Feugiat nulla facilisis at vero eros et curt accumsan et iusto odio dignissim qui blandit praesent luptatum zzril.
+ (123) 1800-453-1546

Related Posts

គ្រោះថ្នាក់នៅពេលរាងកាយ … អរម៉ូនមានការថយចុះ

Home  /  Articles  /  Uncategorized   /  គ្រោះថ្នាក់នៅពេលរាងកាយ … អរម៉ូនមានការថយចុះ

គ្រោះថ្នាក់នៅពេលរាងកាយ … អរម៉ូនមានការថយចុះ

ការមានអាយុកាន់តែច្រើនឡើងមិនមានន័យថា សុខភាពរបស់អ្នកត្រូវតែយ៉ាប់យ៉ឺនទៅតាមផងនោះទេ !!

យើងអាចថែរក្សាសុខភាពបានទោះប្បីជាមានវ័យឈានចូលខ្ទង់ 40ក៏ដោយ ប៉ុន្តែអ្វីដែលមនុស្សគ្រប់គ្នាតែងតែជួបប្រទះមុនវ័យឈានចូល 40 គឺបុរសតែងតែមានការថយចុះអរម៉ូន។ ដោយសារតែមានភារកិច្ចផ្សេងៗបណ្តាលឱ្យមានការផ្លាស់ប្តូរជីវិត មានទំនួលខុសត្រូវកាន់តែច្រើនរហូតដល់ខ្វះការថែទាំរាងកាយ អ្នកអាចមានអារម្មណ៍នឿយហត់ដោយប្រាប់មិនត្រូវ មិនសូវស្វះស្វែង ឆាប់មានអារម្មណ៍តប់ប្រមល់ដោយគ្មានហេតុផល។ ធុញទ្រាន់ងាយ គេងមិនលក់ ពេលខ្លះមិនចង់ទាំងមើលមុខភរិយា ប៉ះពាល់ដល់ស្ថានភាពរាងកាយផ្លូវចិត្តអារម្មណ៍និងសង្គមដែលនាំឱ្យគុណភាពជីវិតកាន់តែយ៉ាប់យ៉ឺន អ្វីដែលបុរសបានជួបប្រទះហ្នឹង វាគ្រាន់តែជាផ្នែកមួយនៃដំណើរការនៃការឈានចូលភាពជរាប៉ុណ្ណោះ ប៉ុន្តែភាគច្រើនមិនផ្តល់សារៈសំខាន់ដល់រោគសញ្ញាទាំងនេះប៉ុន្មាន តែឥឡូវ វាត្រូវបានគេដឹងថារោគសញ្ញាទាំងនេះ វាមកពីកំរិតអរម៉ូនមានការថយចុះនោះឯង

 

ក្រុមរោគសញ្ញាដែលកើតពីភាវៈអរម៉ូនមានការថយចុះភេទបុរស (Testosterone Deficiency Syndrome រឺ Androgen Deficiency of the Aging Male)  នៅពេលបុរសដែលកើតភាវៈអរម៉ូនមានការថយចុះ អាការ់ដែលកើតឡើងគឺវាកើតឡើងជាបណ្តើរ ៗ មិនបង្ហាញបញ្ជាក់ច្បាស់ទេ “ ការថយចុះអរម៉ូនភេទប៉ះពាល់ដល់គុណភាព ទាំងរាងកាយ ផ្លូវចិត្ត អារម្មណ៍ សង្គម គំនិត ទំនាក់ទំនង និងអត្តភាព

គ្រោះថ្នាក់នៅពេលរាងកាយ … អរម៉ូនថយចុះ បុរសដែលមានកំរិតអរម៉ូនទាប នឹងមានអារម្មណ៍ត្រសប់ត្រសល់ ឆាប់ខឹង មិនស្វាហាប់ យឺតយ៉ាត គិតតែអវិជ្ជមាន សាច់ដុំកាន់តែស្វិតតូច សន្សំជាតិខ្លាញ់ច្រើន គេងមិនលក់ ខួរក្បាលមិនមុត អារម្មណ៍ប្រែប្រួល ចំណង់ផ្លូវភេទមានការថយចុះ, ប្រដាប់ភេទរឹងមិនបានពេញលេញ ខ្វះទំនុកចិត្តហើយអ្នកខ្លះ មានអារម្មណ៍ធ្លាក់ទឹកចិត្តទៀតផង

អ្នកអាចសង្គេតខ្លួនឯងបានយ៉ាងងាយ

  • ចាស់ជាងវ័យ
  • ធាត់ដុះខ្លាញ់ក្បាលពោះ
  • ម៉ាសសាច់ដុំស្រកចុះ
  • ប្រដាប់ភេទរឹងមិនបានពេញលេញ
  • ឆ្អឹងនិងសន្លាក់ មានបញ្ហា​

“ ការដែលអរម៉ូនមានការថយចុះហ្នឹង គឺមានការថយចុះទាំងអស់  អ័រម៉ូនសំខាន់ៗដែលចាប់ផ្តើមថយចុះមាន អរម៉ូនមេឡានីនដែលត្រូវបានគេចាត់ទុកថា គឺជាអរម៉ូនពេលរាត្រីតាមធម្មតានៅពេលព្រះអាទិត្យលិច អរម៉ូននេះនឹងចាប់ផ្ដើមបញ្ចេញពេលយើងគេងលក់ ក្រពេញភីតូរីសនឹងផលិតអរម៉ូនជាច្រើនប្រភេទ ប្រភេទទីមួយគឺ Growth Hormone ឬអរម៉ូននៃភាពយុវវ័យ។ ដែលនឹងធ្វើឱ្យយើងតែងតែនៅក្មេងវ័យផងដែរ

 

ប្រភេទអ័រម៉ូនបន្ទាប់គឺអរម៉ូនពីក្រពេញ ទីរ៉ូអ៊ីតដែលនឹងផ្លាស់ប្តូរ អាហារអោយក្លាយទៅជាថាមពល មនុស្សដែលមានអរម៉ូននេះក្នុងបរិមាណគ្រប់គ្រាន់នឹងមានសមត្ថភាពបំពេញភារកិច្ចផ្សេងៗបានយ៉ាងស្វាហាប់ ប្រភេទបន្ទាប់អរម៉ូនក្រពេញមួកតំរងនោម ជាសារធាតុប្រឆាំងនឹងភាពចាស់ ការពារភាពចាស់ពីជីវិតប្រចាំថ្ងៃ។ រួមទាំងជាសារធាតុចាប់ផ្តើមក្នុងការផ្លាស់ប្តូរទៅជាអរម៉ូនភេទបុរសឬអរម៉ូនភេទស្រីក្នុងរាងកាយ

ប្រភេទចុងក្រោយគឺអរម៉ូនពីពងស្វាសឬអរម៉ូនតេស្តូនដែលយើងហៅថាតេស្តូស្តេរ៉ូនដែលជាអរម៉ូនបុរស។ ចិត្តគំនិតបែបបុរស សម្រេចចិត្តយ៉ាងច្បាស់លាស់ មិនស្ទាក់ស្ទើរទេ មើលអ្វីគ្រប់យ៉ាងដោយហេតុផល អារម្មណ៍ល្អ

អ័រម៉ូនតេស្តូស្តេរ៉ូន ទាក់ទងនឹងកម្រាស់នៃសាច់ដុំ ការដុតរំលាយជាតិខ្លាញ់ ការដែលមានរូបរាងសមសួន បុរសដែលមានអរម៉ូនធម្មតាគឺមិនធាត់ទេ សាច់ដុំរឹងមាំ អារម្មណ៍ជ្រះថ្លា អរម៉ូនភេទប្រុស គឺជាទ្វារមួយដែលឆ្ពោះទៅរកសុខភាពក្នុងរយៈពេលវែង

ការថយចុះអរម៉ូនភេទប្រុស បង្កើនហានិភ័យនៃបញ្ហាសុខភាពសំខាន់ៗជាច្រើនទៀតដូចជា ជំងឺឆ្អឹងស្ដើង ជំងឺពុកឆ្អឹង  សាច់ដុំខ្សោយកម្លាំង លិង្គមិនរឹងហើយកាន់តែតូចចុះ ជំងឺលើសឈាម ជំងឺបេះដូងនិងជំងឺងាប់ដៃជើងជាដើម

 

នៅពេលណាដែលបុរសមានការថយចុះនៃអ័រម៉ូន ខ្លាញ់ក្នុងខ្លួនកន់តែឡើងខ្ពស់មានការសន្សំជាច្រើននៅជុំវិញចង្កេះឬហៅថាក្បាលពោះដូច្នេះការមានក្បាលពោះគឺជាជាសញ្ញាដំបូង។ ដែលបង្ហាញពីការថយចុះអរម៉ូនភេទប្រុស គឺថាប្រសិនបើមានរង្វាស់ជុំវិញចង្កេះច្រើនជាងធម្មតាដែលធ្លាប់មាន ជាក្បាលពោះដែលមានគ្រោះថ្នាក់នៅក្នុងខ្លាញ់នោះនឹងមានអរម៉ូនមួយឈ្មោះលេផិន។ អរម៉ូននេះមាននៅក្នុងខ្លាញ់វានឹងទៅ ហាមឃាត់ក្រពេញភីតូរីសដើម្បីមិនអោយបញ្ចេញអរម៉ូនដែលរំញោចដល់ការផលិតអរម៉ូនភេទប្រុស ចេញមក រួមទាំងបញ្ឈប់ពងស្វាសមិនអោយផលិតអរម៉ូនភេទប្រុស ដូច្នេះហើយបុរសធាត់គឺ អរម៉ូនភេទប្រុសមានការថយចុះតាមលំនាំដើម ហើយក្នុងពេលតែមួយ ក៏នឹងមានអរម៉ូនភេទស្រីដែលមានច្រើននៅក្នុងខ្លាញ់ដែលជាលទ្ធផលអោយតុល្យភាពអ័រម៉ូនត្រូវបានបាត់បង់

សាកល្បងគិតមើល នៅពេលកើតភាវៈធាត់កើនឡើង។ យើងក៏មិនសូវចង់ផ្លាស់ប្ដូរទី ធ្វើអ្វីៗមិនសូវមានចលនា មិនប្រើថាមពល ក៏មានខ្លាញ់ខ្ពស់ នៅពេលមានខ្លាញ់ច្រើនក៏ទៅស្ទះសរសៃឈាម បណ្តាលឱ្យសសៃឈាមមិនសូវមានភាពរស់រវើក  ក្លាយទៅជាជំងឺលើសឈាម ក្រៅពីហ្នឹងទៀតអាចបណ្ដាលអោយបណ្ដាលអោយកើតភាពខុសប្រក្រតីរបស់ខ្លាញ់  ដូចជាមានកូលេស្តេរ៉ុលអាក្រក់ច្រើន។ មានកូលេស្តេរ៉ុលល្អតិច។ មានភាពប្រថុយប្រថាននឹងជំងឺបេះដូងនិងជំងឺងាប់ដៃងាប់ជើងតាមមក

 

ដូច្នេះបុរសដែលមានបញ្ហាសម្ថភាពផ្លូវភេទមានការថយចុះហ្នឹងគឺបណ្ដាលមកពី  ការផ្គត់ផ្គង់ឈាមទៅលិង្គត្រូវបានស្ទះដែលបណ្តាលឱ្យមានការផ្គត់ផ្គង់ឈាមខ្សោយដល់លិង្គ។ នៅពេលខួរក្បាលបញ្ជាឱ្យលិង្គឡើងរឹង ដូច្នេះធ្វើអោយរឹងមិនបានទាំងស្រុងទេ លើសពីនេះទៀតនៅពេលមានខ្លាញ់ច្រើន ខ្លាញ់នឹងជ្រាបចូលសាច់ដុំលិង្គ។ នៅពេលរឹងវាមិនរឹងបានពេញទំហឹង យើងមើលឃើញថាអ្វីៗទាំងអស់នេះទាក់ទងគ្នាជាប្រព័ន្ធទាំងមូល ដូច្នេះបើមានអាយុលើសពី ៣០ ឆ្នាំគួរតែថែរក្សាសុខភាព ឬប្រសិនបើការចាប់ផ្តើមនៃរោគសញ្ញាមិនល្អបែបនេះ ដែលយើងចាប់ផ្តើមឃើញការផ្លាស់ប្តូរ គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីរៀបចំផែនការព្យាបាលនិងបង្ការមុនពេលមានជំងឺ

ប្រសិនបើមានបញ្ហាទាក់ទងនឹងប្អូនប្រុស ឬសុខភាពភេទបុរសផ្សេងៗទៀតសូមទាក់ទងមកកាន់

MEN’S HEALTH BY APEX ផ្ដល់ការពិគ្រោះយោបល់ដោយអ្នកឯកទេសខាងវេជ្ជសាស្ត្រផ្នែកសុខភាព។

  • ត្រួតពិនិត្យភាពខុសប្រក្រតីអរម៉ូន
  • ការព្យាបាលជំងឺងាប់លិង្គ
  • ការពិគ្រោះយោបល់អំពីបញ្ហាប្រដាប់ភេទរឹងមិនបានពេញទំហឹង
  • បង្កើតសាច់ដុំ BUILD MUSCLE
  • ការពង្រឹងសម្ថភាពជាមួយនឹងបច្ចេកវិទ្យា Linear Shockwave Therapy
  • P-SHOT FOR MEN (PRP)

MEN’S HEALTH BY APEX MEDICAL CENTER

💌លោកអ្នកអាចធ្វើការពិភាក្សាបន្ថែមបានតាមរយៈលេខទូរស័ព្ទ

📞+66 63 535 2235

📲 Line https://line.me/ti/p/Tuxy5FBKSw