Feugiat nulla facilisis at vero eros et curt accumsan et iusto odio dignissim qui blandit praesent luptatum zzril.
+ (123) 1800-453-1546

Related Posts

ការធ្វើឥរិយាបថលំហាត់ប្រាណសម្រាប់ប្អូនប្រុសឱ្យមានភាពរឹងមាំ ព្យាបាលអាការៈសម្ថភាពផ្លូវភេទមានភាពថយចុះ

Home  /  Articles  /  Uncategorized   /  ការធ្វើឥរិយាបថលំហាត់ប្រាណសម្រាប់ប្អូនប្រុសឱ្យមានភាពរឹងមាំ ព្យាបាលអាការៈសម្ថភាពផ្លូវភេទមានភាពថយចុះ

ការធ្វើឥរិយាបថលំហាត់ប្រាណសម្រាប់ប្អូនប្រុសឱ្យមានភាពរឹងមាំ ព្យាបាលអាការៈសម្ថភាពផ្លូវភេទមានភាពថយចុះ

ប្អូនប្រុសរបស់យើងក៏ដូចជាសរីរាង្គដទៃទៀតនៃរាងកាយដែលប្រកបទៅដោយសាច់ដុំ ដែលរឹងមាំនិងដំណើរការបានល្អគឺនៅពេលដែលបានធ្វើលំហាត់ប្រាណទៀងទាត់ រឺមានប្រព័ន្ធផ្គត់ផ្គង់ឈាមនិងប្រព័ន្ធឈាមរត់បានល្អ

វិធីល្អបំផុតដើម្បីព្យាបាលការងាប់លិង្គរបស់ប្អូនប្រុសរបស់អ្នក ដោយមិនចាំបាច់ពឹងផ្អែកលើថ្នាំ នោះគឺឥរិយាបថលំហាត់ប្រាណ Kegel Exercises ជាការធ្វើលំហាត់ប្រាណបរិវេណសាច់ដុំដែលមានឈ្មោះហៅថា pelvic floor muscles រឺសាច់ដុំបរិវេណជាន់អាងត្រគាក ជាលំហាត់ប្រាណដូចគ្នាដែលស្ត្រីធ្វើដើម្បីឱ្យទ្វារមាសមានភាពណែនតឹង រឹងមាំ កាត់បន្ថយអាការៈលេចនោមនោះឯង

 

 

ការធ្វើឥរិយាបថលំហាត់ប្រាណសាច់ដុំនៅបរិវេណនេះនឹងជួយដោះស្រាយបញ្ហាជាច្រើនយ៉ាងដែលទាក់ទងនឹងសាច់ដុំក្នុងបរិវេណទាំងនេះ មិនថាអាការៈលេចនោម រួមទាំងស្ថានភាពរបស់ប្អូនប្រុសដែលមិនសូវស៊ូផងដែរ ប្រសិនបើធ្វើទៀងទាត់មិនលើសពី ៦ សប្តាហ៍ពិតជាអាចឃើញការផ្លាស់ប្តូរជាមិនខាន

ចាប់ផ្តើម រកសាច់ដុំក្នុងផ្នែកទាំងនេះជាមុនសិន pelvic floor muscles  គឺជាសាច់ដុំដែលនៅរវាងចន្លោះទ្វារបទជើងតូចនិងធំនោះឯង វិធីស្វែងរក ចាប់ផ្តើមនៅពេលនោម អោយព្យាយាមទប់ទឹកនោមអោយជាប់ សាច់ដុំដែលមានអារម្មណ៍ថាតឹងណែននោះឯងគឺជាសាច់ដុំជាន់ pelvic floor muscles

ការធ្វើឥរិយាបថលំហាត់ប្រាណដែលងាយស្រួលអាចធ្វើបានគ្រប់ទីកន្លែងគ្រប់ពេលវេលា ស្រដៀងគ្នានឹងការខ្ជិបគូទ គឺការទាញសាច់ដុំជាន់អាងត្រគាកចូលខាងក្នុង ឬ ប្រឹងបន្តឹងរឹតសាច់ដុំបរិវេណនេះ ហើយរាប់ ១ ដល់ ៥ (៥ វិនាទី) ប្រសិនបើអាចធ្វើបាន ១០ វិនាទីវារឹតតែប្រសើរហើយក៏បន្ធូវា និយាយអោយងាយស្ដាប់គឺ “ ខ្ជឹប ទប់ ប្រលែង” ១ ដងធ្វើអោយបានពី១០ ទៅ ២០ ដងក្នុងមួយថ្ងៃ។ ធ្វើជាប់គ្នារហូតរយៈពេល ៤-៦ សប្តាហ៍ហើយនឹងចាប់ផ្តើមឃើញការផ្លាស់ប្តូរ ភាពរឹងមាំ ណែនតឹង របស់ប្អូនប្រុសនឹងត្រឡប់មកសារជាថ្មីម្ដងទៀត

ប៉ុន្តែប្រសិនបើចង់ឃើញលទ្ធផលលឿនជាងនេះ នាពេលបច្ចុប្បន្នការព្យាបាលអាការៈរបស់ប្អូនប្រុសដែលវាមិនសូវស៊ូ  មានវិធីសុវត្ថិភាពដោយគ្មានផលប៉ះពាល់ មានលទ្ធផលស្រាវជ្រៀវផ្នែកវេជ្ជសាស្រ្ត​រ៉ាប់រង គឺ ការព្យាបាលដោយរលកសម្លេង Linear Shockwave Therapy ដោយមិនបាច់វះកាត់មិនបាច់លេបថ្នាំធ្វើឱ្យមានការបង្កើតសរសៃឈាមថ្មីជាច្រើននៅបរិវេណប្រដាប់ភេទ ដែលចាត់ទុកថាជាការដោះស្រាយបញ្ហាដើមហេតុយ៉ាងពិតប្រាកដ

ប្រសិនបើមានបញ្ហាជាមួយប្អូនប្រុស ឬសុខភាពផ្លូវភេទបុរសផ្សេងៗទៀតអាចទំនាក់ទំនងសាកសួរព៌តមានបាននៅ

MEN’S HEALTH BY APEX

ផ្ដល់ការពិគ្រោះយោបល់ដោយអ្នកឯកទេសខាងវេជ្ជសាស្ត្រផ្នែកសុខភាព។

  • ត្រួតពិនិត្យភាពខុសប្រក្រតីអរម៉ូន

ការព្យាបាលជំងឺងាប់លិង្គ

ការពិគ្រោះយោបល់អំពីបញ្ហាប្រដាប់ភេទរឹងមិនបានពេញទំហឹង

  • បង្កើតសាច់ដុំ BUILD MUSCLE
  • ការពង្រឹងសម្ថភាពជាមួយនឹងបច្ចេកវិទ្យា Linear Shockwave Therapy
  • P-SHOT FOR MEN (PRP)

MEN’S HEALTH BY APEX MEDICAL CENTER

💌លោកអ្នកអាចធ្វើការពិភាក្សាបន្ថែមបានតាមរយៈលេខទូរស័ព្ទ

📞+66 63 535 2235

📲 Line https://line.me/ti/p/Tuxy5FBKSw