
ថ្រីតមេនដើម្បីកាត់បន្ថយការបិទស្ទះរបស់ស្បែកក្បាលជំរុញការបង្កើតថ្មីនិងកាត់បន្ថយការជ្រុះរបស់សសៃសក់
HAIR REGROW TREATMENT បង្កើតសសៃសក់ថ្មីដោយធម្មជាតិ
កម្មវិធីនេះត្រូវបានបង្កើតឡើងនៅទីក្រុងមែលប៊នប្រទេសអូស្ត្រាលីដោយ វេជ្ជបណ្ឌិតអាឡានអ៊ុង អ្នកដែលមានបញ្ហាក្បាលទំពែកដោយខ្លួនឯង វាគឺជាការស្តារសុខភាពសក់និងស្បែកក្បាលឡើងវិញដែលមាន ប្រសិទ្ធភាពខ្ពស់ដោយមិនបាច់វះកាត់ ប្រើវិធីព្យាបាលបែបរួមបញ្ចូលគ្នារវាងឱសថទំនើប រួមចូលគ្នាជាមួយវីតាមីន និងឱសថបូរាណផ្សេងៗ ជាមួយនឹងឧបករណ៍ទាន់សម័យក្នុងការជួសជុលស្បែកក្បាល ជួយរំញោចការលូតលាស់សក់ធ្វើឱ្យសសៃសក់ត្រឡប់មកវិញនៅក្នុងកំឡុងពេលលូតលាស់ម្តងទៀត វិធីសាស្រ្តនៃការព្យាបាលជាមួយកម្មវិធីនេះបានទទួលលទ្ធផលល្អសម្រាប់អ្នកដែលមានបញ្ហាសក់ស្តើងឬការទំពែកដែលមិនបណ្តាលមកពីស្នាមរបួស រួមទាំង
- បញ្ហាសក់ជ្រុះដែលបណ្តាលមកពីកត្តាតំណពូជ(ទាំងភេទស្រីនិងប្រុស)
- បញ្ហាការសក់ជ្រុះពីភាពខុសប្រក្រតីរបស់អ័រម៉ូន(ដូចជា អ័រម៉ូនទីរ៉ូអ៊ីដ)
- ស្ថានភាពសក់ជ្រុះមួយកញ្ចុបៗ ដែលបណ្ដាលមកពីប្រព័ន្ធភាពស៊ាំ
- ការខ្វះសារធាតុចិញ្ចឹមឬសារធាតុរ៉ែផ្សេងៗ
- បញ្ហារសក់ជ្រុះក្រោយការសម្រាលបុត្រ
- បញ្ហារសក់ជ្រុះដែលកើតមានពីភាពស្មុគស្មាញនិងជំងឺរ៉ាំរ៉ៃ
- បញ្ហារសក់ជ្រុះដែលបណ្ដាលមកពីការប្រើថ្នាំ
កត្តាដែលប៉ះពាល់ដល់ការលូតលាស់របស់សសៃសក់
ភេទៈ បុរស និង ស្រ្តី មានអ័រម៉ូនខុសផ្លែកពីគ្នាដូច្នេះអាចទទួលផលក្នុងការព្យាបាលបានខុសប្លែកពីគ្នា
អាយុៈ អ្នកដែលចូលមកព្យាបាលដែលមានអាយុតិចនិងទទួលបានផលបានល្អជាង
ភាពធ្ងន់ធ្ងរនៃរោគសញ្ញាការជ្រុះសក់ កុំបណ្ដោយអោយមានបញ្ហារជ្រុះសក់យ៉ាងធ្ងន់ធ្ងរទើបមកជួបគ្រូពេទ្យ ការព្យាបាលក្នុងរយៈចាប់ផ្ដើមវាមានឱកាសសំរេចបានល្អជាង
ការធ្វើតាមដំណាក់ការការព្យាបាលៈ អ្នកគួរតែអនុវត្តន៍តាមពាក្យណែរនាំរបស់ពេទ្យជំនាញឯកទេស ប្រសិនបើអ្នកទទួលការព្យាបាលយ៉ាងទៀងទាត់ ឱកាសដែលអ្នកបានឃើញលទ្ធផលដ៏ល្អគឺកាន់តែខ្ពស់
ដំណាក់ការការព្យាបាល
ការវិភាគស្ថានភាពសសៃសក់ និងស្បែកក្បាលយ៉ាងលំអិតដោយម៉ាស៊ីន Hair Analysis នឹងអាចត្រួតលក្ខណៈរបស់ស្បែកក្បាល និងសុខភាពសសៃសក់ រួមទាំងដង់ស៊ីតេនៃសក់ ដោយប្រើកាមេរ៉ាដែលអាចពង្រីករហូតដល់ 50 និង 300 ដងថតរូបទុក ហើយអោយម៉ាស៊ីនដំណើរការវិភាគសសៃសក់ដើម្បីបង្ហាញដល់បញ្ហារសុខភាពសសៃសក់របស់បុគ្គលម្នាក់ៗ ដើម្បីពេទ្យនាំយកលទ្ធផលទៅវិគ្រោះនិងធ្វើការដំណើរការព្យាបាលបានយ៉ាងត្រូវវិធីតទៅទៀត
ដំណាក់ការ ការធ្វើថ្រីតមេន
- កក់សក់សំអាតស្បែកក្បាលដោយផលិតផលរូបមន្តពិសេសរបស់ APEX Hair Center
- លៀងស្បែកក្បាលដោយម៉ាស៊ីនកក់សក់ Scalp jet wash machineដើម្បីធ្វើការសំអាតបានយ៉ាងជ្រៅ
- ប្រើឡេ និងសេរ៉ូមពិសេសដូចដែលវេជ្ជបណ្ឌិតបានណែនាំទៅតាមអាការៈរបស់មនុស្សម្នាក់ៗ
- ម៉ាស៊ីនជំរុញថ្នាំធ្វើតួនាទីបឺតស្រូបឡេនិងសេរ៉ូមប្រភេទពិសេសចូលទៅក្នុងស្បែកបានកាន់តែល្អហើយជួយជំរុញប្រព័ន្ធឈាមរត់បរិវេណស្បែកក្បាលបានទៀតផង
ការធ្វើថ្រីនមេនដើម្បីជំរុញប្រព័ន្ធឈាមរត់បរិវេណស្បែកក្បាលព្រមទាំងជំរុញការកើតថ្មីរបស់សសៃសក់ ដោយចាប់ផ្ដើមពីការសំអាតស្បែកក្បាលនិងសសៃយ៉ាងជ្រៅដោយម៉ាស៊ីនកក់សក់បែបពិសេសជាមួយដំណាក់កាការបំប៉នយ៉ាងជ្រៅដោយផលិតផលផ្សេងៗដូចជា សាប៊ូ និងសេរ៉ូមប្រភេទពិសេស រក្សាសិទ្ធពិសេសរបស់ APEX Hair Center
អ្នកនឹងទទួលបានលទ្ធផលច្បាស់លាស់បន្ទាប់ពីបានព្យាបាល រហូតរយៈពេល 3 ខែ រយៈពេលក្នុងការព្យាបាលអាចខុសប្លែកពីគ្នាទៅតាមសារហេតុនៃការជ្រុះសក់ សក់ជ្រុះដែលបណ្ដាលមកពីភាពស្មុគស្មាញ រឺលទ្ធផលក្នុងការប្រើថ្នាំ រឺ បញ្ហារទាក់ទងនឹងស្បែកក្បាល មិនបាច់ធ្វើការព្យាបាលរហូត តែបញ្ហារសក់ជ្រុះដែលបណ្ដាលមកពី រោគដំនរពូជន៍ភាគច្រើនចាំបាច់ព្យាបាលជាបន្តបន្ទាប់