលទៅ នៅពេលដែលបានដាក់រួចរាល់ហើយ អ្នកជំងឺក៏បានដើរចេញទៅជាមួយនឹងធ្មេញថ្មីដ៏សែនស្រស់ស្អាតបំផុតដូចធម្មជាតិ មើលទៅមានភាពស្រដៀងគ្នាខ្លាំងណាស់
- សម្រាប់អាយុកាលក្នុងការប្រើឫសធ្មេញសប្បនិមិត្តនិងគម្របធ្មេញ ប្រសិនបើបាននៅក្នុងឆ្អឹងរបស់យើងហើយនោះមិនមានបញ្ហាអ្វីទេអាចនៅជាមួយយើងអស់មួយជីវិត។ ការព្យាបាលឫសធ្មេញគឺជាការវះកាត់។ មនុស្សជាច្រើនពេលបានឮថាជាការវះកាត់ក៏គិតថាវាជាករណីធំ ប៉ុន្តែការពិតទៅ អារម្មណ៍វាស្រដៀងគ្នានឹងការប៉ះធ្មេញ ព្រោះត្រូវប្រើថ្នាំស្ពឹក ហើយក៏ធ្វើការរ៉ ប៉ុន្តែមិនមែនជាការរ៉ធ្មេញទេ តែជាការរ៉ឆ្អឹងជំនួសវិញ។ក្នុងករណីដែលអញ្ចាញទ្រឆ្អឹងធ្មេញស្តើងពេកគ្រូពេទ្យនឹងប្រើវិធីបណ្ដុះឆ្អឹង។ ដោយដាក់អោយពេញបរិវេណ បន្ទាប់មកធ្វើការដាក់ឫស ក្នុងការធ្វើឫសធ្មេញសប្បនិមិត្តអ្នកខ្លះធ្វើលឿនជាងការប៉ះធ្មេញទៅទៀត
ពេលកំពង់ធ្វើមានការឈឺចាប់តិចជាងការដកធ្មេញបន្តិចបន្តួច។ អាស្រ័យលើភាពពិបាករឺភាពងាយស្រួលក្នុងករណីនោះ
ដំណាក់កាលការថែរក្សាធ្មេញក្រោយពេលដាក់ឫសធ្មេញសប្បនិមិត្ត
អាចដុសធ្មេញនិងប្រើទឹកថ្នាំខ្ពុរមាត់បានតាមធម្មតា ប៉ុន្តែគួរជៀសវាងការទំពារអាហាររឹង។ ឬស្អិតពេក។ ហើយដុសធ្មេញដើម្បីថែរក្សាធ្មេញរបស់អ្នកឱ្យស្អាត ដើម្បីការពារមិនអោយមានកំបោរតោងធ្មេញ សម្រាប់អ្នកដែលចង់ពត់ធ្មេញរួមជាមួយផង ប្រសិនបើពត់ធ្មេញមានឫសធ្មេញសប្បនិមិត្ត គឺវាពិបាកបន្តិច។គួរតែពត់ធ្មេញអោយបានរួចរាល់សិនចាំមកដាក់ឫសធ្មេញសប្បនិមិត្ត ដោយសារតែការពត់ធ្មេញ គឺធ្មេញនឹងមានការផ្លាស់ទី ប៉ុន្តែឫសធ្មេញសប្បនិមិត្តវាមិនអាចផ្លាស់ប្ដូរទីបានទេ
ដូច្នោះកម្លោះក្រមុំណាដែលបានបាត់បង់ធ្មេញដោយសារហេតុផលផ្សេងៗ ធ្វើអោយស្នាមញញឹមក្នុងជីវិតប្រចាំថ្ងៃ ត្រូវបានបិទបាំងដោយសារប្រហោងធ្មេញ Dental Implant ដាក់ឫសធ្មេញសប្បនិមិត្ត គឺជាជម្រើសមួយនៃភាពជឿនលឿនផ្នែកបច្ចេកវិទ្យាដែលជួយដោះស្រាយបញ្ហាការបាត់បង់ធ្មេញ ហើយអ្នកដែលមិនចូលចិត្តពាក់ធ្មេញក្លែងក្លាយប្រភេទផ្សេងៗ
ឫសធ្មេញសប្បនិមិត្ត អាចឱ្យអ្នកវិលត្រឡប់ទៅរកជីវិតធម្មតាវិញ ការញ៉ាំការទំពារ ញ៉ាំអ្វីគឺកាន់តែឆ្ងាញ់ឡើង មិនបាច់មានការព្រួយបារម្មណ៍ថាគំរបធ្មេញវានឹងបែក ប៉ុន្តែក៏មិនគួរខាំ ឬទំពាររបស់ដែលរឹងពេក
គុណសម្បត្តិនៃការដាំឫសធ្មេញសប្បនិមិត្ត
អាចមានធ្មេញសម្រាប់ប្រើការភ្លាមៗ
ដើម្បីឱ្យមានភាពស្រស់ស្អាតនិងជំនួសធ្មេញដែលបានបាត់បង់ទៅភ្លាមៗ
ចំណាយពេលតិចតួចក្នុងការព្យាបាល
សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនង APEX DENTAL SMILE STUDIO បានតាមរយៈលេខទូរស័ព្ទ
📞+66 63 535 2235