Feugiat nulla facilisis at vero eros et curt accumsan et iusto odio dignissim qui blandit praesent luptatum zzril.
+ (123) 1800-453-1546

Related Posts

សីតុណ្ហភាពបំបាត់ដោយការប្រើវិទ្យុសកម្មអ៊ីនហ្វ្រារ៉េដ

Home  /  សីតុណ្ហភាពបំបាត់ដោយការប្រើវិទ្យុសកម្មអ៊ីនហ្វ្រារ៉េដ

សីតុណ្ហភាពបំបាត់ដោយការប្រើវិទ្យុសកម្មអ៊ីនហ្វ្រារ៉េដ

HYPERTHERMIC THERAPY”

ការប្រើវិទ្យុសកម្មអ៊ីនហ្វ្រារ៉េដសង្កត់ធ្ងន់ទៅលើការបំបាត់ដោយសីតុណ្ហភាព

ព្រោះការអោយឋាមពលចូលទៅបានដល់សីតុណ្ហភាពខាងក្នុងរបស់រាងកាយ(Core Temperature)ទើបធ្វើអោយរាងកាយកើតការបង្កើតក្រោះការពារនិងផ្សះផ្សាពីខាងក្នុងដែលមិនត្រឹមតែបណ្ដេញជាតិពុលចេញតាមស្បែក តែអាចជួយកាត់បន្ថយភារកិច្ចក្នុងការបណ្ដេញរបស់មិនល្អចេញពីថ្លើមនិងតម្រងនោមបានទៀតផង បង្កើនក្រោះការពារ និងជួយបង្កើនភាពលូតលាស់សំរាប់រាងកាយ ដែលធ្វើអោយប្រព័ន្ធដុតរំលាយបានល្អ កាត់បន្ថយខ្លាញ់ដែលលើស ប៉ុន្តែនៅតែរក្សាបាននូវម៉ាសសាច់ដុំសម្រាប់រាងកាយ ដែលជាវិធីការការកាត់បន្ថយខ្លាញ់ដែលមនុស្សជាច្រើនចូលចិត្ត ព្រោះមិនត្រឹមតែមិនមានផលប៉ះពាល់ហើយអាចជួយបំរុងរក្សាសុខភាពនិងធ្វើអោយសាច់ស្រស់ថ្លាមើលទៅសុខភាពល្អថែមទៀតផង

 

ការបំបាត់ដោយសីតុណ្ហភាពនៅមានចំនែកជួយក្នុងការផ្សះផ្សានិងកែរតម្រូវតុល្យភាពការធ្វើការរបស់ប្រព័ន្ធប្រសាទដោយស្វ័យប្រវត្តិ( Automatic Nervous) ផ្សេងៗដូចជា ការពង្រឹងនៃសាច់ដុំ ការបញ្ចេញញើស សម្ពាធឈាម ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធសាងតុល្យភាពផ្សេងៗក្នុងរាងកាយ

Hyperthermia Infrared Bed ខុសប្លែកពីគ្នាយ៉ាងណាក្នុងការ ឆ្ពុងក្នុង Sauna និង ទូអ៊ិនហ្វារ៉េត

ការបំបាត់ដោយសីតុណ្ហភាពបែបសាមញ្ញធម្មតាដែលគេហៅថាឆ្ពុងSauna ជាការប្រើចំហាយក្ដៅដើម្បីធ្វើអោយអាកាសក្នុងបន្ទប់មានសីតុណ្ហាភាពរវាង 150-235 F បន្ទាប់មកជាទូអ៊ិនហ្វារ៉េត គឺអោយចំហាយក្ដៅដោយអ៊ិនហ្វារ៉េត ដោយការបញ្ជូនចំហាយក្ដៅទៅកាន់វត្ថុដោយត្រង់ដោយមិនធ្វើអោយអាកាសជុំវិញក្ដៅ ធ្វើអោយអ្នកដែលបានចូលទៅព្យាបាលមានអារម្មណ៍ស្រួលខ្លួនជាង ហើយអាចនៅបានយូរជាង ជំរុញប្រព័ន្ធរត់របស់ឈាមបានល្អជាង ទោះយ៉ាងណា វិធីទាំង2 ត្រឹមតែជាការផ្ដល់ចំហាយក្ដៅត្រឹមតែផ្នែកខាងក្រៅទើបអោយការព្យាបាលបានត្រឹមជួយជំរុញប្រព័ន្ធរត់ផ្នែកខាងក្នុងបានប៉ុណ្ណោះ

នៅពេលដែល Hyperthermia Infrared Bed ដែលជាទិចណូឡូជីថ្មី ដោយប្រើឋាមពលអ៊ិនហ្វារ៉េតហើយអាចបញ្ជូនឋាមពលចូលទៅបានដល់សីតុណ្ហាភាពក្នុងរាងកាយ( Core Temperature) ធ្វើអោយរាងកាយកើតការបង្កើតក្រោះការពារ និងផ្សះផ្សាពីខាងក្នុង ប្រៀបដូចជាមនុស្យយើងពេលគ្រុន រាងកាយក៏បង្កើតក្រោះការពារនិងមានការផ្សះផ្សា ទើបមានការនាំគ្រឿងនេះទៅព្យាបាលអ្នកជំងឺររោគមហារីកដើម្បីអោយរាងកាយបង្កើតក្រោះការពារបានកាន់តែច្រើន បណ្ដេញរបស់មិនល្អនិងសារធាតុពិសចេញពីរាងកាយបានច្រើនជាង អាចដុតឋាមពលបានច្រើនជាង

ដែលធ្វើមានមានការពេញនិយមក្នុងការនាំយកមកប្រើដើម្បីបង្កើនសុខភាព និងសម្រកទម្ងន់ក្នុងមជ្ឈមណ្ឌលវេជ្ជសាស្រ្តផ្សេងៗជុំវិញពិភពលោក និយាយបានថា ធ្វើតែម្យ៉ាងបានទាំងសុខភាពល្អ សាច់ស្អាត និងរាងរូវល្អ