Feugiat nulla facilisis at vero eros et curt accumsan et iusto odio dignissim qui blandit praesent luptatum zzril.
+ (123) 1800-453-1546

Related Posts

អ្នកនាងម៉ិល ខេមៈសន – មានទំនុកចិត្តជាមួយនឹងបទពិសោធន៍ក្នុងការលើកបន្តឹងស្បែកលំដាប់ពិភពលោកជាមួយ Ulthera នៅ Apex

Home  /  Articles  /  Testimonial   /  អ្នកនាងម៉ិល ខេមៈសន – មានទំនុកចិត្តជាមួយនឹងបទពិសោធន៍ក្នុងការលើកបន្តឹងស្បែកលំដាប់ពិភពលោកជាមួយ Ulthera នៅ Apex

អ្នកនាងម៉ិល ខេមៈសន – មានទំនុកចិត្តជាមួយនឹងបទពិសោធន៍ក្នុងការលើកបន្តឹងស្បែកលំដាប់ពិភពលោកជាមួយ Ulthera នៅ Apex

អ្នកនាងម៉ិលខេមៈសន / អ្នកផ្សាយព៌តមាន

ស្ត្រីនិងសម្រស់ជាគូនឹងគ្នាគ្រប់កាលគ្រប់សម័យមកហើយ ទោះបីជាប្រកបអាជីពអ្វីក៏ដោយ ទាក់ទងនឹងភាពស្រស់ស្អាតសម្រាប់ស្ត្រីគឺមិនដែលមានការបណ្ដែតបណ្ដោយឡើយ។ ហើយមុខរបរដែលទាមទារឱ្យមានសម្រស់ស្រស់ស្អាតជាចាំបាច់ផង ក៏កាន់តែត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដូចជាអ្នកផ្សាយព៌តមាននិងពិធីការនីដ៏ស្រស់ស្អាតដូចជា អ្នកនាងម៉ិល-ខេមៈសន ដែលបានមានទំនុកចិត្តអោយ Apex ជាអ្នកមើលថែរការលើកបន្តឹងស្បែកមុខដោយ ULTHERA  ដែលបន្ទាប់ពីអ្នកនាងម៉ិលបានធ្វើត្រឹមតែ ២ ខែធ្វើអោយមានការពេញចិត្តជាខ្លាំង ជាមួយនឹងលទ្ធផលសម្រស់ដែលត្រូវបានលើកបន្តឹងឡើងរហូតមានអារម្មណ៍ទទួលដឹងភាពផ្លាស់ប្តូរ

“ម៉ិល-ខេមៈសន នូខាវ ចា! បច្ចុប្បន្ននេះជាអ្នកផ្សាយព៌តមានប្រចាំទូរទស្សន៍ថៃរ័ត្ន ត្រូវអានព័ត៌មានរាល់ថ្ងៃ នៅលើកញ្ចក់ទូរទស្សន៍រាល់ថ្ងៃ នៅពេលយើងធ្វើការនៅមុខកញ្ចក់ទូរទស្សន៍ ក៏ត្រូវមើលថែខ្លួនឯងជាពិសេសចា ដូចជាម៉ិលនៅពេលមានអាយុកាន់តែច្រើនឡើងគឺប្រាដណាស់មានការព្រួយបារម្មណ៍រឿងស្នាមជ្រួញរឺភាពយៀរធ្លាក់របស់ស្បែកមុខ ម៉ិលក៏បានជ្រើសរើសធ្វើនៅ Apex មកធ្វើ ULTHERA  ធ្វើបានប្រហែលជា ២ ខែហើយចា ។ ឃើញលទ្ធផលពិតណាចា ព្រោះពេលនេះទូរទស្សន៍ជាទូរទស្សន៍ឌីជីថលឃើញមុខមាត់ច្បាស់ខ្លាំងណាស់ ហើយមានអារម្មណ៍ថាមុខមានការលើកបន្តឹងឡើងពិតមែន ហើយជាងផាត់មុខនៅប៉ុស្តិ៍ ឬអ្នកដែលដែលមើលយើងជាញឹកញាប់ ឃើញមុខយើងរាល់ថ្ងៃ គាត់ក៏បានឃើញការផ្លាស់ប្តូរ ថាមុខរបស់យើងរាវជាងមុនមានភាពណែនតឹងជាងមុនចា គឺចង់និយាយបែបនេះថារឿងសម្រស់ភាពស្រស់ស្អាតឥឡូវនេះជារឿងគូរជាមួយនឹងមនុស្សស្រីស្រាប់ហើយចា ការដែរត្រូវដើរចូលទៅគ្លីនិកដើម្បីកែសម្ផស្សធ្វើឱ្យខ្លួនឯងមើលទៅកាន់តែស្អាតឡើងជារឿងធម្មតា ប៉ុន្តែម៉ិលគឺជាអ្នកក្នុងនាមជាអ្នកអានព័ត៌មានផងដែរ ក៏ត្រូវជ្រើសរើសចា នៅពេលដែលត្រូវប្រើសេវ៉ាកម្ម  ត្រូវជ្រើសរើសកន្លែងណាផងដែរ ត្រូវតែជាកន្លែងផ្ដល់សេវ៉ាកម្មដែលយើងមានភាពជឿជាក់ ជឿជាក់ជ្រើសរើសវេជ្ជបណ្ឌិត គ្រូពេទ្យដែលមានជំនាញឯកទេសផងដែរចា ម៉ិលបានជ្រើសរើស Apex

លើសពីនេះ Apex ក៏មានសេវាកម្មថែរក្សាសម្រស់មួយផ្សេងទៀតដែលរងចាំបំរើសេវាកម្មដល់អតិថិជនទាំងអស់ដែលមកប្រើប្រាស់សេវាកម្មនោះគឺ Glo Beauty Lounge  ដែលនឹងធ្វើអោយអ្នកមានសម្រស់ស្រស់ស្អាតគ្រប់ជ្រុងជ្រោយ ហើយម៉ិលក៏បានចូលមកប្រើប្រាស់សេវាកម្មនេះរួចរាល់ហើយបន្ទាប់ពីបានធ្វើ ULTHERA ផងដែរ

“ចង់និយាយថាពិតជាមានគ្រប់យ៉ាងទាំងអស់មែន និយាយបានថា មកទីនេះគឺអាចនៅបានពេញមួយថ្ងៃមែនចា ពីព្រោះក្រៅពីការថែរក្សាសម្ផស្ស ធ្វើឡាស៊ែររួចទៅ គេមាន Beauty Lougne ដែលអាចធ្វើម៉ូតសក់ ធ្វើក្រចកណាចា ហើយថ្ងៃនេះ ម៉ិលក៏បានទៅធ្វើក្រចកមកស្អាតមែនទែនចា ត្រូវព្រមទទួលស្គាល់ Apex ណាចា គឺស្អាតគ្រប់ចប់ក្នុងមួយកន្លែងចា

ULTHERA គឺជាបច្ចេកវិជ្ជាដែល Apex បាននាំយកមកប្រើជាគ្លីនិកដំបូងៗគេ ក្នុងការផ្តល់សេវាកម្មលើកបន្តឹងស្បែកមុខ ហើយជាគ្លីនិកតែមួយគត់នៅក្នុងប្រទេសថៃដែលបានទទួលពានរង្វាន់ ULTHERA PINNACLE AWARD សាខា Most Treatments Throughout the World គ្លីនិចដែលធ្វើ Treatment លើកបន្តឹងស្បែកមុខដោយ ULTHERA ច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ 2011 រហូតមកដល់ពេលនេះនៅមិនទាន់មានគ្លីនិកណាមួយអាចបំបែកកំណត់ត្រានេះបាន ដោយជាការប្រើបច្ចេកវិទ្យាបញ្ជូនថាមពលរលកសំឡេងដែលជាក់លាក់ទៅនឹងកាន់ជាន់ស្រទាប់ស្បែក តំរង់ទិសដៅសន្លាក់នៃស្រទាប់សាច់ដុំរឺផ្នែកខាងលើ (SMAS) ដែលថាមពលកំដៅនេះនឹងចែកចាយជាចំណុចតូចៗឆ្ពោះទៅកាន់ក្រោមស្បែកជាបន្តបន្ទាប់ ហើយអាចចូលទៅជ្រៅដល់ចំនុចដែលត្រូវការធ្វើការព្យាបាល ដែលវេជ្ជបណ្ឌិតអាចមើលឃើញស្ថានភាពស្បែកដែលកំពង់ព្យាបាលតាមរយៈអេក្រង់គ្រប់ពេល ធ្វើអោយការព្យាបាលចំគោលដៅត្រឹមត្រូវ ហើយទទួលបានលទ្ធផលនៃការព្យាបាលដែលមានស្ថេរភាពជាង ហើយដំណើរការនៃការព្យាបាលទាំងអស់នេះនឹងទៅជួយបន្តការបង្កើតខលឡាចេនថ្មីជាបន្តបន្ទាប់ ដែលធ្វើឱ្យស្បែកមានភាពតឹងណែន រលោងបន្តិចម្តងៗមើលទៅដូចធម្មជាតិ ដោយមិនចាំបាច់ធ្វើការវ៉ះកាត់ផ្សេងៗ ដូច្នេះមិនចាំបាច់ឈឺខ្លួនដូចមុន លទ្ធផលដែលបានទទួល ជួយឱ្យស្បែកលើកបន្តឹងឡើង ស្នាមជ្រីវជ្រួញថយចុះ ចង្អូរថ្ពាល់និងក្រោមភ្នែកកាន់តែរាក់  ត្របកភ្នែកនិងកន្ទុយភ្នែកត្រូវបានលើកឡើង ហើយបន្ទាប់ពីបានធ្វើអាចឃើញលទ្ធផលភ្លាមៗពីការព្យាបាលដំបូង និងកាន់តែប្រសើរឡើងបន្ទាប់ពីធ្វើបាន 3 ខែនិង លទ្ធផលនៅបានយូររយៈពេល 1-2 ឆ្នាំ

ទំនាក់ទំនងសាកសួរពរ៌មានបន្ថែមបានតាមរយៈលេខទូរស័ព្ទ 

📞+66 63 535 2235
📲 រឺសាកសួរតាមរយៈ Line បាននៅទីនេះចា https://line.me/ti/p/Tuxy5FBKSw