Feugiat nulla facilisis at vero eros et curt accumsan et iusto odio dignissim qui blandit praesent luptatum zzril.
+ (123) 1800-453-1546

Related Posts

វ៉ះកាត់ទាញស្បែកមុខ(Endo Smile & Ribbon Tit)

Home  /  វ៉ះកាត់ទាញស្បែកមុខ(Endo Smile & Ribbon Tit)

វ៉ះកាត់ទាញស្បែកមុខ(Endo Smile & Ribbon Tit)

Endo Smile លើកបន្តឹងទម្រង់មុខ ថ្ពាល់ មុំមាត់ កំចាត់ចង្អូរថ្ពាល់ជ្រៅ ក្រោមចង្ការ

បច្ចេកវិទ្យាចុងក្រោយ លើកបន្តឹងទម្រង់មុខ ថ្ពាល់ មុំមាត់ កំចាត់ចង្អូរថ្ពាល់ជ្រៅ ក្រោមចង្ការ

នៅពេលផ្ទៃមុខផ្នែកខាងក្រោមគឺ ចាប់តាំងពីបរិវេណថ្ពាល់ ចង្ការ ទម្រង់មុខ បំពង់ក កើតការយៀរធ្លាក់ ក៏មានផលប៉ះពាល់ផ្ទាល់លើទម្រង់មុខ ធ្វើអោយមើលទៅមា​នអាយុ និង អស់កម្លាំង ក្រៀមក្រំ មិនស្រស់ថ្លា នាបច្ចុប្បន្នមានទិចណូឡូជីជួយទាញអោយស្បែកដែលយៀរធ្លាក់ត្រឡប់មកតឹងណែនម្ដងទៀត ដោយមិនបាច់វ៉ះកាត់ធ្វើ Face Lift ដោយប្រើបច្ចេកវិទ្យាថ្មី Endotine Ribbon Lift  វត្ថុពិសេសដែលធ្វើពីបន្លែ(bio-plastic) រចនាម៉ូដអោយមានប្រសិទ្ធភាពក្នុងការយឹតតោងជាលិកាស្បែកខ្ពស់ បើកមុខរបួសតូច លទ្ធផលអាចនៅបានយូរ ធ្វើជាមួយនឹងបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់របស់ឡេស័រ និងទិចនិចពិសេសបញ្ជូនឋាមពលពីខាងក្នុងក្រអូមថ្ពាល់ បង្កើតនិងជួសជុលជាលិកាស្បែកជ្រៅជាងគ្រប់ឋាមពលទាំងអស់ដែលធ្លាប់មានមកដោយការប៉ះដែលមានភាពទន់ភ្លន់មិនឈឺ

បច្ចេកវិទ្យា Endo Smile គឺជាការរួមបញ្ចូលគ្នារវាង 2 បច្ចេកវិទ្យាកំពូលរបស់ឆ្នាំ 2017

អភិវឌ្ឍន៍បច្ចេកទេសដោយក្រុមពេទ្យវះកាត់ស្បែករបស់ អេប៉េក មេឌីខល សេនធ័រ ដើម្បីអោយបានប្រសិទ្ធភាពក្នុងការលើកបន្តឹងស្បែកកាន់តែល្អឡើង តែឈឺចាប់តិច របួសតូច មិនមានស្នាមរបួស សំរាកព្យាបាលមិនច្រើនថ្ងៃ ក៏អាចត្រឡប់ទៅប្រើជីវិត ធ្វើការបានធម្មតា មុខមានទម្រង់ច្បាស់លាស់ ទាញស្បែកក្រោមចង្ការ ទាញថ្ពាល់ដែលយៀរអោយស្បែកតឹងណែន ត្រឡប់វ័យបានខ្ទង់ដប់ឆ្នាំ ដោះស្រាយបញ្ហារមុំមាត់ធ្លាក់ដែលកេរពិបាក កំចាត់ចង្អូរជ្រៅ និង ស្នាមជ្រួញជុំវិញមាត់ បានយ៉ាងច្បាស់លាស់ លទ្ធផលនៅបានយូរអង្វែង

Endotine Ribbon Lift វះកាត់កែសម្ផស្សបែបថ្មី ឈឺចាប់តិចតួច ប្រសិទ្ធភាពខ្ពស់ លទ្ធផលនៅបានយូរអង្វែង

Endotine Ribbon Lift ជាបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់ នៅក្នុងឧស្សាហកម្មវះកាត់កែសម្ផស្ស ដើម្បីទាញស្បែកដែលយៀរធ្លាក់បរិវេណរង្វង់មុខ ចង្ការ និង ក ដោយមិនបាច់មានការវ៉ះកាត់បើកស្បែកដូចកាលពីមុន ប្រើទិចនិចការបើកស្បែកចំនុចតូចៗបរិវេណក្រោយបន្ទាត់សក់ រឺក្រោយស្លឹកត្រចៀក ហើយញាត់វត្ថុដែលមានឈ្មោះថា Endotine Ribbon ចូលទៅក្នុងជាន់ជាលិកាជ្រៅដោយពេទ្យធ្វើការចាត់តុបតែង លើក ទាញ និងទាញជាលិកាស្បែកដែលយៀរនៅបរិវេនចង្ការ បន្ទាត់ជុំវិញរង្វង់មុខ និងកអោយត្រឡប់មកតឹងណែន ហើយនៅកន្លែងដែលគួរនៅ ដោយការធ្វើម៉ូដវត្ថុដែលមានផ្ទៃក្នុងការយឹតតោងកន្លែងច្រើន Endotine Ribbon គឺអាចយឹតតោងជាលិកាស្បេកបានល្អ ក្នុងពេលជាមួយគ្នាក៏មានភាពយឺតខ្ពស់ គ្រូពេទ្យវះកាត់អាចរៀបចំទីតាំងដែលចង់បានតាមសមាមាត្រដែលស្រស់ស្អាតរបស់ទម្រង់មុខនីមួយៗ ក្រៅពីហ្នឹងនៅអាចធ្វើអោយកើតការបង្កើតខលឡាចេនតាមធម្មជាតិតាមបន្ទាត់រង្វង់មុខដែលត្រូវការ​ធ្វើអោយបានស្បែកដែលម៉ដ្ឋរលោងមានរស្មីជាមួយទម្រង់មុខដ៏ស្រស់ស្អាតបែបធម្មជាតិ

នៅពេលដែលជាលិកាស្បែកថ្មីយឹតតោងគ្នាបានល្អហើយ វត្ថុដែលយឹតទាញក៏ចាប់ផ្ដើមរលាយដោយខ្លួនឯងព្រោះជាវត្ថុដែលធ្វើពីរុក្ខជាតិ (bio-plastic) ដែលបានទទួលការអភិវឌ្ឍន៍ឡើងដើម្បីប្រើក្នុងការធ្វើការវ៉ះកាត់កែរសម្ផស្សជាពិសេស វាគឺជាការច្នៃប្រឌិតដែលធ្វើឱ្យការវះកាត់កែរសម្ផស្ស មានភាពងាយស្រួលនិងមានសុវត្ថិភាព ឈឺចាប់តិច មុខរបួសតូច តែមានប្រសិទ្ធភាពខ្ពស់ ទទួលបានលទ្ធផលក្នុងការផ្លាស់ប្ដូរបានយ៉ាងគាប់ចិត្ត មិនមានសល់មុខរបួស រឺវត្ថុដែលសេសសល់ផ្សេងៗ ក្រៅពីផ្ទៃមុខស្អាតស្រស់ថ្លាក្មេងវ័យបែបធម្មជាតិ រង្វង់មុខច្បាស់លាស់ ស្បែករាបតឹងស្មើគួរអោយអស្ចារ្យ អ្នកដែលបានធ្វើការព្យាបាលអាចទទួលដឹងការផ្លាស់ប្ដូរនេះបានក្រោយធ្វើ 2 សប្ដាហ៍ និងឃើញផលច្បាស់លាស់ក្នុងអំឡុង 2-3 ខែ ក្រោយធ្វើអាចមានអាការៈឈឺ ហើមបន្តិចបន្តួច តែអាចលេបថ្នាំបន្ថយអាការៈឈឺចាប់បាន ពេទ្យអាចណែរនាំអោយមានការពាក់ក្រណាត់រឹតរង្វង់មុខដើម្បីបន្ថយអាការៈហើមនៅរយៈពេលដំបូង​ហើយជៀសវៀងការងាក​រឺ វិលក ទាំងនេះរបួសវ៉ះកាត់និងជាវិញក្នុងរយៈពេល​1 ខែ

បន្ថែមជាមួយបច្ចែកវិជ្ជាឡាស៊ែរចុងក្រោយបំផុត​ រក្សាសិទ្ធិតែមួយ លើកដំបូងនៅក្នុងលោក បញ្ជូនឋាមពលលើកបន្តឹងផ្នែកខាងក្នុងផែនថ្ពាល់

លើកបន្តឹងចំនុចដែលពិបាកបំផុត ដែលមិនធ្លាប់មានគ្រឿងណាមួយធ្វើបានពីមុន បំពេញបន្ថែមចង្អូរជ្រៅនៅលើថ្ពាល់ លើកមុំមាត់ លើកបន្តឹងទម្រង់មុខបានយ៉ាងច្បាស់លាស់ នៅពេលឋាមពលចុះចូលទៅក្នុងស្បែកស្រទាប់ជ្រៅដោយមិនបណ្តាលឱ្យស្បែករលាក ទាំងពីខាងក្រៅនិងខាងក្នុងមាត់ ទើបធ្វើអោយបង្កើនប្រសិទ្ធភាពក្នុងការជំរុញការផលិតខលឡាជេនធ្វើអោយកើតការបង្កើតខលឡាជេន និងចាត់តំរៀបគម្រោងសាងខលឡាជេនថ្មីក្នុងបរិវេណដែលធំបែបស្វ័យគុណ ដោយមិនបង្ករអោយកើតចំហាយក្ដៅនៅបរិវេណស្បែកជាន់លើ ធ្វើអោយមានភាពស្រទន់ មិនឈឺ ឋាមពលដែលចូលជ្រៅដល់គម្រោងសាងស្បែក ជំរុញអោយកើតការបង្កើតប្រូតេអ៊ីន ដែលធ្វើអោយកើតការបង្កើតខលឡាជេនថ្មីនិងធ្វើអោយស្បែកក្នុងបរិវេណដែលបានទទួលឋាមពលបង្រួញបំពេញបន្ថែមដូចជាគ្នានឹងការបំពេញហ្វីលល័រ ទាំងបរិវេណចង្អូរថ្ពាល់ ជុំវិញមាត់ មុំមាត់ ហើយនៅតាមបន្ទាត់រង្វង់មុខ ធ្វើអោយលទ្ធផលក្នុងការធ្វើការវ៉ះកាត់លើកទម្រង់មុខ បានស្បែកដែលពេញក្រពង់កាន់តែមានរស្មី ជាពិសេសបរិវេណចង្អូរថ្ពាល់ មុំមាត់ និងជុំវិញមាត់

ចំនុចល្អនៃការធ្វើ Endo Smile

1.ឃើញការលើកបន្តឹងរបស់ស្បែក និងទម្រង់មុខបានយ៉ាងច្បាស់លាស់

2.មុខរបួសតូច ឈឺចាប់តិច មិនមានស្លាកស្នាម ឆាប់ជាសះស្បើយ

3.មិនមានកាកសំណល់សល់នៅក្នុងខ្លួន

4.លទ្ធផលនៅបានយូរអង្វែង

5.ទទួលបានស្បែកដែលមានរស្មីពេញកំពុងថែមទាំងរលោង ទម្រង់មុខមានរូបរាងច្បាស់លាស់

6.បានទទួលលទ្ធផល ក្មេងវ័យ មើលទៅស្អាតដូចធម្មជាតិ

 

**ទំនាក់ទំនងដើម្បីសាកសួរព៌តមានបន្ថែមតាមលេខទូរស័ព្ទ 📞+66 63 535 2235
📲 រឺសាកសួរតាមរយៈ Line បាននៅទីនេះចា https://line.me/ti/p/Tuxy5FBKSw