
មូលហេតុនៃជំងឺអញ្ចាញធ្មេញ … អាចការពារបាន !! TEETH CLEANING WITH AIR-FLOW
គ្រាន់តែថែរក្សាប្រអប់មាត់របស់អ្នកឱ្យស្អាត កោសកំណកកំបោរព្រមទាំងកម្ចាត់ស្នាមប្រឡាក់ដោយ AIR-FLOW ដើម្បីឱ្យស្នាមប្រឡាក់ដែលជាប់ស្អិតយ៉ាងណែនជ្រុះចេញមក ធ្មេញនឹងមានភាពស្រស់ស្អាតដោយ AIR-FLOW មិនឈឺចាប់ មានសុវត្ថិភាព មិនធ្វើអោយខូចផ្ទៃធ្មេញដែលបានពាក់ ធ្មេញសស្អាត ភ្លឺរលោង
“ជាជំរើសមួយទៀតសំរាប់អ្នកដែលមានពេលវេលាតិចតួចចាំបាច់ត្រូវ TEETH CLEANING WITH AIR-FLOW ដោយទិចណូឡូជី AIR-FLOW ដ៏ទំនើបទាន់សម័យ ស្អាត លឿន មានសុវត្ថិភាព ប្រើកម្លាំងរុញច្រានទឹក“
កោសកំណកកំបោរ ព្រមទាំងកម្ចាត់ស្នាមប្រឡាក់ ដោយ AIR-FLOW កម្ចាត់ស្នាមប្រឡាក់ផ្ទៃធ្មេញ ដោយថាមពលដែលចូលបានជ្រៅ មិនធ្វើឱ្យខូចផ្ទៃបិទធ្មេញ ការថែរក្សាសុខភាពមាត់ ងាយស្រួលនិងមិនប្រើពេលច្រើន ប្រសិនបើយើងថែរក្សាសុខភាពមាត់របស់យើងឱ្យបានទៀងទាត់វានឹងមានលទ្ធផលល្អ។
ការថែទាំសុខភាពមាត់ធ្មេញទៀងទាត់ ដូចជាការកោសកំណកកំបោរ ខាត់សម្អាតផ្ទៃធ្មេញ (Routine Cleaning)
គឺជាការកំចាត់ស្នាមប្រឡាក់អាហារនិងកំណកកំបោរចេញពីផ្ទៃធ្មេញ ព្យាបាលរោគអញ្ចាញធ្មេញ កាត់បន្ថយការហូរឈាមពេលកំពុងដុសធ្មេញ កាត់បន្ថយក្លិនមាត់ ណែរនាំឱ្យសម្អាតធ្មេញដោយការកោសកំណកកំបោរ 3-6ខែម្ដង
សម្អាតផ្ទៃឫសធ្មេញដោយការកោសកំណកកំបោរក្រោមអញ្ចាញ (Deep Cleaning)
ដែលជាសារហេតុសំខាន់របស់រោគ គុំខ្ទុះ កើតពីកំណកកំបោរក្រោមអញ្ចាញមានផ្ទុកមេរោគជាច្រើន មេរោគគុំខ្ទុះបំផ្លាញឆ្អឹង អញ្ចាញ និង ឫសធ្មេញធ្វើអោយមានក្លិនមាត់ស្អុយយ៉ាងខ្លាំងធ្ងន់ធ្ងរ អញ្ចាញមានខ្ទុះ ធ្មេញរង្គើ ការសម្អាតផ្ទៃឫសធ្មេញ (ដុសខាត់ឫសធ្មេញ) ជួយព្យាបាលជំងឺ គុំខ្ទុះបានយ៉ាងល្អ
ការកម្ចាត់ស្នាមប្រឡាក់ដែលជាប់ណែនចេញពីធ្មេញដោយប្រើលំហូរខ្យល់(Air Flow)
ស្នាមប្រឡាក់ដែលជាប់ណែនផ្សេងៗដូចជា តែ កាហ្វេ ស្រា បារីជាដើម មិនអាចខាត់ចេញបាន ដោយវិធីកោសកំណកកំបោរ និងខាត់ធ្មេញបែបធម្មតា ការប្រើប្រាស់ម្សៅ Air Flow ដែលផលិតជាពិសេស ធ្វើអោយកម្ចាត់ ស្នាមប្រឡាក់បានយ៉ាងល្អ ដោយមិនធ្វើឱ្យខូចផ្ទៃធ្មេញ ម្សៅ Air Flow ដែលម៉ដ្ឋពិសេសនេះ នឹងជ្រាបចូលទៅក្នុងប្រហោងធ្មេញនិងតាមប្រឡោះអញ្ចាញ ដើម្បីកម្ចាត់ស្នាមប្រឡាក់ដែលច្រាស់ចូលទៅមិនដល់ ធ្វើឱ្យមាត់ស្អាតធ្មេញមើលទៅកាន់តែស កាត់បន្ថយក្លិន កាត់បន្ថយអាការៈរលាកអញ្ចាញធ្មេញ
ការកោសកំណកកំបោរ នឹងធ្វើឱ្យធ្មេញសឹកឬស្តើងជាងមុនដែរឬទេ?
ការកោសកំណកកំបោរ គឺជាការព្យាបាលដែលរហ័សនិងងាយស្រួល ដោយបច្ចុប្បន្ននេះ សម្រាប់អ្នកស្រឡាញ់សុខភាពនិងមិនសូវមានពេលវេលា អាចធ្វើការកោសកំណកកំបោរ ព្រមទាំងកម្ចាត់ស្នាកប្រឡាក់ចេញ ដោយម៉ាស៊ីនកោសកំណកកំបោរ តាមធម្មតាជាប្រព័ន្ធសម្ពាធទឹកជាមួយនឹងរំញ័ររបស់ក្បាលកោសកំណកកំបោរ ដែលត្រូវបានផលិតនិងអភិវឌ្ឍន៍ឡើងដើម្បីឱ្យមានកម្លាំងក្នុងការបំបែកបានតែចំពោះកំណកកំបោរ មិនធ្វើឱ្យធ្មេញសឹកឬធ្មេញស្តើងទេ គ្រឿងកោសកំណកកំបោរនេះច្រើនតែប្រើដើម្បីកោសកំណកកំបោរដែលនៅផ្នែកលើអញ្ចាញធ្មេញ ចំណែកកំណកកំបោរដែលនៅជ្រៅក្រោមអញ្ចាញធ្មេញគឺតែងតែប្រើឧបករណ៍ផ្សេងទៀតដែលមានទំហំតូចជាង ចូលហើយកោសកំណកកំបោរចេញពីផ្ទៃឫសធ្មេញក្នុងផ្នែកដែលចូលទៅជ្រៅក្រោមអញ្ចាញ។ ហើយនៅពេលដែលកោសកំណកកំបោរ រួចរាល់ហើយ ទន្តពេទ្យនឹងធ្វើការកម្ចាត់ស្នាមប្រឡាក់ចេញដោយប្រើម្សៅដុសធ្មេញខាត់ដុសសម្អាតម្ដងទៀតពេញផ្ទៃមាត់ទាំងមូល។ក្នុងករណីខ្លះដែលម្សៅខាត់មិនអាចខាត់ស្នាមប្រឡាក់បានទាំងស្រុងទេ ដូចជាស្នាមប្រឡាក់ដែលស្អិតខ្លាំង ឬមានពណ៌ខ្មៅស្រអាប់ដូចជាស្នាមប្រឡាក់ តែ កាហ្វេ ស្រាក្រហម បារី។ ល។ ស្នាមប្រឡាក់ទាំងនេះត្រូវប្រើ Air Flow ដើម្បីជួយកម្ខាត់ចេញនឹងធ្វើអោយផ្ទៃធ្មេញស្អាតភ្លឺរលោងម៉ដ្ឋខៃបានយ៉ាងឆាប់រហ័ស
កោសកំណកកំបោរ ព្រមទាំងខាត់ស្នាមប្រឡាក់ដែលជាប់ស្អិតយ៉ាងណែន អោយស្អាតហ្មត់ចត់ដោយ Air Flow ធ្វើរួចក្នុងរយៈពេល ៣០ នាទី Air Flow មិនឈឺ មានសុវត្ថិភាព មិនបណ្តាលឱ្យសឹកធ្មេញ ធ្មេញសស្អាតភ្លឺរលោង
ដោយទិចណូឡូជី Air Flow ដ៏ទាន់សម័យ
ជាមួយនឹងបច្ចេកវិទ្យា Air Flow ដ៏ ទំនើប ស្អាត រហ័សនិងសុវត្ថិភាព ដោយប្រើកម្លាំងរុញច្រានទឹក និងម្សៅសារធាតុគីមីដែលមានសុវត្ថិភាពហើយមានរសជាតិដូចអំបិល បាញ់ដោយគ្រឿងបាញ់ប្រភេទពិសេស អាចជ្រាបចូលទៅក្នុងស្នាមប្រឡាក់ជ្រៅ សូម្បីតែនៅក្នុងគ្រលៀតធ្មេញជ្រៅ វៀច ជំពើស មិនប៉ុន្មាននាទី ធ្មេញក៏ត្រឡប់មកស្អាតនិងមានសុវត្ថិភាព។
ម្សៅគីមីមានរសជាតិដូចអំបិលដែលនាំយកមកប្រើគឺ sodium bicarbonate សូដ្យូមប៊ីកាបូណាត (ជាទូទៅតែងតែយកទៅលាយជាមួយក្លិនក្រូចឆ្មា) គឺជាម្សៅដែលមានម៉ូលេគុលតូចបំផុត ការដុសសំអាតស្នាមប្រឡាក់ គឺប្រើកម្លាំងរុញច្រានខ្យល់ ទឹក និងម្សៅគីមីនេះ បាញ់រួមចេញមកជាលំអង តាមរយៈឧបករណ៍បាញ់ដែលមានកំលាំងរុញច្រានខ្ពស់ ដែលកំលាំងរុញច្រាននោះត្រូវបានកំណត់ឱ្យអោយមានភាពសកសមសម្រាប់កម្ខាត់ស្នាមប្រឡាក់ចេញតែប៉ុណ្ណោះ ដូច្នេះមិនបង្កគ្រោះថ្នាក់ដល់ធ្មេញមនុស្សឡើយ ហើយមិនធ្វើឱ្យធ្មេញសឹកថែមទៀតផង ជាជម្រើសសម្រាប់អ្នកដែលមានពេលវេលាតិចតួច
ក្រៅពីហ្នឹងក្រោយការកោសកំណកកំបោរ និង Air Flow អ្នកអាចថែរក្សាធ្មេញអោយសជាបន្តបន្ទាប់ មិនថាជាការដុះជំរះធ្មេញអោយស Zoom! រឺ ដុះជំរះព៌ណធ្មេញនៅផ្ទះ HOME BLEACHING
មូលហេតុនៃជំងឺអញ្ចាញធ្មេញ … អាចការពារបាន !!
TEETH CLEANING WITH AIR-FLOW
“ជាជំរើសសំរាប់អ្នកដែលមានពេលវេលាតិច”
គ្រាន់តែថែរក្សាសុខភាពប្រអប់មាត់របស់អ្នកអោយស្អាត កោសកំណកកំបោរ ថែមទាំងកំចាត់ស្នាមប្រឡាក់ ដោយ AIR-FLOW ដើម្បីអោយស្នាមប្រឡាក់ជ្រុះចេញ ធ្មេញស្អាតម៉ត់ចត់ មិនឈឺចាប់ មានសុវត្ថិភាពមិនធ្វើឱ្យធ្មេញសឹក ធ្មេញសស្អាតភ្លឺរលោង
ទំនើបដោយប្រើសម្ពាធទឹក និងសារធាតុគីមីមានសុវត្ថិភាព
ទាន់សម័យ ដោយការប្រើកម្លាំងរុញច្រានទឹក និងម្សៅគីមីដែលមានសុវត្ថិភាព
APEX DENTAL SMILE STUDIO
💌លោកអ្នកអាចធ្វើការពិភាក្សាបន្ថែមបានតាមរយៈលេខទូរស័ព្ទ
📞+66 63 535 2235