ឡាស៊ែររោមយ៉ាងណាដើម្បីអោយរោមបាត់យូរអង្វែង
ឡាស៊ែររោមគឺជាវិធីសាស្រ្តមួយដើម្បីដោះស្រាយបញ្ហាសសៃរោមនៅបរិវេណដែលយើងមិនត្រូវការ ដូចជា ពុកមាត់ រោមក្លៀក រោមជើង រឺ ក្នុងខោទ្រនាប់ ហើយការឡាស៊ែរចាត់ទុកថាជាវិធីកំចាត់រោមបានជារៀងរហូតយ៉ាងមានប្រសិទ្ធិភាព និងទទួលបានលទ្ធផលល្អបំផុតក្នុងចំណោមវិធីសាស្រ្តបំបាត់រោមទាំងអស់ដែលកមពង់មានក្នុងបច្ចុប្បន្ននេះ ធ្វើឱ្យវាក្លាយជាវិធីសាស្ត្រមួយដែលមានប្រជាប្រិយភាពខ្លាំងណាស់។ ប៉ុន្តែនៅតែមានមនុស្សជាច្រើនដែលមិនដឹងថាតើគួរតែធ្វើឡាស៊ែររោមយ៉ាងណាដើម្បីទទួលបានលទ្ធផលល្អក្នុងរយៈពេលវែង។ ថ្ងៃនេះយើងមានចម្លើយចំពោះសំណួរនេះមកផ្ញើរចា ឡាស៊ែររោមយ៉ាងណាដើម្បីអោយរោមបាត់យូរអង្វែង ក្នុងការធ្វើឡាស៊ែររោម ប្រសិនបើអ្នកចង់ទទួលបានលទ្ធផលល្អអ្នកគួរតែធ្វើឡាស៊ែររោមអោយគ្រប់វគ្គ ហើយចំនួនដងក្នុងមួយវគ្គអាស្រ័យលើការណែរនាំរបស់អ្នកជំនាញ។ និងការពេញចិត្តរបស់អ្នកដែលបានចូលមកប្រើប្រាស់សេវាកម្ម ទាំងនេះអ្នកជំនាញនឹងណែរនាំឱ្យធ្វើឡាស៊ែររោមប្រហែល 5-8 ដង ដោយក្នុងការធ្វើឡាស៊ែរកំចាត់រោមលទ្ធផលក្នុងការព្យាបាលចាប់ផ្ដើមឃើញបាននៅលើកទី 3-4 សសៃរោមចាប់ផ្ដើមដុះយឺតជាងមុន និងស្ដើងជាងមុន សម្រាប់រយៈពេលគន្លាតនៃការធ្វើក្នុងមួយលើកៗប្រហែល 3-4 សប្តាហ៍អាស្រ័យលើបរិវេណដែលធ្វើ ជាទូទៅអតិថិជនដែលបានបញ្ចប់ការព្យាបាលការធ្វើឡាស៊ែរកំចាត់រោម រោម នឹងមិនត្រលប់មកដុះវិញរយៈពេលជាង 2 ឆ្នាំឬអាចមានខ្លះដែលរោមដុះចេញមកជាសសៃឆ្មាៗ ណែនាំឱ្យធ្វើឡាស៊ែរកំចាត់ជាលើកបន្ថែមបានហើយការដុះចេញមកថ្មីរបស់សសៃរោមវាអាចអាស្រ័យលើអរម៉ូន និងជាតិសាស្រ្តរបស់អ្នកដែលចូលមកធ្វើ រួមទាំងការប្រើថ្នាំមួយចំនួនដែលអាចជំរុញអោយកើតរោមថ្មីបាន
5 គន្លឹះសម្រុកចូលប៊ូហ្វេ ហូបយ៉ាងណាមិនអោយខូចរាង
ពាក្យថា ប៊ូហ្វេ អាចជាពាក្យបម្រាមសម្រាប់មនុស្សជាច្រើន ជាពិសេសសំរាប់អ្នកដែលត្រូវការសម្រកទម្ងន់ ព្រោះប្រសិនបើភ្លេចខ្លួនអាចធ្វើអោយការព្យាយាមក្នុងការសម្រកទម្ងន់រលាយសូន្យ ប៉ុន្តែការបរិភោគអាហារប៊ូហ្វេមិនមែនជាការហាមឃាត់ចំពោះការសម្រកទម្ងន់ទាំងអស់នោះទេ ព្រោះប្រសិនបើដឹងគន្លឹះល្អៗ ដែលយកនាំយកមកផ្ញើរនេះ ធានាថាបរិភោគអាហារប៊ូហ្វេបានយ៉ាងសប្បាយចិត្តជាក់ជាមិនខាន 1.ជ្រើសរើសបរិភោគអាហារដែលមានប្រយោជន៍ ទោះបីជាអាហារប៊ូហ្វេសំបូរទៅដោយរបស់ឆ្ងាញ់ៗ តែប្រសិនបើមិនចង់អោយគីឡូឡើងគួរតែជាសវៀងអាហារប្រភេទខ្លះ ជាពិសេសអាហារដែលមានជាតិស្ករច្រើន អាហារដែលឆ្លងកាត់ការកែរច្នៃហើយ ទោះបីជាវាមានរសជាតិឆ្ងាញ់ធ្វើអោយរហ័សឆ្អែតតែក៏មានគុណប្រយោជន៍តិច ថែមទាំងអាចប្រថុយប្រថាននឹងការផ្លាស់ប្ដូរកំរិតជាតិស្ករ ការអាប់សែរ ហើយវាធ្វើអោយធាត់ថែមទៀតផង ដូចច្នេះគួរតែជ្រើសរើសសាច់ដែលផ្ដល់ជាតិខ្លាញ់តិច និងហូបបន្លែអោយកាន់តែច្រើននឹងដឹងថា ការហូបអាហារប៊ូហ្វេមិនមែនធ្វើអោយធាត់តែរហូតទេ 2.បរិភោគយឺតៗ មានស្មារតី ប៊ូហ្វេភាគច្រើនតែងតែកំណត់ពេល ធ្វើអោយត្រូវប្រញាប់ប្រញាល់ក្នុងការបរិភោគ ដែលជាហេតុផលធ្វើអោយអ្នកបរិភោគប៊ូហ្វេមិនមានស្មារតី ប្រសិនបើមិនចង់ធាត់ក៏គួរតែបរិភោគយឺតៗ ហើយប្រើពេលក្នុងការជ្រើសរើសអាហារយ៉ាងមានស្មារតី នឹងធ្វើអោយគីឡូមិនឡើងក្រោយពេលបរិភោគអាហារប៊ូហ្វេ 3.ទំពារអាហារអោយល្អិត ការទំពារអាហារក៏មានផលប៉ះពាល់ដោយផ្ទាល់ដល់ការសម្រកទម្ងន់បានដូចគ្នា ព្រោះក្នុងការទទួលទានអាហារប្រសិនបើទំពារមិនខ្ទិចបណ្ដាលអោយក្រពះធ្វើការយ៉ាងធ្ងន់ធ្ងរ ធ្វើអោយការទទួលទានអាហារកាន់តែច្រើន លើសពីការចាំបាច់ ទីបំផុតធ្វើអោយគីឡូឡើង 4.ចៀសវាងការផឹកទឹកក្រូចដែលមានជាតិហ្គែស មិនថានៅហាងអាហារប៊ូហ្វេណាក៏មានទឹកក្រូចដែលមានជាតិហ្គែសមកបម្រើសេវ៉ាកម្ម បើភ្លេចខ្លួនផឹកពេលណាធានាថាគម្រោងការសម្រកទម្ងន់គឺខ្ទេចតែម្ដង ព្រោះវាមានជាតិស្ករច្រើនបូករួមទាំងការបរិភោគប៊ូហ្វេដោយមិនបណ្ដាក់ដៃ ធ្វើអោយបរិមាណកាឡូរីច្រើនជាងការចាំបាច់ទីបំផុតក្លាយទៅជាខ្លាញ់ដែលផ្សែរផ្សំក្នុងរាងកាយ ដូចច្នេះគួរតែពិសារទឹកធម្មតាជំនួសវិញ 5.ហាមបង្អត់អាហារមុនបរិភោគអាហារប៊ូហ្វេ ព្រោះវាធ្វើអោយយើងកាន់តែបរិភោគកាន់តែច្រើនលើងហើយមិនមានស្មារតីក្នុងការជរើសរើសអាហារ ដូចច្នេះគួរតែបរិភោគអាហារអោយបានគ្រប់ពេលទោះបីជាត្រូវទៅហូបអាហារប៊ូហ្វេក៏ដោយ ទាំងនេះប្រសិនបើត្រូវការទទួលបានលទ្ធផលល្អក្នុងរយៈពេលដ៏ខ្លីគួរតែប្រើវិធីផ្សេងៗក្នុងការសម្រកទម្ងន់ទៅជាមួួយគ្នាផងដែរ ដូចជាការហាត់ប្រាណ រឺវិធីសាស្រ្តខាងផ្លូវពេទ្យ ដូចជាការវ៉ះកាត់ រឺបូមខ្លាញ់ តែប្រសិនបើត្រូវការសម្រករូបរាងដែលទទួលបានលទ្ធផលយ៉ាងឆាប់រហ័សហើយមានសុវត្ថិភាពជាងការវ៉ះកាត់គឺធ្វើ Cool Sculptingជាទិចណូឡូជីកំចាត់ខ្លាញ់ដោយចំហាយត្រជាក់ ដែលមិនធ្វើអោយមានស្នាមរបួស ធ្វើហើយអាចប្រើជីវិតបានធម្មតា សាកសួរព៌រមានលំអិតបន្ថែមទៀតតាមរយៈលេខទូរស័ព្ទ +66 63 535 2235 រឺតាមរយៈ Line https://line.me/ti/p/Tuxy5FBKSw
ជាថ្មីម្តងទៀតជាមួយនឹងភាពជោគជ័យ APEX បានបោសពានរង្វាន់ Ulthera ច្រើនជាងគេបំផុតក្នុងអាស៊ីចំនួន 3 រង្វាន់ផ្ទួនគ្នា ក្នុងកម្មវិធី Golden Record Award Night
ថ្ងៃទី 12 ខែកក្កដាឆ្នាំ 2018 - មជ្ឈមណ្ឌលវេជ្ជសាស្ត្រអេផេកមេឌិខលសេនធ័រ ជាមជ្ឈមណ្ឌលសុខភាពនិងកែរសម្ផស្ស គ្រប់យ៉ាង ដែលមានខ្នាតនិងសេវ៉ាកម្មដ៏ធំបំផុតឈានមុខគេក្នុងភូមិភាគអាស៊ី ទាញបានពានរង្វាន់ចំនួន 3 រង្វាន់ការលើកបន្តឹងស្បែក Ulthera ដែលជាបច្ចេកវិទ្យាដែលទទួលបានការពេញនិយមបំផុតរបស់ប្រជាជននៅជុំវិញពិភពលោកក្នុងការលើកបន្តឹងស្បែក។ ដោយមិនចាំបាច់ធ្វើការវះកាត់ពីក្រុមហ៊ុន MERZ ASIA PACIFIC ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Golden Record Award Night: Serendipity Journey នៅឯសណ្ឋាគារ Athenee Hotel Bangkok ដែលជាអ្នកដែលបានទទួលរង្វាន់ច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ីក្នុងលើកនេះ ក្រុមហ៊ុន MERZ ASIA PACIFIC បានប្រគល់ពានរង្វាន់ដែលឆ្លុះបញ្ចាំងពីប្រជាប្រិយភាពភាពជឿជាក់និងគុណភាពក្នុងការបម្រើសេវ៉ាកម្មដល់អតិថិជនជាមួយនឹងអេផេកមេឌិខលសេនធ័រដល់ទៅ 3 រង្វាន់ក្នុងពេលតែមួយក្នុងកម្មវិធីនេះរួមមាន 2018 THE TOP 3, GOLDEN RECORD ULTHERAPY
ThermageនិងUltheraតើធ្វើមួយណាសាកសមលើការចំណាយជាង?
សម្រាប់ស្រីៗសម័យនេះដែលយកចិត្តទុកដាក់នឹងភាពស្រស់ស្អាត អាចប្រហែលជាធ្លាប់បានស្គាល់ពាក្យថា Ulthera ឬThermage មកខ្លះៗហើយ ដែលទាំងពីរយ៉ាងហ្នឹង មានភាពស្រដៀងគ្នាដែលជាបច្ចេកវិជ្ជាលើកបន្តឹងស្បែកមុខដែលត្រូវបានអនុវត្តដោយផ្ទាល់លើផ្ទៃមុខ។ ដោយមិនចាំបាច់ធ្វើការវះកាត់ ឬប្រើម្ជុលដូចគ្នា ធ្វើឱ្យមនុស្សជាច្រើននៅតែមិនប្រាកដថាភាពខុសគ្នាគឺជាអ្វី ត្រូវជ្រើសរើសប្រភេទណាដែលសក្តិសមបំផុតសម្រាប់ខ្លួនអ្នក ថ្ងៃនេះយើងនឹងដោះស្រាយចម្ងល់សម្រាប់ស្រីៗគ្រប់គ្នាថា ThermageនិងUlthera គឺខុសគ្នាបែបណា Ulthera គឺជារលកសំឡេង Ulthera គឺជាជាបច្ចេកវិជ្ជាលើកបន្តឹងស្បែកមុខដោយប្រើបច្ចេកវិទ្យារលកសំឡេងឬដូចដែលយើងធ្លាប់ស្គាល់ថាអ៊ុលត្រាសោនគឺជារលកសំឡេងដែលជាក់លាក់ឆ្ពោះទៅកាន់ក្រោមស្រទាប់ស្បែក តម្រង់ទិសនៅសន្លាក់នៃស្រទាប់សាច់ដុំខាងលើ (SMAS) បញ្ជូនឆ្លងតាមចំហាយក្ដៅដែលជាចំនុចតូចៗ នៅចម្ងាយស្មើៗគ្នាប្រហែល ១ មមជាបន្តបន្ទាប់ចូលទៅក្នុងស្បែក និងអាចចូលទៅជ្រៅបានដល់ទីតាំងដែលត្រូវការធ្វើការព្យាបាល ហើយទទួលបានលទ្ធផលព្យាបាលយ៉ាងច្បាស់លាស់ ការដំណើរការទាំងនេះនឹងជួយរំញោចការបង្កើតខលឡាជេនថ្មីៗជាបន្តបន្ទាប់ Ulthera លទ្ធផល ស្បែកមានភាពតឹងរលោងឡើងមើលទៅមានលក្ខណៈធម្មជាតិ ចិញ្ចើមលើកឡើង ធ្វើឱ្យភ្នែកមើលទៅធំជាងមុន ធ្វើអោយមុខកាន់តែក្មេងវ័យ រន្ធញើសកាន់តែតូច ស្បែកមានភាពណែនតឹងរលោងទាំងផ្ទៃមុខនិងកដោយមិនចាំបាច់វះកាត់ រយៈពេលដែលឃើញលទ្ធផល Ulthera ការព្យាបាលដោយ Ulthera ត្រឹមតែមួយលើក អ្នកនឹងឃើញលទ្ធផលបន្តិចម្តង ៗ ប៉ុន្តែនឹងឃើញលទ្ធផលច្បាស់ជាបន្តបន្ទាប់ បន្ទាប់ពីបានធ្វើបានប្រហែល 3 ខែ Thermageគឺជារលកវិទ្យុ Thermageគឺជាបច្ចេកវិទ្យាវេជ្ជសាស្ត្រផ្នែករោគសើស្បែកដែលអាចបញ្ចេញឋាមពលរលកវិទ្យុសកម្មខ្ពស់ (High Radio Frequency) ចូលទៅក្នុងស្រទាប់ជ្រៅនៃស្បែក ថាមពល RF នេះនឹងធ្វើអោយកើតកម្ដៅ ដើម្បីរំញោចអោយកើតការសម្រកខ្លួននៃសរសៃខលឡាជេននិង អ៊ីឡាសទីនដែលតោងគ្នា
ស្តាររូបរាងដ៏តឹងណែនដល់អ្នកម្តាយបន្ទាប់ពីផ្ដល់កំណើតបុត្រដោយ Thermage Body CPT
ប្រសិនបើនិយាយដល់បច្ចេកវិជ្ជាថ្មី Thermage មនុស្សជាច្រើនគង់គិតថា ជាវិធីសាស្រ្តសម្រាប់លើកបន្តឹងស្បែកមុខតែប៉ុណ្ណោះ ប៉ុន្តែតាមពិត Thermage អាចលើកបន្តឹងបានផ្នែកជាច្រើននៃរាងកាយ ជាងអ្វីដែលអ្នកគិតទៅទៀត ជាពិសេសអ្នកម្តាយបន្ទាប់ពីផ្ដល់កំណើតបុត្រដែលតែងតែជួបប្រទះបញ្ហាក្បាលពោះមានភាពយៀរធ្លាក់ រូបរាងមានការផ្លាស់ប្តូរ ស្បែកនៅបរិវេនពោះមានស្នាមជ្រីវជ្រួញនិងស្នាមប្រេះ តោះយើងក្រឡេកមើលម៉ើសថាតើ Thermage ធ្វើការបែបណានិងមានផលជាមួយផ្នែកណាខ្លះនៅក្នុងរាងកាយ ការធ្វើការរបស់ Thermage Thermage គឺជារលកវិទ្យុដែលមានប្រេកង់ខ្ពស់ (RF) ដែលបញ្ជូនថាមពលកំដៅទៅក្នុងស្បែកស្រទាប់ជ្រៅដើម្បីជំរុញការផលិតខលឡាជេន ហើយចុះទៅដោះស្រាយបញ្ហាសរសៃកូឡាជែនដែលមានភាពយៀរធ្លាក់ អោយបង្រួញខ្លួនត្រឡប់មកមានរង្វង់ដែលទាញតឹងឡើងតោងជាលិការបស់ស្បែកអោយកាន់តែប្រសើរឡើង ធ្វើឱ្យស្បែកមានភាពរស់រវើក រឹងមាំ និងមើលទៅមានភាពណែនតឹងជាងមុន ស្នាមជ្រីវជ្រួញថយចុះបន្ទាប់ពីការព្យាបាលនឹងឃើញលទ្ធផលបន្តិចម្តងៗ និងកាន់តែប្រសើរឡើងក្រោយពីបានធ្វើរយៈពេល 2-3 ខែនិងនៅបានយូរប្រហែល 1-2 ឆ្នាំ Thermage អាចធ្វើបរិវេណផ្សេងៗក្រៅពីផ្ទៃមុខបានទេ? ដោយសារតែខលឡាជេនមាននៅគ្រប់ផ្នែកនៃស្បែករបស់យើង។ ក្រៅពីស្បែកមុខហើយ ស្បែកនៅបរិវេណផ្សេងៗ វាអាចមានបញ្ហាដែលខុសប្លែកពីគ្នាទៀត ដូចជាដើមដៃយៀរ ក៏អាចប្រើ Thermage ដើម្បីជួយលើកបន្តឹងដោយផ្ទាល់នៅលើដើមដៃបានផងដែរ។ រួមទាំងការព្យាបាលស្បែកមិនរាបស្មើពីផ្នែកផ្សេងៗបានយ៉ាងត្រង់ចំនុច ហើយទទួលលទ្ធផលមិនខុសគ្នាពីផ្ទៃមុខទេ Thermage ជាជំនួយការថ្មីសម្រាប់អ្នកម្តាយបន្ទាប់ពីផ្ដល់កំណើតបុត្រ Thermage គឺជាជំនួយការដ៏អស្ចារ្យមួយទៀតសម្រាប់ម្តាយក្រោយសម្រាលបុត្រដូចជាបញ្ហាក្បាលពោះយៀរធ្លាក់ ឬក្បាលពោះប្រេះឆ្នូតៗ មូលហេតុគឺដោយសារតែពោះមានការពន្យឺតនៅពេលមានផ្ទៃពោះ ដែលជៀសមិនរួច បច្ចេកវិទ្យា
ត្រគាកល្អឥតខ្ចោះដូចដែលអ្នកប៉ងប្រាថ្នាដោយ Thermage
ត្រគាកស្រស់ស្អាតនិងគូទលើកបន្តឹងឡើង គឺជាគោលដៅនៃក្តីសុបិន្តរបស់ស្ត្រីជាច្រើន ហើយនៅពេលដែលបានឃើញ បុគ្គលល្បី ៗ និងតារាហូលីវូដជាច្រើន មិនថា Jennifer Lopez ឬ Kylie Jenner ដែលមានត្រគាកស្រស់ស្អាតធ្វើអោយស្ត្រីជាច្រើនកំពុងស្វែងរកវិធីដើម្បីបង្កើនត្រគាករបស់ពួកគេ មិនថាជាការហាត់ប្រាណ ឬពឹងផ្អែកលើវិធីសាស្ត្រវេជ្ជសាស្រ្ត ប៉ុន្តែតើអ្នកដឹងរឺទេថាការពិតទៅស្រីៗហូលីវូតមានអាថ៌កំបាំងដែលធ្វើឱ្យត្រគាករបស់ពួកគេស្រស់ស្អាតងាយស្រួលនិងមានប្រសិទ្ធភាពលឿនជាងការធ្វើលំហាត់ប្រាណនោះគឺជាបច្ចេកវិទ្យាលើកបន្តឹង Thermage នោះឯង មនុស្សស្រីប្រហែលជាធ្លាប់លឺហើយថា Thermage គឺជាបច្ចេកវិទ្យាមួយដែលជួយលើកបន្តឹងស្បែកមុខឱ្យមានភាពក្មេងជាងវ័យនិងរលោងប៉ុន្តែតាមពិតទៅ Thermage អាចធ្វើបានផ្នែកជាច្រើនផ្នែកនៃរាងកាយមិនថាបរិវេណ ពោះ ត្រគាក ភ្លៅ ហើយក៏អាចជួយដោះស្រាយបញ្ហាស្បែកសំបកក្រូច និងស្បែកដែលមានការយៀរធ្លាក់ ដែលបណ្តាលមកពីការសម្រាលកូន ការសម្រកទំងន់បែបដែលធ្វើអោយបាត់បង់ទំងន់ច្រើនគីឡូ ឬសូម្បីតែភាពរុះរោយទៅតាមវ័យ ជួយឱ្យស្ត្រីមានរាងស្អាតឡើងវិញបានម្ដងទៀតដោយមិនចាំបាច់សម្រាកព្យាបាល ថែមទាំងអាចមើលឃើញយ៉ាងច្បាស់នូវលទ្ធផលនៃការផ្លាស់ប្តូរចាប់តាំងពីពេលធ្វើលើកដំបូង លាត្រគាកយៀរធ្លាក់ ស្បែកមិនរលោងរៀបស្មើ អោយត្រឡប់មកមានត្រគាកស្អាតឥតខ្ចោះបានហើយចា បានដឹងពីអាថ៌កំបាំងនៃភាពស្រស់ស្អាតរបស់អ្នកដែលមានឈ្មោះល្បីនិងតារាហូលីវូដហើយ ដល់ពេលដែលស្ត្រីយើងត្រូវត្រឡប់មកមើលថែខ្លួនឯងវិញអោយកាន់តែច្រើន ប្រសិនបើអ្នកមិនចង់ឱ្យស្បែកមានភាពយៀរធ្លាក់ និងមិនរលោងក្លាយជាបញ្ហាដែលធ្វើអោយមានភាពស្រស់ស្អាតមិនសប់គ្រប់នោះទេ Thermage អាចឆ្លើយតបបញ្ហាស្រីៗបានយ៉ាងពិតប្រាកដ confirmed! **ទំនាក់ទំនងដើម្បីសាកសួរព៌តមានបន្ថែមតាមលេខទូរស័ព្ទ 📞+66 63 535 2235 📲 រឺសាកសួរតាមរយៈ Line បាននៅទីនេះចា https://line.me/ti/p/Tuxy5FBKSw
P-Shot for men (PRP) by APEX គឺជាជម្រើសមួយទៀតក្នុងការព្យាបាលសមត្ថភាពផ្លូវភេទមានការថយចុះ
P-Shot for men (PRP) by APEX ជម្រើសមួយទៀតក្នុងការព្យាបាលសមត្ថភាពផ្លូវភេទមានការថយចុះ Erectile Dysfunction ED P-Shot for men (PRP) for erectile dysfunction វិធីថ្មីក្នុងការព្យាបាលអាការៈសមត្ថភាពផ្លូវភេទមានការថយចុះ P-Shot គឺជាវិធីសាស្រ្តថ្មីផ្នែកវេជ្ជសាស្ត្រថ្មី ដើម្បីដោះស្រាយបញ្ហារបស់ប្អូនប្រុសដែលមិនសូវស៊ូ ឬចង់បង្កើនភាពសកម្មរបស់ប្អូនប្រុស ដោយមិនបាច់វ៉ះកាត់ឬលេបថ្នាំ ផ្តល់លទ្ធិផលដ៏ជាទីគាប់ចិត្តបានយូរអង្វែង មានវិធីសាស្រ្តសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ដោយការចម្រាញ់ Growth Factor ពីឈាមរបស់អ្នកជំងឺតិចតួចដូច្នេះហើយទើបមានសុវត្ថិភាពខ្ពស់ មិនប្រថុយនឹងប្រតិកម្មនឹងមិនមានផលប៉ះពាល់ ដើម្បីផ្តល់នូវសមត្ថភាពផ្លូវភេទដល់បុរសជាពិសេសអ្នកដែលបាត់បង់ការធ្វើការ មិនថាបណ្ដាលមកពីសមត្ថភាពផ្លូវភេទមានការថយចុះផ្សេងៗឬបណ្តាលមកពីជម្ងឺក្រពេញប្រូស្តាតរីកធំ ជំងឺមហារីកក្រពេញប្រូស្តាត ឬផលប៉ះពាល់ពីការវះកាត់ ផលប៉ះពាល់និងលក្ខខណ្ឌផ្សេងទៀតដូចជាជំងឺទឹកនោមផ្អែម ទោះយ៉ាងណាក៏ដោយ P-Shot for men គឺជានីតិវិធីវេជ្ជសាស្ត្រទំនើបដែលអាចព្យាបាលភាវៈសមត្ថភាពផ្លូវភេទមានការថយចុះបានយ៉ាងមានប្រសិទ្ធភាព ដែលខុសប្លែកពីការព្យាបាលភាពខុសប្រក្រតី (ED) ផ្សេងៗ P-Shot for men ផ្តល់ឱ្យអ្នកនូវលទ្ធផលយូរអង្វែងដែលអ្នកមិនអាចធ្វើបានជាមួយថ្នាំគ្រាប់ គ្រីម ឬវិធីការបង្កើនប្រសិទ្ធភាពបុរសផ្សេងៗទៀត P-Shot for men គឺជាការចាក់នៅបរិវេណអវយវៈភេទប្រុស គឺជាវិធីសាស្ត្រផ្នែកវេជ្ជសាស្ត្រទំនើប
Skin bright បច្ចេកវិទ្យាដែលជួយអោយស្បែកស្រស់ស្អាតមានភាពភ្លឺថ្លា សមនឹងតម្លៃ!
ត្រូវតែទទួលស្គាល់ថាឥឡូវនេះការតុបតែងមុខ ហាក់បីដូចជារឿងដែលមិនអាចខ្វះបានសម្រាប់ស្រីៗ ព្រោះក្រៅពីធ្វើឱ្យមានទំនុកចិត្តហើយថែមទាំងអាចជួយបិទបាំងស្នាមជ្រួញនិងភាពខ្មៅស្រអាប់ដែលមនុស្សស្រីត្រូវការលាក់បាំងបានផងដែរ។ ហើយភាពខ្មៅស្រអាប់ទាំងហ្នឹងអាចនិយាយបានថាគ្រាន់តែបំប៉នស្បែកជាមួយនឹងគ្រីមបំប៉នតែម្យ៉ាងគឺមិនគ្រប់គ្រាន់ទេ។ វាត្រូវតែមានឧបករណ៍ជំនួយសម្រស់ដែលពិតជាមានប្រសិទ្ធភាព និងសាកសមជាមួយតម្លៃដែលត្រូវបានចំណាយទៅ នៅ APEX យើងដឹងនិងយល់ពីតម្រូវការរបស់មនុស្សស្រីយ៉ាងច្បាស់។ ដូច្នេះហើយទើបបានរៀបចំកម្មវិធីដ៏អស្ចារ្យសម្រាប់ស្រីៗ អោយស្រស់ស្អាតសាកសមនឹងតម្លៃជាមួយកម្មវិធី Skin bright ដែលប្រកបទៅដោយបច្ចេកវិទ្យាឡាស៊ែរកាត់បន្ថយស្នាមអុជខ្មៅ ភាពខ្មៅស្រអាប់ និងសម្បុរដែលមិនស្មើរគ្នា ព្រមទាំង Treatment បំប៉នដើម្បីជួយអោយមានសំណើម បន្ថែមវីតាមីនដើម្បីបង្កើនភាពស្រស់ថ្លាដល់ស្បែកជួយឱ្យស្រីៗបង្ហាញស្បែកមុខពិតដ៏ស្រស់ស្អាតភ្លឺថ្លាយ៉ាងមានភាពជឿជាក់ដោយមិនចាំបាច់ខ្មាស់អៀនអ្នកណាតទៅទៀត
មូលហេតុនៃជំងឺអញ្ចាញធ្មេញ … អាចការពារបាន !! TEETH CLEANING WITH AIR-FLOW
គ្រាន់តែថែរក្សាប្រអប់មាត់របស់អ្នកឱ្យស្អាត កោសកំណកកំបោរព្រមទាំងកម្ចាត់ស្នាមប្រឡាក់ដោយ AIR-FLOW ដើម្បីឱ្យស្នាមប្រឡាក់ដែលជាប់ស្អិតយ៉ាងណែនជ្រុះចេញមក ធ្មេញនឹងមានភាពស្រស់ស្អាតដោយ AIR-FLOW មិនឈឺចាប់ មានសុវត្ថិភាព មិនធ្វើអោយខូចផ្ទៃធ្មេញដែលបានពាក់ ធ្មេញសស្អាត ភ្លឺរលោង "ជាជំរើសមួយទៀតសំរាប់អ្នកដែលមានពេលវេលាតិចតួចចាំបាច់ត្រូវ TEETH CLEANING WITH AIR-FLOW ដោយទិចណូឡូជី AIR-FLOW ដ៏ទំនើបទាន់សម័យ ស្អាត លឿន មានសុវត្ថិភាព ប្រើកម្លាំងរុញច្រានទឹក" កោសកំណកកំបោរ ព្រមទាំងកម្ចាត់ស្នាមប្រឡាក់ ដោយ AIR-FLOW កម្ចាត់ស្នាមប្រឡាក់ផ្ទៃធ្មេញ ដោយថាមពលដែលចូលបានជ្រៅ មិនធ្វើឱ្យខូចផ្ទៃបិទធ្មេញ ការថែរក្សាសុខភាពមាត់ ងាយស្រួលនិងមិនប្រើពេលច្រើន ប្រសិនបើយើងថែរក្សាសុខភាពមាត់របស់យើងឱ្យបានទៀងទាត់វានឹងមានលទ្ធផលល្អ។ ការថែទាំសុខភាពមាត់ធ្មេញទៀងទាត់ ដូចជាការកោសកំណកកំបោរ ខាត់សម្អាតផ្ទៃធ្មេញ (Routine Cleaning) គឺជាការកំចាត់ស្នាមប្រឡាក់អាហារនិងកំណកកំបោរចេញពីផ្ទៃធ្មេញ ព្យាបាលរោគអញ្ចាញធ្មេញ កាត់បន្ថយការហូរឈាមពេលកំពុងដុសធ្មេញ កាត់បន្ថយក្លិនមាត់ ណែរនាំឱ្យសម្អាតធ្មេញដោយការកោសកំណកកំបោរ 3-6ខែម្ដង សម្អាតផ្ទៃឫសធ្មេញដោយការកោសកំណកកំបោរក្រោមអញ្ចាញ (Deep Cleaning) ដែលជាសារហេតុសំខាន់របស់រោគ គុំខ្ទុះ កើតពីកំណកកំបោរក្រោមអញ្ចាញមានផ្ទុកមេរោគជាច្រើន មេរោគគុំខ្ទុះបំផ្លាញឆ្អឹង អញ្ចាញ និង ឫសធ្មេញធ្វើអោយមានក្លិនមាត់ស្អុយយ៉ាងខ្លាំងធ្ងន់ធ្ងរ អញ្ចាញមានខ្ទុះ ធ្មេញរង្គើ ការសម្អាតផ្ទៃឫសធ្មេញ (ដុសខាត់ឫសធ្មេញ) ជួយព្យាបាលជំងឺ គុំខ្ទុះបានយ៉ាងល្អ ការកម្ចាត់ស្នាមប្រឡាក់ដែលជាប់ណែនចេញពីធ្មេញដោយប្រើលំហូរខ្យល់(Air Flow) ស្នាមប្រឡាក់ដែលជាប់ណែនផ្សេងៗដូចជា តែ កាហ្វេ ស្រា បារីជាដើម មិនអាចខាត់ចេញបាន ដោយវិធីកោសកំណកកំបោរ និងខាត់ធ្មេញបែបធម្មតា ការប្រើប្រាស់ម្សៅ Air Flow ដែលផលិតជាពិសេស ធ្វើអោយកម្ចាត់ ស្នាមប្រឡាក់បានយ៉ាងល្អ ដោយមិនធ្វើឱ្យខូចផ្ទៃធ្មេញ ម្សៅ Air Flow ដែលម៉ដ្ឋពិសេសនេះ នឹងជ្រាបចូលទៅក្នុងប្រហោងធ្មេញនិងតាមប្រឡោះអញ្ចាញ ដើម្បីកម្ចាត់ស្នាមប្រឡាក់ដែលច្រាស់ចូលទៅមិនដល់ ធ្វើឱ្យមាត់ស្អាតធ្មេញមើលទៅកាន់តែស កាត់បន្ថយក្លិន កាត់បន្ថយអាការៈរលាកអញ្ចាញធ្មេញ ការកោសកំណកកំបោរ
ទ្រឹស្តីថ្មី PREJUVENATION … ការពារទុក មុនពេលដែលស្នាមចង្អូរជ្រៅវាមកដល់
ចំណុចផ្លាស់ប្ដូររបស់ផ្ទៃមុខដែលក្មេងវ័យ មើលទៅស្អាត មិនមែនស្ថិតនៅលើស្បែក តែជាឆ្អឹងនៅលើមុខ យើងបានចាប់ផ្តើមបាត់បង់ឆ្អឹងមុខតាំងពីអាយុ ៣៥ ឆ្នាំ តើមានវិធីណាដើម្បីជួយរក្សាទម្រង់មុខរបស់យើងឱ្យនៅក្មេងបានយូរអង្វែង មនុស្សភាគច្រើនក្រោយពីអាយុ ៣៥ ឆ្នាំ បរិមាណម៉ាសឆ្អឹងនៅលើមុខនឹងចាប់ផ្តើមថយចុះ។ធ្វើអោយឆ្អឹងបរិវេណរន្ធភ្នែកកាន់តែធំឡើង ជុំវិញភ្នែកកាន់តែរូងជ្រៅ ហើយថ្ពាល់កាន់តែសំប៉ែត ឆ្អឹងមុខនៅផ្នែកកណ្ដាល និងថ្គាម កាន់តែយ៉ាប់យ៉ឺនផងដែរ មានការស្រកចុះ និងធ្លាក់ចុះ ទាំងអស់នេះបណ្តាលឱ្យគ្រោងឆ្អឹងដែលទ្រទ្រង់ខ្លាញ់និងជាលិកាផ្សេងៗកាន់តែអន់ថយចុះ ជាលិកាស្បែកនឹងមានទំហំធំជាងគ្រោងឆ្អឹងដែលទ្រទ្រង់នៅខាងក្រោម ជាប្រភពដែលបង្កអោយកើតស្នាមជ្រីវជ្រួញ ស្នាមជង្អូរជ្រៅ ជាផ្នត់ៗ ឆ្បត់យៀរ មើលឃើញកាន់តែច្បាស់ និងពិបាកកែរតម្រូវ ដោយហេតុផលនេះទើបធ្វើអោយមានទ្រឹស្តីមួយ PREJUVENATION