Feugiat nulla facilisis at vero eros et curt accumsan et iusto odio dignissim qui blandit praesent luptatum zzril.
+ (123) 1800-453-1546

Related Posts

ទ្រឹស្តីថ្មី PREJUVENATION … ការពារទុក មុនពេលដែលស្នាមចង្អូរជ្រៅវាមកដល់

Home  /  Articles  /  Uncategorized   /  ទ្រឹស្តីថ្មី PREJUVENATION … ការពារទុក មុនពេលដែលស្នាមចង្អូរជ្រៅវាមកដល់

ទ្រឹស្តីថ្មី PREJUVENATION … ការពារទុក មុនពេលដែលស្នាមចង្អូរជ្រៅវាមកដល់

ចំណុចផ្លាស់ប្ដូររបស់ផ្ទៃមុខដែលក្មេងវ័យ មើលទៅស្អាត មិនមែនស្ថិតនៅលើស្បែក តែជាឆ្អឹងនៅលើមុខ

យើងបានចាប់ផ្តើមបាត់បង់ឆ្អឹងមុខតាំងពីអាយុ ៣៥ ឆ្នាំ តើមានវិធីណាដើម្បីជួយរក្សាទម្រង់មុខរបស់យើងឱ្យនៅក្មេងបានយូរអង្វែង

មនុស្សភាគច្រើនក្រោយពីអាយុ ៣៥ ឆ្នាំ បរិមាណម៉ាសឆ្អឹងនៅលើមុខនឹងចាប់ផ្តើមថយចុះ។ធ្វើអោយឆ្អឹងបរិវេណរន្ធភ្នែកកាន់តែធំឡើង ជុំវិញភ្នែកកាន់តែរូងជ្រៅ ហើយថ្ពាល់កាន់តែសំប៉ែត ឆ្អឹងមុខនៅផ្នែកកណ្ដាល និងថ្គាម កាន់តែយ៉ាប់យ៉ឺនផងដែរ មានការស្រកចុះ និងធ្លាក់ចុះ  ទាំងអស់នេះបណ្តាលឱ្យគ្រោងឆ្អឹងដែលទ្រទ្រង់ខ្លាញ់និងជាលិកាផ្សេងៗកាន់តែអន់ថយចុះ  ជាលិកាស្បែកនឹងមានទំហំធំជាងគ្រោងឆ្អឹងដែលទ្រទ្រង់នៅខាងក្រោម ជាប្រភពដែលបង្កអោយកើតស្នាមជ្រីវជ្រួញ ស្នាមជង្អូរជ្រៅ ជាផ្នត់ៗ ឆ្បត់យៀរ មើលឃើញកាន់តែច្បាស់ និងពិបាកកែរតម្រូវ

ដោយហេតុផលនេះទើបធ្វើអោយមានទ្រឹស្តីមួយ PREJUVENATION … ការពារទុក មុនពេលដែលស្នាមចង្អូរជ្រៅវាមកដល់

ជាង្វីដែលងាយស្រួល ដែលនឹងធ្វើឱ្យមុខមើលទៅក្មេងជាងវ័យបែបធម្មជាតិ តាមរយៈការចាក់បញ្ចូលហ្វីលល័របរិមាណតិចតួចក្នុងអាយុដែលទើបតែមានការចាប់ផ្តើមបាត់បង់ម៉ាសឆ្អឹង ចាក់បន្តិចម្តង ៗ រយៈពេលយូរ មុននឹងឈានចូលអាយុ ៥០ ឬ ៦០ ឆ្នាំវាជាការប្រសើរជាង  ការចាក់បរិមាណច្រើននៅពេលមានអាយុចាស់ហើយផ្ទៃមុខត្រូវបានបាត់បង់គ្រោងឆ្អឹងដែលទ្រទ្រង់ជាលិកាទៅហើយ ការចាក់ក្នុងបរិមាណតិចតួច ដើម្បីជួយទ្រទ្រង់គ្រោងសាងរបស់មុខមិនឱ្យផ្លាស់ប្តូរ ឬស្រុតចុះ នឹងទទួលបានលទ្ធផលល្អមើលទៅធម្មជាតិ ហើយថែមទាំងជួយរក្សាគ្រោងមុខដ៏ក្មេងវ័យអោយនៅបានយូរអង្វែងផងដែរ

អ្វីដែលសំខាន់បំផុតនោះគ្រូពេទ្យដែលជាអ្នកចាក់ថ្នាំត្រូវតែមានបទពិសោធនិងជំនាញខ្ពស់។ ដឹងពីគ្រោងសាងរបស់ស្បែកយ៉ាងលំអិត យល់ពីសម្ព័ន្ធរវាងឆ្អឹងនៅលើមុខ រហូតដល់សរសៃពួរផ្សេងៗ រហូតដល់សាច់ដុំ និងបន្ទះខ្លាញ់នៅលើស្រទាប់ស្បែក ថាតើមុខតំណែងមួយណាដែលសាកសមក្នុងការជំនួសដោយដោយហ្វីលល័រដើម្បីអោយទទួលបានលទ្ធផលដែលមើលទៅដូចធម្មជាតិខ្លាំងបំផុត

APEX មានវេជ្ជបណ្ឌិតដែលមានជំនាញខាងចាក់ហ្វីលល័រកម្រិតពិភពលោក។ ផ្តល់ការបណ្តុះបណ្តាលការចាក់ដល់វេជ្ជបណ្ឌិតនៅក្នុងប្រទេសថៃនិងក្រៅប្រទេស មានចំនួនការចាក់លំដាប់ខ្ពស់បំផុតនៅក្នុងអាស៊ី ដូច្នេះអាចជឿជាក់បានលើបទពិសោធន៍និងជំនាញឯកទេស

សម្រាប់ពត៌មានបន្ថែមសូមទូរស័ព្ទមកលេខ

📞+66 63 535 2235

📲 Line https://line.me/ti/p/Tuxy5FBKSw