Feugiat nulla facilisis at vero eros et curt accumsan et iusto odio dignissim qui blandit praesent luptatum zzril.
+ (123) 1800-453-1546
info@example.com

Related Posts

News & Activities

Home  /  News & Activities

ទៅមើលទិចណូឡូជី Coolsculping ដែលជួយកម្ចាត់ខ្លាញ់ដោយធាតុត្រជាក់ចំនុចកករឹងពី Harvard ប្រើពេលត្រឹមតែ 35 នាទី ខ្លាញ់មានការស្រក 20-30% នៅចំនុចដែលបានធ្វើ ជួបជាមួយ CoolSculpting Event នៅ APEX គ្រប់សាខាទាំងអស់ 22-27 Aug: Emporium, 2nd floor 28 Aug - 3 Sep: Thonglor Soi 8 4-8 Sep: Ploenchit 9-13 Sep: Central Pattaya 14-20 Sep: Future Park Rangsit 21-26 Sep: Siam Paragon 27 Sep - 1 Oct: Central Ladprao, 5th

  ការអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រស់និងរូបរាងមានការអភិវឌ្ឍន៍ឡើងជាបន្តបន្ទាន់ ជារៀងរាល់ឆ្នាំមានបច្ចេកវិទ្យាថ្មីៗកើតឡើងជាច្រើន ដើម្បីឈានជំហានអោយទាន់នៃការអភិវឌ្ឍន៍ Apex ក៏បានធ្វើការរៀបចំវគ្គបណ្តុះបណ្តាលដើម្បីបង្កើនចំណេះដឹងនិងធ្វើនិន្នាការនៃបច្ចេកវិទ្យាថែរក្សាសម្ផស្សដល់ក្រុមទីព្រឹក្សា(Beauty Consultant) និងLaser Therapist មកពីគ្រប់សាខាទាំងអស់ព្រមទាំង Workshop ពិសេសពីក្រុមហ៊ុន Coolsculping ដែលជាបច្ចេកវិទ្យាកម្ចាត់ជាតិខ្លាញ់ដោយធាតុត្រជាក់ -10 អង្សាសេ មានតែមួយមក Havard Medical School ដើម្បីរងចាំបម្រើសេវ៉ាកម្មតាមសាខាជាច្រើនរបស់អេផេកហើយចា សកម្មភាពត្រូវបានបែងចែកការផ្តល់ចំណេះដឹងអំពីកោសិកាខ្លាញ់ និងការដោះស្រាយជាមួយកោសិកាខ្លាញ់ជាមួយនឹងភពត្រជាក់ចំនុចកករឹង ហើយបានធ្វើការ Update ក្បាលឧបករណ៍ Model ថ្មី Cool Adventage ដែលបន្ថែមភាពត្រជាក់ពី -10 ដល់ -11 អង្សាសេ ធ្វើអោយប្រើពេលវេលាតិច ប៉ុន្តែអាចគង្សប្រសិទ្ធិភាពក្នុងការកម្ចាត់ខ្លាញ់បានជារៀងរហូតដោយប្រើពេលត្រឹមតែ 35 នាទី ដោយមានការសហការពីក្រុម Coolsculping ដែលជាអ្នកបណ្ដុះបណ្ដាលចំណេះដឹង បន្ទាប់មកនៅពេលរសៀល គឺជាការ​ Update Trent ផ្នែកការវះកាត់កែសម្ផស្ស និងការវះកាត់បូមខ្លាញ់ជាមួយនឹងបច្ចេកវិជ្ជាផ្សេងៗ រួមទាំងបច្ចេកវិទ្យាដែលទើបនឹងចេញថ្មីបំផុត CAL :

APEX Medical Center មជ្ឈមណ្ឌលផ្ដល់សេវាកម្មផ្នែកសុខភាពនិងសម្រស់ គ្រប់ជ្រុងជ្រោយ តាមរយៈការផ្តល់សេវាកម្មក្រោមគំនិត Concept Beyond Beauty :  Passion for Perfection ដោយផ្តល់ជូននូវសេវាកម្មវេជ្ជសាស្រ្ត ដើម្បីបំពេញតាមតម្រូវការ សុខភាព សម្រស់ រូបរាង សម្បុរស្បែក ទម្រង់មុខ ធ្មេញ និងសក់ រួមទាំងបច្ចេកវិទ្យា និងវិធីសាស្រ្ដដ៏ទំនើបទាន់សម័យ លំដាប់ថ្នាក់ពិភពលោក ជាមួយក្រុមគ្រូពេទ្យដែលមានជំនាញឯកទេស ដែលមានបទពិសោធន៍ជាច្រើន រៀបចំកម្មវិធី “Apex Experience” បើកបទពិសោធន៍សម្រស់គ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យអ្នកស្រស់ស្អាតពីខាងក្នុងដល់ខាងក្រៅ ជាមួយនឹងការដាក់ដំណើរការ Ice Lab បទពិសោធន៍ការថែរទាំសុខភាពបែបថ្មី -110 អង្សារសេ បច្ចេកវិជ្ជាការស្តារសុខភាពឡើងវិញដោយធាតុត្រជាក់ដែលមានតែមួយគត់នៅក្នុងប្រទេសថៃនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រអេផេក APEX Medical Center សាខាភ្លើនជីត អៃឡែប (Ice Lab) គឺជាបច្ចេកវិទ្យាព្យាបាលដោយធាតុត្រជាក់ (Cryotherapy) ដែលមានការអភិវឌ្ឍន៍ដោយក្រុមហ៊ុនដែលមានជំនាញបច្ចេកវិជ្ជាការប្រើធាតុត្រជាក់ខាងផ្នែកពេទ្យ នៅក្នុងប្រទេសអាល្លឺម៉ង់ ការរក្សាសិទ្ធិតែមួយគត់នៅក្នុងពិភពលោក ដោយការចេញប្លង់អោយមានបន្ទប់ដែលអាចផ្តល់នូវចំហាយទឹកត្រជាក់ 3 កម្រិតគឺ -10អង្សា, -60អង្សា និង -110អង្សា ដោយអ្នកដែលចូលទៅព្យាបាល ត្រូវដើរឆ្លងកាត់ម្ដងមួយបន្ទប់ៗ ដើម្បីអោយរាងកាយមានការសម្រួលក្នុងខ្លួន ហើយបណ្ដេញភាពសំណើមចេញអោយអស់ នៅពេលដល់បន្ទប់ដែលមានសីតុណ្ហភាព -110°C គឺមិនមានសំណើមនៅសេសសល់ឡើយ(zero humidity)ធ្វើអោយពេលវេលាខ្លីៗត្រឹមតែ 3 នាទីជាពេលវេលាដ៏មានតម្លៃនៃប្រព័ន្ធខាងក្នុងនៃរាង្គកាយបានផ្សះផ្សារបួសខាងក្នុងបញ្ឈប់ការរលាកក្នុងរយ:ពេលខ្លីៗ ហើយនៅពេលដែលដកដង្ហើមចូល រាង្គកាយនឹងទទួលបានបរិមាណអ៊ុកស៊ីសែនយ៉ាងច្រើនមហិមា ពីព្រោះសីតុណ្ហភាព -110°C ម៉ាស់ខ្យល់នឹងថយចុះដល់ 45% នៅពេលប្រៀបធៀបជាមួយនឹងសីតុណ្ហភាព បន្ទប់ធម្មតា មានន័យថា នៅពេលស្រូបអាកាសចូលទៅបានទទួលបរិមាណ អ៊ុកស៊ីសែនបន្ថែមពីលើ 2 ដងក្នុងការស្រូបខ្យល់អាកាសចូលម្ដងៗ បទពិសោធន៍ 3 នាទីខ្លីៗក្នុងសីតុណ្ហភាព អវិជ្ជមាន -110°Cនេះ ជារឿងអស្ចារ្យដែលមិនអាចអធិប្បាយបាន និងជួយផ្សះផ្សាឡើងវិញបានយ៉ាងគួរអោយមានការភ្ញាក់ផ្អើលជាខ្លាំង លទ្ធផលនៃការបំបាត់ដោយធាតុត្រជាក់ក្រោមសូន្យក្នុងលក្ខណៈនេះបាន្វើអោយមានការសឹក្សាជាបន្តបន្ទាប់រហូតរយៈពេល 20 ឆ្នាំកន្លងមក ជាឱកាសដ៏ល្អដែល APEX Medical Center បាននាំយកបទពិសោធន៍ភាពត្រជាក់ -110°C របស់ ICE

សិក្ខាសាលាសមាគម DIGITAL SMILE DESIGN BANGKOK នៅថ្ងៃទី 1-4 ខែឧសភាឆ្នាំ 2017 ដែលកន្លងមក ខាងសមាគម DIGITAL SMILE DESIGN BANGKOK បានរៀបចំកម្មវិធីបណ្តុះបណ្តាលវគ្គសិក្សា Digital Smile Design(DSD) ពីទន្តពេទ្យអន្តរជាតិ ដោយ Dr. Somkiat Aimplee និងទន្តពេទ្យដែលមានជំនាញឯកទេសជាច្រើននាក់ មកពីបណ្ដារប្រទេសជាច្រើននៅអាស៊ីដែលប្រារព្ធធ្វើនៅបន្ទប់សន្និសីទ APEX International Cosmetic& Laser Surgery Training Center នៅជាន់ទី 7 នៅមជ្ឈមណ្ឌល សម្ផស្ស Apex Medical Center ភ្លើនជីតដោយមាន វេជ្ជបណ្ឌិតស្រី ណាន់ថៈផាត់ សុផាផាន់ឆាតដែលជាស្ថាបនិក APEX MEDICAL CENTER មកទទួលស្វាគមន៍ហើយបានអញ្ជើញទន្តពេទ្យដែលបានមកពីបណ្ដារប្រទេសជាច្រើនចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ហើយបានទទួលបទពិសោធន៍ជាមួយបច្ចេកវិជ្ជាថ្មី Ice Lab

បច្ចេកវិជ្ជាការព្យាបាលដោយធាតុត្រជាក់ខ្លាំងបំផុត (WHOLE BODY CRYOTHERAPY) -110 អង្សាសេ ឬ ICE LAB ដែលកំពង់ពេញនិយម និង ត្រូវបានស្គាល់យ៉ាងច្បាស់ជាជម្រើសនៃការព្យាបាលនៅអឺរ៉ុប ត្រូវបាននាំយកទៅប្រើនៅក្នុងមណ្ឌលសុខភាពឈានមុខគេ ក្លឹបកីឡាលំដាប់ពិភពលោក និងស្ប៉ាលំដាប់គុណភាពខ្ពស់ជាច្រើន ជាមួយនឹងលទ្ធផលច្បាស់លាស់ ក្នុងការព្យាបាលរបួសខាងក្នុងនៃរាងកាយ កាត់បន្ថយការរលាក ជួយរំញោចការផលិតខលឡាជេន និង Growth Hormone ដើម្បីស្តារកោសិកា បង្កើនភាពរឹងមាំនៃរាងកាយ និងជួយគ្រប់គ្រងទំងន់ព្រោះវាអាចធ្វើការដុតរំលាយរហូតដល់ 800 កាឡូរីក្នុងរយៈពេល 3 នាទី ICE LAB -110 អង្សាសេ មានតែមួយគត់នៅក្នុងប្រទេសថៃ បទពិសោធន៍ធាតុត្រជាក់ខ្លាំងដែលត្រូវតែមកធ្វើការសាកល្បង ដូច្នេះវាមិនមានអីគួរអោយចម្លែកទេដែលទាំងតារា រួមទាំងអ្នកបង្ហាញម៉ូដ អ្នកកីឡាល្បីៗ និងអ្នកដែលមានកេរ្តិ៍ឈ្មោះល្បីៗជាច្រើនមានការពេញនិយមនិងជ្រើសរើសយកវិធីព្យាបាលដោយធាតុត្រជាក់អវិជ្ជមាន -110 អង្សាសេនេះ រួមមាន Kobe Bryant, Lebron James, Demi Moore, Mandy Moore, Kate Moss, Jessica

APEX Medical Center រួមជាមួយ Coolsculpting university បានរៀបចំចាត់សកម្មភាពបង្កើនចំណេះដឹង និងបច្ចេកទេសកាត់បន្ថយជាតិខ្លាញ់ដោយធាតុត្រជាក់ (COOLSCULPING) ដោយក្រុមអ្នកជំនាញមកពី COOLSCULPING UNIVERSITY ដោយក្រុមអ្នកជំនាញមកពី Coolsculpting university  ដើម្បីអភិវឌ្ឍសក្តានុពល និងបច្ចេកទេសក្នុងការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រ ក្នុងការកម្ចាត់ខ្លាញ់ដោយធាតុត្រជាក់ក្នុងបរិវេណផ្សេងៗបានយ៉ាងមានប្រសិទ្ធិភាព CoolSculping គឺជាបច្ចេកវិជ្ជាដែលបង្កើតឡើងដោយ Harvard Medical School  ជាលើកដំបូងនៅលើពិភពលោកដែលនាំយកធាតុត្រជាក់ចមនុចកករឹងដើម្បីកម្ចាត់កោសិកាខ្លាញ់ តាមរយៈការអភិវឌ្ឍន៍អោយអាចបញ្ជូនឆ្លងកាត់ធាតុត្រជាក់កំរិតទាបជាងចំណុចកករឹងកំរិត -5 ទៅ -10 អង្សាសេ ចូលទៅផ្ដល់ភាពត្រជាក់ទៅកាន់ចំពោះតែកោសិកាខ្លាញ់នៅស្រទាប់ក្រោមស្បែក នៅពេលកោសិកាខ្លាញ់បានទទួលធាតុត្រជាក់ក្នុងរយៈពេល 45-60 នាទីកោសិកាត្រូវបានបញ្ជារឱ្យកម្ចាត់ខ្លួនឯង បន្ទាប់មកនឹងត្រូវកំចាត់ចេញពីរាងកាយដោយធម្មជាតិ វាជាវិធីសាស្រ្តមួយផ្សេងទៀតដែលកំពុងមានប្រជាប្រិយភាពក្នុងក្រុមតារាហូលីវូដនិងអ្នកដែលមានកេរ្តិ៍ឈ្មោះល្បីៗ ដោយសារតែលទ្ធផលនិងស្តង់ដារដែលទទួលបានការរ៉ាប់រងពី US FDA និងគុណសម្បត្តិពិសេសក្នុងការកម្ខាត់ខ្លាញ់ដែលមិនឈឺចាប់ ដោយគ្មានរបួសវះកាត់ មិនចាំបាច់សម្រាកព្យាបាល ហើយកម្ចាត់ជាតិខ្លាញ់បានច្រើនជាង 20% រាល់ពេលឌេលបានធ្វើ បច្ចុប្បន្ននេះ CoolSculping បានមានការអភិវឌ្ឍន៍បង្កើតក្បាលឧបករណ៍ថ្មីមួយៗ ដើម្បីអាចកម្ចាត់ជាតិខ្លាញ់ដោយធាតុត្រជាក់បានក្នុងក្នុងបរិវេណដែលត្រូវការបានកាន់តែច្រើនឡើង ដូចជា ចង្ការពីរជាន់ ភ្លៅ ដោយ

សូមថ្លែងអំណរគុណសម្រាប់ភ្ញៀវកិត្តិយសទាំងអស់គ្នាដែលបានរួមជាចំណែកមួយសម្ពោធ APEX MEDICAL CENTER | PLOENCHITទៅកាន់ Medical Center ដែលមានគ្រប់ជ្រុងជ្រោយទាំងអស់ ទាំងផ្នែក ផ្នែ Skin & Aesthetic, Cosmetic Surgery, Wellness & Weight loss និង Cosmetic dentistry ដ៏ទូលំទូលាយបំផុតមួយនៅអាស៊ី។ យើងមានបំណងបង្កើតស្តង់ដារថ្មីនៅក្នុងឧស្សាហកម្មមជ្ឈមណ្ឌលថែរក្សាសម្ផស្សនៅប្រទេសថៃ ដែលប្រមូលផ្ដុំសាស្រ្តាចារ្យពេទ្យថ្វីដៃខ្ពស់ដែលមានបទពិសោធន៍ និងមានជំនាញឯកទេសទៅតាមផ្នែកនីមួយៗ និងព្រមទាំងនាំយក បច្ចែកវិជ្ជាសម្រស់ដ៏ល្អបំផុត មានស្តង់ដារនិងមានសុវត្ថិភាពពីទូទាំងពិភពលោកដើម្បីទទួលបានលទ្ធផលដែលអ្នកអាចឈោងចាប់បាន ទទួលយកបទពិសោធន៍ថ្មី នៃសម្រស់ដែលមានគ្រប់យ៉ាងទាំងអស់បានហើយនៅក្នុងថ្ងៃនេះ **ទំនាក់ទំនងដើម្បីសាកសួរព៌តមានបន្ថែមតាមលេខទូរស័ព្ទ 📞+66 63 535 2235 📲 រឺសាកសួរតាមរយៈ Line បាននៅទីនេះចា https://line.me/ti/p/Tuxy5FBKSw

នៅថ្ងៃទី 18 ខែកុម្ភៈកន្លងមក មជ្ឈមណ្ឌលវេជ្ជសាស្ត្រអេផិកបានរៀបចំពិធីបើកមជ្ឈមណ្ឌលព្យាបាលស្នាមជាំនិងសារធាតុពណ៌ ដំបូងគេបង្អស់នៅក្នុងប្រទេសថៃ ត្រៀមខ្លួនបង្ហាញសក្តានុពលភាពជាលំដាប់ថ្នាក់លេខ 1 ផ្នែក បច្ចេកវិទ្យាសម្រស់ តាមរយៈការនាំយកនូវបច្ចេកវិទ្យាឡាស៊ែរចុងក្រោយបង្អស់ PICOSURE មកធ្វើការសាកល្បងនៅលើឆាក មានការសាកល្បងបាញ់កាំរស្មីឡាស៊ែរលើផ្ទៃប៉េងប៉ោងដ៏សែនស្ដើង លទ្ធផលបានបង្ហាញថាពណ៌ប៉េងប៉ោងបានរលុបដោយមិនធ្វើឱ្យប៉េងប៉ោងបែកឡើយ ធ្វើអោយឱ្យអ្នកដែលមានឈ្មោះល្បីៗ Blogger និងអ្នកដែលមានចំណេះដឹងផ្នែកសម្រស់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយលទ្ធផលនៃការកំចាត់សារធាតុពណ៌របស់ PICOSURE Picosure គឺជាបច្ចេកវិទ្យាឡាស៊ែរថ្មីចុងក្រោយបង្អស់ តាមរយៈការអភិវឌ្ឍដើម្បីបង្កើនសមត្ថភាពក្នុងការបញ្ជូនថាមពលពន្លឺប្រេកង់ខ្ពស់ក្នុងល្បឿន 1 ក្នុងមួយលាន លានវិនាទី ល្បឿននៅក្នុងកម្រិត picosecond នេះបង្កើតការ ផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងដំណើរការថាមពលឡាស៊ែរ បង្កឱ្យមានបាតុភូតមួយដែលគេស្គាល់ថា photoacoustic គឺជាការដែលថាមពលពន្លឺត្រូវបានស្រូបយករហូតក្លាយទៅជាកម្លាំងរុញច្រាន និងបែកខ្ចាយចេញដោយមិនបង្កឱ្យមានការប្រមូលផ្តុំកំដៅនៅបរិវេណក្បែរៗ ប្រើដើម្បីព្យាបាលជាំ កម្ចាត់សារធាតុពណ៌នៅក្នុងស្រទាប់ស្បែកជ្រៅ ដោយមិនបង្កឱ្យមានកំដៅ ស្បែករលោងស្រស់ថ្លាបានយ៉ាងឆាប់រហ័ស ដោយមិនធ្វើអោយរលាកស្បែក វេជ្ជបណ្ឌិតរ័ត្នថៈផន អ៊ឹងផាកនបានមានប្រសាសន៍ថាបច្ចេកវិទ្យាឡាស៊ែរស្បែកបច្ចុប្បន្នមានការជឿនលឿនជាខ្លាំង នៅមជ្ឈមណ្ឌលវេជ្ជសាស្រ្តព្យាបាលជាំនិងសារធាតុព៌ណ មជ្ឈមណ្ឌលវេជ្ជសាស្ត្រអេផិកយើងជ្រើសរើសយកបច្ចេកវិទ្យាល្អបំផុតសម្រាប់លទ្ធផលព្យាបាលប្រកបដោយប្រសិទ្ធភាព ព្រមៗគ្នានឹងការអភិវឌ្ឍបុគ្គលិកពេទ្យជាបន្តបន្ទាប់ មិនត្រឹមតែគ្រូពេទ្យនៅក្នុងអង្គការប៉ុណ្ណោះទេយើងក៏មាន International Cosmetic and Laser Training ដែលត្រូវបានជឿទុកចិត្តពីបណ្ដាគ្រូពេទ្យខាងផ្នែកស្បែកពីប្រទេសផ្សេងៗចូលរួមក្នុងវគ្គបណ្តុះបណ្តាលដើម្បីបង្កើនជំនាញឡាស៊ែរថែមទៀតផង     **ទំនាក់ទំនងដើម្បីសាកសួរព៌តមានបន្ថែមតាមលេខទូរស័ព្ទ 📞+66 63 535

20 កុម្ភៈ 2017 ទីក្រុងបាងកក - មជ្ឈមណ្ឌលវេជ្ជសាស្ត្រអេផេក បានបង្ហាញពីការជួយសង្គ្រោះ ប្រមូលផ្តុំគ្រូពេទ្យវះកាត់និងគ្រូពេទ្យជំនាញខាងស្បែកថៃដែលមានស្នាដៃខ្ពស់ វះកាត់តុបតែងនិងស្ដារផ្ទៃមុខឡើងវិញដល់និស្សិតសិក្សាគិលានុបដ្ឋាកវៀតណាមដែលរងគ្រោះដោយសារអាស៊ីដ រហូតធ្វើអោយស្បែករលាក 75% ភ្នែកខាងឆ្វេងខ្វាក់ហើយមិនអាចបើកបាន ឬបិទត្របកភ្នែកបាន ខណៈពេលដែលភ្នែកខាងស្តាំរលាកកម្រិតទី 1 ដែលបង្ករអោយខូចសម្ផស្ស ហើយប៉ះពាល់យ៉ាងខ្លាំងក្នុងការប្រើប្រាស់ជីវិត ត្រូវបិទមុខគ្រប់ពេលវេលា ឧប្បត្តិហេតុដែល Hoang Tang Thi Thu Huong  និស្សិតគិលានុបដ្ឋាយិកា អាយុ 21 ឆ្នាំ មកពីទីក្រុងហូជីមិញត្រូវបានអតីតសង្សារចាស់ដែលជាភេទដូចគ្នាជះទឹកអាស៊ីតដាក់នៅពេលដែលនាងកំពង់ជិះម៉ូតូរបស់នាងត្រឡប់ទៅផ្ទះដោយសារតែយល់ថានាងមានសង្សារថ្មីដែលជាបុរស ដែលជាព៌តមានដ៏ល្បីនៅប្រទេសវៀតណាមកាលពីឆ្នាំទៅ។ Hoang Tang Thi Thu Huong គឺជាក្មេងស្រីដែលមានមុខមាត់ស្អាត និងមានអនាគតវែងឆ្ងាយ បច្ចុប្បន្ននាងកំពុងសិក្សាផ្នែកព្យាបាលនៅទីក្រុងហូជីមិញដែលជិតនឹងបញ្ចប់ការសិក្សានៅឆ្នាំក្រោយ លទ្ធផលរងពីការ ជះទឹកអាស៊ីតធ្វើអោយ Hoang បានបាត់បង់ការមើលឃើញនៃភ្នែកខាងឆ្វេង។ មិនអាចបើកឬបិទភ្នែកបាន ស្បែកមុខរលាកពីអាស៊ីតរហូតដល់ 75% ផ្ទៃមុខខូចទ្រង់ទ្រាយមិនអាចធ្វើចលនាមាត់ដូចមនុស្សធម្មតាបាន នាងត្រូវពាក់ម៉ាសដើម្បីបិទមុខគ្រប់ពេល ធ្វើឱ្យមើលទៅដូចពួកធ្វើខុសច្បាប់ ទាំងៗដែលនាងកំពុងធ្វើការជួយមនុស្សក្នុងឋានៈជាគិលានុបដ្ឋាយិកាហ្វឹកហាត់ មជ្ឈមណ្ឌលវេជ្ជសាស្ត្រអេផេក បានទទួលការស្នើសុំពីអ្នកតំណាង

សូមថ្លែងអំណរគុណដល់ women's health Thailand ដែលបានចេញសេចក្តីប្រកាសព័ត៌មាន បដិវត្តឧស្សាហកម្មកែសម្ផស្ស ការព្យាបាលជាំជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់សម្រាប់វេជ្ជបណ្ឌិតនៅទូទាំងទ្វីបអាស៊ី PICOSURE បច្ចេកវិទ្យាចុងក្រោយបង្អស់ក្នុងការព្យាបាលជាំ កម្ចាត់សារធាតុពណ៌នៅក្នុងស្រទាប់ស្បែកជ្រៅ ដោយមិនបង្កឱ្យមានកំដៅ ស្បែករលោងសភ្លឺថ្លាបានយ៉ាងឆាប់រហ័ស ដោយមិនប្រថុយការរលាកស្បែក ឃើញលទ្ធផលចាប់តាំងពីការព្យាបាលដំបូង។ បើគ្មានផលប៉ះពាល់ដូចជាការព្យាបាលឡាស៊ែរបែបដំបូង មិនឈឺចាប់ មិនមិនប្រថុយការរលាកស្បែកហើយអាចបន្តការព្យាបាលជាបន្តបន្ទាប់ ដើម្បីទទួលលទ្ធផលបានយ៉ាងឆាប់រហ័ស ក្រៅពីនេះអាចជួយឱ្យមានការស្ដារឡើងវិញនូវ collagen យ៉ាងជ្រៅផងដែរ ដែលឡាស៊ែរពីមុនមិនធ្លាប់ធ្វើបាន ធ្វើឱ្យមានការបង្កើត elastin និងខលឡាជេនថ្មីយ់ាងច្រើនមហិមាណាស់ដូច្នេះមិនត្រឹមតែធ្វើឱ្យ ជាំ អាចម៌រុយ ស្នាមអ៊ុចរលាយបាត់ទៅប៉ុណ្ណោះទេ ប៉ុន្តែនៅជួយឱ្យស្បែកមានភាពរឹងមាំ រលោង ភ្លឺថ្លា ស្នាមជ្រីវជ្រួញមានការថយចុះក្នុងពេលតែមួយ **ទំនាក់ទំនងដើម្បីសាកសួរព៌តមានបន្ថែមតាមលេខទូរស័ព្ទ 📞+66 63 535 2235 📲 រឺសាកសួរតាមរយៈ Line បាននៅទីនេះចា https://line.me/ti/p/Tuxy5FBKSw