Feugiat nulla facilisis at vero eros et curt accumsan et iusto odio dignissim qui blandit praesent luptatum zzril.
+ (123) 1800-453-1546

Related Posts

VIETNAMESE ACID ATTACK VICTIM GETS TREATMENT IN BANGKOK

Home  /  Articles  /  News & Activities   /  VIETNAMESE ACID ATTACK VICTIM GETS TREATMENT IN BANGKOK

VIETNAMESE ACID ATTACK VICTIM GETS TREATMENT IN BANGKOK

20 កុម្ភៈ 2017 ទីក្រុងបាងកក – មជ្ឈមណ្ឌលវេជ្ជសាស្ត្រអេផេក បានបង្ហាញពីការជួយសង្គ្រោះ ប្រមូលផ្តុំគ្រូពេទ្យវះកាត់និងគ្រូពេទ្យជំនាញខាងស្បែកថៃដែលមានស្នាដៃខ្ពស់ វះកាត់តុបតែងនិងស្ដារផ្ទៃមុខឡើងវិញដល់និស្សិតសិក្សាគិលានុបដ្ឋាកវៀតណាមដែលរងគ្រោះដោយសារអាស៊ីដ រហូតធ្វើអោយស្បែករលាក 75% ភ្នែកខាងឆ្វេងខ្វាក់ហើយមិនអាចបើកបាន ឬបិទត្របកភ្នែកបាន ខណៈពេលដែលភ្នែកខាងស្តាំរលាកកម្រិតទី 1 ដែលបង្ករអោយខូចសម្ផស្ស ហើយប៉ះពាល់យ៉ាងខ្លាំងក្នុងការប្រើប្រាស់ជីវិត ត្រូវបិទមុខគ្រប់ពេលវេលា

ឧប្បត្តិហេតុដែល Hoang Tang Thi Thu Huong  និស្សិតគិលានុបដ្ឋាយិកា អាយុ 21 ឆ្នាំ មកពីទីក្រុងហូជីមិញត្រូវបានអតីតសង្សារចាស់ដែលជាភេទដូចគ្នាជះទឹកអាស៊ីតដាក់នៅពេលដែលនាងកំពង់ជិះម៉ូតូរបស់នាងត្រឡប់ទៅផ្ទះដោយសារតែយល់ថានាងមានសង្សារថ្មីដែលជាបុរស ដែលជាព៌តមានដ៏ល្បីនៅប្រទេសវៀតណាមកាលពីឆ្នាំទៅ។ Hoang Tang Thi Thu Huong គឺជាក្មេងស្រីដែលមានមុខមាត់ស្អាត និងមានអនាគតវែងឆ្ងាយ បច្ចុប្បន្ននាងកំពុងសិក្សាផ្នែកព្យាបាលនៅទីក្រុងហូជីមិញដែលជិតនឹងបញ្ចប់ការសិក្សានៅឆ្នាំក្រោយ លទ្ធផលរងពីការ ជះទឹកអាស៊ីតធ្វើអោយ Hoang បានបាត់បង់ការមើលឃើញនៃភ្នែកខាងឆ្វេង។ មិនអាចបើកឬបិទភ្នែកបាន ស្បែកមុខរលាកពីអាស៊ីតរហូតដល់ 75% ផ្ទៃមុខខូចទ្រង់ទ្រាយមិនអាចធ្វើចលនាមាត់ដូចមនុស្សធម្មតាបាន នាងត្រូវពាក់ម៉ាសដើម្បីបិទមុខគ្រប់ពេល ធ្វើឱ្យមើលទៅដូចពួកធ្វើខុសច្បាប់ ទាំងៗដែលនាងកំពុងធ្វើការជួយមនុស្សក្នុងឋានៈជាគិលានុបដ្ឋាយិកាហ្វឹកហាត់

មជ្ឈមណ្ឌលវេជ្ជសាស្ត្រអេផេក បានទទួលការស្នើសុំពីអ្នកតំណាង Hoang Tang Thi Thu Huong នៅប្រទេសវៀតណាម ដើម្បីជួយក្នុងការវះកាត់កែរតម្រូវភាពខុសធម្មតារបស់ផ្ទៃមុខ និងជួសជុលស្បែកដែលបានបាត់បង់ទៅ ដោយសារតែមានទំនុកចិត្តលើសក្តានុពលនិងជំនាញរបស់វេជ្ជបណ្ឌិតថៃ រួមទាំងប្រសិទ្ធភាពនៃបច្ចេកវិទ្យាក្នុងការជួសជុលស្បែកឡើងវិញ និងការវះកាត់ស្បែកដ៏ទំនើបកំរិតដំបូងៗនៅលើពិភពលោក រួមទាំងបន្ទប់ប្រតិបត្តិការទំនើប បំពាក់ដោយឧបករណ៍គ្រប់យ៉ាងរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រអេផេក

ចំពោះផែនការព្យាបាលរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រអេផេក  ជាការប្រមូលផ្ដុំក្រុមគ្រូពេទ្យជំនាញនៅក្នុងសាខានីមួយៗដើម្បីដោះស្រាយបញ្ហានៅចំណុចនីមួយៗ ដោយក្រុមវេជ្ជបណ្ឌិតដែលផ្តល់ការព្យាបាលរួមមាន

1. រងសាស្រ្តាចារ្យ Anuchit Punyalang ប្រធានមហាវិទ្យាល័យវិទ្យាសាស្ត្រភ្នែកនៃប្រទេសថៃ។ ដែលជាគ្រូពេទ្យវះកាត់ជំនាញឯកទេសរោគភ្នែកលំដាប់កំពូលនៃប្រទេស នឹងធ្វើការព្យាបាលដោយការវះចៀយកភ្នាសចេញ បន្ទាប់មកយកជាលិការំអិលចេញពីមាត់ដើម្បីដេរភ្ជាប់ខាងក្នុងនៃត្របកភ្នែក ហើយដាក់ភ្នែកសប្បនិមិត្តលើភ្នែកពិត រងសាស្រ្តាចារ្យ Anuchit បានពន្យល់ពីលទ្ធផលនៃការពិនិត្យភ្នែករបស់អ្នកជំងឺ និងផែនការព្យាបាលថា “ របាយការណ៍ពិនិត្យភ្នែករបស់អ្នកជម្ងឺ ការមើលឃើញ មើលឃើញពន្លឺ ប៉ុ​​​ន្តែមិនអាចបញ្ជាក់បានថាពន្លឺហ្នឹងមកពីខាងណា នោះបង្ហាញថា ភ្នែកខាងឆ្វេងគឺពិកាទាំងស្រុង។ មិនអាចធ្វើការវះកាត់អោយត្រឡប់មកឃើញវិញបាន ការត្រួត អ៊ុលត្រាសោនឃើញថាគ្រាប់ភ្នែកនៅមូលដដែល ដូច្នេះមិនចាំបាច់យកគ្រាប់ភ្នែកចេញ ចលនាភ្នែកមិនល្អ និងមិនអាចបើកភ្នែកខាងឆ្វេងបាន ច្របាច់ភ្នែកមិនបានដោយសារមានភ្នាសតោងជាប់នឹងត្របកភ្នែក និងសាច់ដុំភ្នែក សាច់ដុំត្របកភ្នែកទាំងបើកនិងបិទត្រូវបានបំផ្លាញ សម្រាប់គម្រោងនៃការព្យាបាល បានគ្រោងនឹងធ្វើការវះកាត់ឆ្កឹះយកភ្នាសចេញ បន្ទាប់មកយកជាលិការំអិលចេញពីមាត់ដើម្បីដេរភ្ជាប់ខាងក្នុងនៃត្របកភ្នែក ហើយដាក់ជាលិកាសុកនៅគ្រាប់ភ្នែក ដោយមានការដាក់សន្លឹកប្លាស្ទិចការពារភ្នាសកើតម្ដងទៀត លទ្ធផលដែលនឹងអាចទទួលគឺអាចដាក់ភ្នែកសប្បនិមិត្តបាន ត្របកភ្នែកអាចបើកបានបន្តិចបន្តួចហើយអាចលក់បានខ្លះ ​​ទោះយ៉ាងណាក៏ដោយត្រូវតាមដាននៅថ្ងៃនៃការវះកាត់ម្តងទៀតដើម្បីដឹងថាតើអាចធ្វើអ្វីបានខ្លះទៀត ដោយសារតែរបួសមានលក្ខណៈធ្ងន់ធ្ងរ អ្នកជំងឺអាចនឹងត្រូវធ្វើការវះកាត់ច្រើនដង”

២. លោកបណ្ឌិត គិដាកន គិរៈណាន់ថាក់វ៉ាត់ គ្រូពេទ្យវ៉ះកាត់អ្នកដែលមានជំនាញខាងវះកាត់ច្រមុះនិងមាត់ (microsurgery)  បានបង្ហាញផែនការនៃការព្យាបាលថា “នឹងធ្វើការវ៉ះកាត់ស្នាមរបួសដែលផុសចេញមក និងលើកបរិវេណបបូរមាត់ខាងលើបបូរមាត់ខាងក្រោមនិងក្រោមស្លាបច្រមុះខាងឆ្វេង។ កែបបូរមាត់និងស្លាបច្រមុះដែលត្រូវបានទាញខុសទីតាំងដើម្បីអោយត្រឡប់មកមានភាពប្រហាក់ប្រហែលនឹងស្ថានភាពដើមវិញ ធ្វើការដាំបណ្ដុះប្តូរស្បែកពីភ្លៅខាងក្នុងមកជំនួសដើម្បីធ្វើអោយស្នាមរបួសអោយមានភាពរាបជាងមុន ”

៣. គ្រូពេទ្យស្រី វេជ្ជបណ្ឌិតណាន់ថៈផាត់ សុផាផាន់ឆាត ស្ថាបនិកមជ្ឈមណ្ឌលវេជ្ជសាស្ត្រអេផេក  គ្រូពេទ្យជំនាញខាងសើស្បែក ដែលមានជំនាញក្នុងការកែរតម្រូវទម្រង់មុខដោយមិនចាំបាច់វះកាត់ និងស្តារការបង្កើតស្បែកឡើងវិញជាមួយនឹងបច្ចេកវិជ្ជាថ្មីៗ បានបង្ហាញពីផែនការព្យាបាលនេះថា“ ដោយសារតែស្លាកស្នាមរបស់អ្នកជំងឺគឺធ្ងន់ធ្ងរខ្លាំង ស្បែករលាករហូតដល់ 75% ដូច្នេះធ្វើអោយមានស្លាកស្នាមពាសពេញផ្ទៃមុខ។ មធ្យបាយក្នុងការព្យាបាល គឺត្រូវមានការស្តារស្បែកឡើងវិញបង្កើតស្បែកថ្មីក្រោយពីបានកែរតម្រូវវ៉ះកាត់ចៀរយកភ្នាសដែលបានទាញផ្ទៃមុខអោយខុសធម្មតាចេញហើយ គ្រូពេទ្យនឹងប្រើឡាស៊ែរដើម្បីព្យាបាលស្នាម ដើម្បីជំរុញការបង្កើតស្បែកថ្មី ដោយប្រើបច្ចេកវិទ្យាឡាស៊ែរចុងក្រោយបំផុត ដែលមានផលប៉ះពាល់តិចតួច ហើយទទួលបានលទ្ធផលយ៉ាងឆាប់រហ័ស ដោយមានការប្រើរួមបញ្ចូលគ្នាជាច្រើនគ្រឿង ដើម្បីដោះស្រាយបញ្ហាផ្សេងៗគ្នា ដូចជាបញ្ហាស្លាកស្នាម ក៏នឹងប្រើឡាស៊ែរ resurfacing រីឯស្នាមក្រហមក៏ប្រើឡាស៊ែរកម្ចាត់សារធាតុពណ៌ចុងក្រោយបង្អស់ ដែលកម្ខាត់សារធាតុពណ៌ក្នុងល្បឿនពន្លឺ កំរិត 1 / សែនកោដិវិនាទី ធ្វើឱ្យសារធាតុពណ៌បែកខ្ចាយដោយមិនបង្កឱ្យមានការប្រមូលផ្តុំកំដៅ ដូច្នេះមិនប្រថុយនឹងការរលាកស្បែក ជាមួយគ្នានឹងការបញ្ចាំងពន្លឺ LED ដើម្បីពន្លឿនការផ្សះផ្សាកោសិកាស្បែកឡើងវិញនិងសម្លាប់មេរោគ ក្រៅពីហ្នឹងនឹងមានការចាក់ស្ទេមសេលពីខ្លាញ់របស់អ្នកជំងឺផ្ទាល់ដើម្បីកែរតម្រូវទម្រង់មុខនិងពន្លឿនការផ្សះផ្សាកោសិកាស្បែកឡើងវិញពីខាងក្នុង ”

Hoang Tang Thi Thu Huong បានបង្ហាញពីអារម្មណ៍នៃការដែលបានទទួលជំនួយក្នុងការវះកាត់ក្នុងលើកនេះ

“ នាងខ្ញុំសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រអេផេកនិងក្រុមវេជ្ជសាស្រ្តដែលបានជួយក្នុងការព្យាបាលក្នុងលើកនេះ។ វាដូចជាការផ្តល់ជីវិតថ្មីដល់ខ្ញុំ ពីព្រោះចាប់តាំងពីឧប្បត្តិហេតុត្រូវមានជះទឹកអាស៊ីតនៅពេលនោះ ជីវិតរបស់ខ្ញុំក៏មិនដូចមុនទៀតទេ ត្រូវលាក់មុខមនុស្សម្នា សូម្បីតែទៅហ្វឹកការងារនៅមន្ទីរពេទ្យ ក៏ត្រូវពាក់ម៉ាសបិទមុខគ្រប់ពេល ដូចជាអ្នកដែលបានប្រព្រឹត្តអំពើខុសច្បាប់ តែការពិតខ្ញុំមិនចង់អោយនរណាម្នាក់មានកាភ្ញាក់ផ្អើលខ្លាចពេលឃើញមុខ នាងខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងចំពោះក្រុមវេជ្ជសាស្រ្តរបស់អេផេក វេជ្ជបណ្ឌិតថៃគឺពូកែរលំដាប់ថ្នាក់ពិភពលោក ដោយហេតុផលនេះខ្ញុំមានក្តីសង្ឃឹមក្នុងការទទួលបានជីវិតថ្មីម្តងទៀត បានដើរតួនាទីជាគិលានុបដ្ឋាយិកាដូចដែលបានប្រាថ្នាទុក ដោយមិនចាំបាច់ខ្លាចថានរណាម្នាក់នៅពេលបានឃើញមុខរបស់អ្នកហើយមានការភ័យខ្លាចដូចសព្វថ្ងៃនេះ ”

 

គ្រូពេទ្យស្រី វេជ្ជបណ្ឌិតណាន់ថៈផាត់ សុផាផាន់ឆាត  នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រអេផេកបានមានប្រសាសន៍ថា“ នៅពេលដែលយើងត្រូវបានទាក់ទងពី កញ្ញាHoang Tang Thi Thu Huong និងបានដឹងអំពីរឿងរ៉ាវដ៏គួរអោយអាណិតអាសូររបស់នាង។ ពីក្មេងស្រីដែលមានរូបរាងស្អាតម្នាក់ ជីវិតត្រូវតែផ្លាស់ប្តូរដែលកើតពីការប្រច័ន្ធដែលមិនគួរកើតឡើង ខាងផ្នែកវេជ្ជសាស្រ្ត ក៏អាចជួយឱ្យមុខរបស់នាងប្រសើរឡើងខ្លះ ដែលមានន័យថាជួយឱ្យជីវិតរបស់នាងកាន់តែប្រសើរផងដែរ ដូច្នេះយើងក៏ចង់ជួយ ហើយអ្វីក្រៅពីហ្នឹងយើងក៏ចង់ផ្សព្វផ្សាយសមត្ថភាពរបស់វេជ្ជបណ្ឌិតថៃផងដែរ។ ថាយើងមិនចាញ់ប្រជាជាតិណាមួយនៅលើពិភពលោកទេ យើងមានក្រុមគ្រូពេទ្យឯកទេសដែលមានសមត្ថភាពចំណាត់ថ្នាក់ដំបូងៗនៅលើពិភពលោកនិយាយបានថាថ្វីដៃមិនក្រោមគេទេ សម្រាប់បច្ចេកវិទ្យាក៏ដូចគ្នាផងដែរ បច្ចេកវិទ្យាពិភពលោកចុងក្រោយមានអ្វី ក្នុងប្រទេសថៃក៏មានទាំងអស់ដូចគ្នា មិនចាំបាច់ហោះហើរទៅព្យាបាលឆ្ងាយៗដល់ប្រទេសកូរ៉េ អឺរ៉ុប ​​ឬអាមេរិកទេប្រទេសថៃមានសក្តានុពលដែលក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅក្នុងតំបន់នេះបានយ៉ាងងាយស្រួល យើងត្រៀមខ្លួនជាស្រេចទាំងបុគ្គលិកនិងបច្ចេកវិទ្យា”