កម្មវិធីនេះត្រូវបានបង្កើតឡើងនៅទីក្រុងមែលប៊នប្រទេសអូស្ត្រាលីដោយ វេជ្ជបណ្ឌិតអាឡានអ៊ុង អ្នកដែលមានបញ្ហាក្បាលទំពែកដោយខ្លួនឯង
វាគឺជាការស្តារសុខភាពសក់និងស្បែកក្បាលឡើងវិញដែលមាន ប្រសិទ្ធភាពខ្ពស់ដោយមិនបាច់វះកាត់ ប្រើវិធីព្យាបាលបែបរួមបញ្ចូលគ្នារវាងឱសថទំនើប រួមចូលគ្នាជាមួយវីតាមីន និងឱសថបូរាណផ្សេងៗ ជាមួយនឹងឧបករណ៍ទាន់សម័យក្នុងការជួសជុលស្បែកក្បាល ជួយរំញោចការលូតលាស់សក់ធ្វើឱ្យសសៃសក់ត្រឡប់មកវិញនៅក្នុងកំឡុងពេលលូតលាស់ម្តងទៀត វិធីសាស្រ្តនៃការព្យាបាលជាមួយកម្មវិធីនេះបានទទួលលទ្ធផលល្អសម្រាប់អ្នកដែលមានបញ្ហាសក់ស្តើងឬការទំពែកដែលមិនបណ្តាលមកពីស្នាមរបួស រួមទាំង
បញ្ហាសក់ជ្រុះដែលបណ្តាលមកពីកត្តាតំណពូជ(ទាំងភេទស្រីនិងប្រុស)
បញ្ហាការសក់ជ្រុះពីភាពខុសប្រក្រតីរបស់អ័រម៉ូន(ដូចជា អ័រម៉ូនទីរ៉ូអ៊ីដ)
ស្ថានភាពសក់ជ្រុះមួយកញ្ចុបៗ ដែលបណ្ដាលមកពីប្រព័ន្ធភាពស៊ាំ
ការខ្វះសារធាតុចិញ្ចឹមឬសារធាតុរ៉ែផ្សេងៗ
បញ្ហារសក់ជ្រុះក្រោយការសម្រាលបុត្រ
បញ្ហារសក់ជ្រុះដែលកើតមានពីភាពស្មុគស្មាញនិងជំងឺរ៉ាំរ៉ៃ
បញ្ហារសក់ជ្រុះដែលបណ្ដាលមកពីការប្រើថ្នាំ