Feugiat nulla facilisis at vero eros et curt accumsan et iusto odio dignissim qui blandit praesent luptatum zzril.
+ (123) 1800-453-1546

Related Posts

ស្តាររូបរាងដ៏តឹងណែនដល់អ្នកម្តាយបន្ទាប់ពីផ្ដល់កំណើតបុត្រដោយ Thermage Body CPT

Home  /  Articles  /  Uncategorized   /  ស្តាររូបរាងដ៏តឹងណែនដល់អ្នកម្តាយបន្ទាប់ពីផ្ដល់កំណើតបុត្រដោយ Thermage Body CPT

ស្តាររូបរាងដ៏តឹងណែនដល់អ្នកម្តាយបន្ទាប់ពីផ្ដល់កំណើតបុត្រដោយ Thermage Body CPT

ប្រសិនបើនិយាយដល់បច្ចេកវិជ្ជាថ្មី Thermage មនុស្សជាច្រើនគង់គិតថា ជាវិធីសាស្រ្តសម្រាប់លើកបន្តឹងស្បែកមុខតែប៉ុណ្ណោះ ប៉ុន្តែតាមពិត Thermage អាចលើកបន្តឹងបានផ្នែកជាច្រើននៃរាងកាយ ជាងអ្វីដែលអ្នកគិតទៅទៀត ជាពិសេសអ្នកម្តាយបន្ទាប់ពីផ្ដល់កំណើតបុត្រដែលតែងតែជួបប្រទះបញ្ហាក្បាលពោះមានភាពយៀរធ្លាក់ រូបរាងមានការផ្លាស់ប្តូរ ស្បែកនៅបរិវេនពោះមានស្នាមជ្រីវជ្រួញនិងស្នាមប្រេះ តោះយើងក្រឡេកមើលម៉ើសថាតើ Thermage ធ្វើការបែបណានិងមានផលជាមួយផ្នែកណាខ្លះនៅក្នុងរាងកាយ

ការធ្វើការរបស់ Thermage

Thermage គឺជារលកវិទ្យុដែលមានប្រេកង់ខ្ពស់ (RF) ដែលបញ្ជូនថាមពលកំដៅទៅក្នុងស្បែកស្រទាប់ជ្រៅដើម្បីជំរុញការផលិតខលឡាជេន ហើយចុះទៅដោះស្រាយបញ្ហាសរសៃកូឡាជែនដែលមានភាពយៀរធ្លាក់ អោយបង្រួញខ្លួនត្រឡប់មកមានរង្វង់ដែលទាញតឹងឡើងតោងជាលិការបស់ស្បែកអោយកាន់តែប្រសើរឡើង ធ្វើឱ្យស្បែកមានភាពរស់រវើក រឹងមាំ និងមើលទៅមានភាពណែនតឹងជាងមុន ស្នាមជ្រីវជ្រួញថយចុះបន្ទាប់ពីការព្យាបាលនឹងឃើញលទ្ធផលបន្តិចម្តងៗ និងកាន់តែប្រសើរឡើងក្រោយពីបានធ្វើរយៈពេល 2-3 ខែនិងនៅបានយូរប្រហែល 1-2 ឆ្នាំ

Thermage អាចធ្វើបរិវេណផ្សេងៗក្រៅពីផ្ទៃមុខបានទេ?

ដោយសារតែខលឡាជេនមាននៅគ្រប់ផ្នែកនៃស្បែករបស់យើង។ ក្រៅពីស្បែកមុខហើយ ស្បែកនៅបរិវេណផ្សេងៗ វាអាចមានបញ្ហាដែលខុសប្លែកពីគ្នាទៀត ដូចជាដើមដៃយៀរ ក៏អាចប្រើ Thermage ដើម្បីជួយលើកបន្តឹងដោយផ្ទាល់នៅលើដើមដៃបានផងដែរ។ រួមទាំងការព្យាបាលស្បែកមិនរាបស្មើពីផ្នែកផ្សេងៗបានយ៉ាងត្រង់ចំនុច ហើយទទួលលទ្ធផលមិនខុសគ្នាពីផ្ទៃមុខទេ

Thermage ជាជំនួយការថ្មីសម្រាប់អ្នកម្តាយបន្ទាប់ពីផ្ដល់កំណើតបុត្រ

Thermage គឺជាជំនួយការដ៏អស្ចារ្យមួយទៀតសម្រាប់ម្តាយក្រោយសម្រាលបុត្រដូចជាបញ្ហាក្បាលពោះយៀរធ្លាក់ ឬក្បាលពោះប្រេះឆ្នូតៗ មូលហេតុគឺដោយសារតែពោះមានការពន្យឺតនៅពេលមានផ្ទៃពោះ ដែលជៀសមិនរួច បច្ចេកវិទ្យា Thermage អាចបញ្ចេញថាមពលកំដៅចូលជ្រៅទៅក្នុងស្បែកស្រទាប់ជ្រៅ ដើម្បីរំញោចការបង្រួញខ្លួននៃខលឡាជេននិង អ៊ីឡាសទីន ធ្វើឱ្យពោះត្រឡប់មកមើលទៅស្អាតវិញ ចង់តែងខ្លួន

ឬស្លៀកឈុតហែលទឹកក៏អាចត្រឡប់មកមានទំនុកចិត្តបានដូចដើម

Thermage អាចជួយលើកបន្តឹងស្បែកនៅបរិវេណពោះពន្យឺត ពីការមានផ្ទៃពោះ

ជារឿងធម្មតាបន្ទាប់ពីផ្ដល់កំណើតបុត្រ ស្ត្រីជាច្រើនអាចមានរូបរាងផ្លាស់ប្ដូរពីការមានផ្ទៃពោះ។ ដោយសារតែរាងកាយមានការយឺតចេញទៅដើម្បីទ្រទ្រង់ទារក ហើយទម្រាំរាងកាយត្រឡប់ទៅសភាពដើមវិញ សូម្បីតែការធ្វើលំហាត់ប្រាណឬគ្រប់គ្រងចំនីអាហារ វាអាចចំណាយពេលជាច្រើនសមល្មម ហើយបច្ចេកវិជ្ជា Thermage  អាចជាជំនួយមួយផ្សេងទៀតក្នុងការស្តាររូបរាងរបស់អ្នកឡើងវិញ ដើម្បីអាចវិលត្រឡប់មករកសភាពធម្មតាវិញបានយ៉ាងឆាប់រហ័ស

ហេតុអ្វីបានជាវាសាកសមសម្រាប់ម្តាយបន្ទាប់ពីផ្ដល់កំណើត?

ការធ្វើ Thermage គឺជាការលើកបន្តឹងយ៉ាងមានប្រសិទ្ធភាព ដោយមិនចាំបាច់ធ្វើការវះកាត់អោយឈឺខ្លួន ចំពោះអ្នកម្តាយខ្លះដែលត្រូវវ៉ះកាត់ដើម្បីសំរាលកូន អាចមិនចង់ឃើញកាំបិទពេទ្យម្តងទៀតប៉ុន្មាន Thermage គឺជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍ សម្រាប់អ្នកម្តាយបន្ទាប់ពីផ្ដល់កំណើតបុត្រគ្រប់គ្នា

Apex Profound Beauty បានទទួលរង្វាន់លំដាប់ថ្នាក់លេខ 1 បទពិសោធន៍ការធ្វើ Thermage រង្វាន់ Most Treatments throughout the World ជាគ្លីនិកដែលលើកបន្តឹងស្បែកមុខដោយ Thermage ច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ 2005 រហូតមកដល់ពេលនេះនៅមិនទាន់មានគ្លីនិកណាមួយដែលបំបែកកំណត់ត្រានេះទេ។ ដើម្បីឱ្យម្តាយទាំងអស់អាចជឿជាក់លើយើងបាន ហើយអាចផ្តល់លទ្ធផលល្អបំផុតសម្រាប់អ្នក