Feugiat nulla facilisis at vero eros et curt accumsan et iusto odio dignissim qui blandit praesent luptatum zzril.
+ (123) 1800-453-1546

Related Posts

គ្របធ្មេញសេរ៉ាមិច” ស្នាមញញឹមថ្មីពេលដែលបានជួបមនុស្សម្នាក់ ធ្វើឱ្យខ្ញុំញញឹមប្រកបដោយទំនុកចិត្ត”

Home  /  Articles  /  Uncategorized   /  គ្របធ្មេញសេរ៉ាមិច” ស្នាមញញឹមថ្មីពេលដែលបានជួបមនុស្សម្នាក់ ធ្វើឱ្យខ្ញុំញញឹមប្រកបដោយទំនុកចិត្ត”

គ្របធ្មេញសេរ៉ាមិច” ស្នាមញញឹមថ្មីពេលដែលបានជួបមនុស្សម្នាក់ ធ្វើឱ្យខ្ញុំញញឹមប្រកបដោយទំនុកចិត្ត”

លោក Mr.Tomohiko Shimizu  នាយក ភោជនីយដ្ឋាន Shakariki restaurant

មានទំនុកចិត្តជ្រើសរើសគ្របធ្មេញ all ceramic crown គឺជាជម្រើសមួយផ្សេងទៀតសម្រាប់ការព្យាបាលធ្មេញដើម្បីជំនួសធ្មេញដែលបានខូចខាតទៅ អោយស្នាមញញឹមត្រឡប់មកមានភាពស្រស់ស្អាតមើលទៅដូចធម្មជាតិ ប្រសិនបើធ្មេញបែក វៀច ប្រេះ បាក់ ឬក្រោយពេលដែលបានដាក់ឫសធ្មេញសប្បនិមិត្តហើយ ដោះស្រាយបានដោយការគ្របធ្មេញ ដោយវត្ថុដែលមានភាពរឹងមាំ នៅលើធ្មេញពិត ដើម្បីអោយធ្មេញត្រឡប់មកពេញវិញនិងស្រស់ស្អាតដូចដើមថែមទាំងមានប្រសិទ្ធិភាពការប្រើការដែលមានភាពរឹងមាំបានយូរអង្វែង

វត្ថុដែលប្រើគ្របហ្នឹងមាន ៣ ប្រភេទសម្រាប់ជ្រើសរើស

  1. គម្របធ្មេញលោហៈ (Metal crown)
  2. គម្របធ្មេញសេរ៉ាមិច ដែលមានលោហៈជាគ្រោងនៅខាងក្នុង (Porcelain Fused to Metal Crown)

3. គម្របធ្មេញសេរ៉ាមិច (All Ceramic Crown)

គម្របធ្មេញបែបសេរ៉ាមិចលាយលោហៈ នឹងបែប សេរ៉ាមិចសុទ្ធហ្នឹង គឺមានពណ៌ដូចធ្មេញធម្មជាតិពិត ដោយទន្តពេទ្យតែងតែណែរនាំអោយប្រើបែបសេរ៉ាមិចលាយលោហៈ រឺទៅតាមភាពសាកសម សម្រាប់បុគ្គលម្នាក់ៗ។ សម្រាប់ការជំនួសធ្មេញថ្គាម ដែលត្រូវប្រើដើម្បីទំពារ ដោយសារតែត្រូវការភាពធន់និងភាពរឹងមាំរីឯវត្ថុបែបសេរ៉ាមិចត្រូវបានណែនាំឱ្យប្រើជំនួសធ្មេញផ្ដល់ភាពស្រស់ថ្លាស្អាតដូចធ្មេញធម្មជាតិ


ការធ្វើគម្របធ្មេញ

* ការពារមិនអោយធ្មេញដែលមិនសូវមានភាពរឹងមាំបែកប្រេះបន្ថែមទៀត

* ជួយជួសជុលធ្មេញប្រេះ

* ដាក់ស្ពានធ្មេញ

*គ្របលើឫសធ្មេញសប្បនិមិត្ត

* គ្របលើធ្មេញដែលមានគ្រាប់ រឺ មានរូបរាងខុសធម្មតា

* គ្របលើធ្មេញដែលបានទទួលការព្យាបាលបំពាក់ឫសធ្មេញសប្បនិមិត្តរួចរាល់ហើយ

​​         ការគ្របធ្មេញប្រភេទសេរ៉ាមិចទាំងគ្រាប់ រឺ​ការគ្រប់ធ្មេញប្រភេទដែលមិនមានលោហៈត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់អ្នកជំងឺដែលចង់បានភាពស្រស់ស្អាតបំផុត ដែលជាជម្រើស ការសម្រេចថានឹងអាចគ្របធ្មេញប្រភេទនេះបានឬអត់នោះទេគឺត្រូវអាស្រ័យលើការពិចារណារបស់ទន្តពេទ្យ

នៅ APEX DENTAL SMILE STUDIO  ក្រុមទន្តពេទ្យ ដែលមានជំនាញឯកទេសនិងសំបូរទៅដោយបទពិសោធន៍ នឹងមើលថែព្រមទាំងធ្វើការវិភាគតាមភាពសមរម្យក្នុងករណីនីមួយៗ ការព្យាបាលស្តង់ដារអន្តរជាតិ ប្រើវត្ថុដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យានិងឧបករណ៍ទំនើបទាន់សម័យគ្រប់ជំហាន ផ្តល់សេវាកម្មគុណភាព សង្កត់ធ្ងន់លើតម្រូវការអតិថិជននឹងភាពស្រស់ស្អាតនៅក្រោម CONCEPT DENTAL SMILE MAKEOVER អាចជ្រើសរើសទទួលយកសេវ៉ាកម្ម all ceramic crown ដោយទន្តពេទ្យដែលមានជំនាញឯកទេសបាននៅAPEX DENTAL SMILE STUDIO

**ទំនាក់ទំនងដើម្បីសាកសួរព៌តមានបន្ថែមតាមលេខទូរស័ព្ទ 📞+66 63 535 2235
📲 រឺសាកសួរតាមរយៈ Line បាននៅទីនេះចា https://line.me/ti/p/Tuxy5FBKSw