Feugiat nulla facilisis at vero eros et curt accumsan et iusto odio dignissim qui blandit praesent luptatum zzril.
+ (123) 1800-453-1546

Related Posts

ឡាស៊ែរកំចាត់រោម

ឡាស៊ែរកំចាត់រោម

ការកំចាត់រោមនៅចំនុចដែលយើងមិនចូលចិត្តគឺមានច្រើនវិធី តែមានវិធីមួយដែលទទួលបានលទ្ធផលល្អបំផុតហើយចាត់ទុកបានថាវាទទួលលទ្ធផលជានិរន្តរ៍គឺការប្រើឡាស៊ែរកំចាត់រោម(Laser Hair Removal)

ដោយឡាស៊ែរដែលប្រើគឺមានផលក្នុងការកំចាត់ចំពោះឬសរោមមិនអោយដុះរោមថ្មីមកទៀត ហើយធ្វើអោយបរិវេណដែលប្រើឡាស៊ែរកំចាត់រោមមើលទៅកាន់តែតឹងណែនរលោង

ឡាស៊ែរកំចាត់រោម ធ្វើយ៉ាងណា How it work?

ឡាស៊ែរកំចាត់រោម(Laser Hair Removal) វាបញ្ជូនឋាមពលចំហាយក្ដៅឆ្លងកាត់ពន្លឺរស្មីទៅកាន់

សសៃរោម ដោយឬសរោមរយៈដែលធំពេញទំហឹង នឹងមានកោសិការគ្រាប់ពណ៌ដែលអាចបឺតស្រូបឋាមពលចំហាយក្ដៅពីឡាស៊ែរបាន នៅពេលកោសិការឬសរោមបឺតស្រូបចំហាយក្ដៅក្នុងកំរិតមួយ ឬសរោមនឹងទ្រុឌទ្រោមលែងលូតលាស់

ដំណាក់ការ ការត្រៀមខ្លួនមុនធ្វើ ឡាស៊ែរកំចាត់រោម

  1. 1.ជៀសវាងការដករោមកន្លែងដែលត្រូវការធ្វើប្រហែល3-4 សប្ដាហ៍មុនពេលធ្វើ តែអាចកោស្រាលៗ

ជំនួសបាន

  1. 2.មុនធ្វើការបាញ់ពន្លឺរស្មីឡាស៊ែរភ្នាក់ងារធ្វើការសំអាតបរិវេណដែលត្រូវកំចាត់រោមដោយកោរស្រាលៗ
  2. 3.នៅពេលកំពង់បាញ់ពន្លឺរស្មីឡាស៊ែរមានអារម្មណ៍ដូចត្រូវកៅស៊ូកងផ្ទាត់តិចៗនឹងមានអារម្មណ៍អ៊ុនៗ នៅបរិវេនកំពង់ធ្វើនឹងមានការស្អំអោយត្រជាក់និងលាបជេលដើម្បីអោយពេលបាញ់ឡាស៊ែរមានអារម្មណ៍ស្រួលជាងមុន
  3. 4.ការកំចាត់រោមបែបនិរន្តរ៍ដែលបានផលល្អត្រូវធ្វើយ៉ាងតិច5-8 ដងស្រេចលើបរិវេណដែលធ្វើ សសៃរោម សញ្ជាត្តិ និងពណ៌របស់រោមវាសំខាន់
  4. 5.ធ្វើម្ដងៗត្រូវឃ្លាតគ្នា ពី3-4 សប្ដាហ៍ស្បែកនៅបរិវេណហ្នឹងតឹងណែនកាត់បន្ថយក្លិនត្រង់ចំនុចហ្នឹងបានទៀតផង

ឡាស៊ែរកំចាត់រោមបែបនិរន្តរ៍ ជាវិធីដែលងាយស្រួល សុវត្ថិភាព ទទួលផលជារៀងរហូតនៅពេលធ្វើបាន 5-8 ដងវាអាចនៅសេសសល់តិចតួចប្រហែល​

5-10% តែជារោមស្ដើងៗ ទន់ៗប៉ុណ្ណោះ

សំនួរ ឡាស៊ែរកំចាត់រោម (Laser Hair Removal)

ឈឺទេ

មុនធ្វើនឹងមានការស្អំអោយត្រជាក់និងលាបជេលដើម្បីអោយពេលបាញ់ឡាស៊ែរមានអារម្មណ៍ស្រួលជាងមុន ពេលធ្វើមានអារម្មណ៍ដូចត្រូវកៅស៊ូកងផ្ទាត់តិចៗនឹងមានអារម្មណ៍អ៊ុនៗ

 

វាដុះទៀតដែររឺទេ តើបានរហូតទេ

ភាគច្រើនអតិថិជនដែលមកធ្វើនៅអេប៉េចលើកទី3-4 មានអារម្មណ៍ថារោមដុះយឺតជាងមុនហើយ

ស្ដើងជាងមុន ក្រោយធ្វើលើកទី 5 អាចនៅមានរោមខ្លះ អាចមកធ្វើបាន3ដងទៀតពន្យាពេលធ្វើអោយឃ្លាតពីគ្នាបន្តិច ក្រោយពីធ្វើ 8 លើក អ្នកខ្លះរោមបាត់ទៅជាង 2 ឆ្នាំ ភាគតិចដែលនៅសេសសល់ខ្លះដែលមានរោមតូចៗស្ដើងៗ

 

ក្រោយធ្វើ តើក្រហម ផ្សា ក្ដៅទេ

ស្បែកដែលនៅត្រង់ចំនុចដែលធ្វើអាចមានពណ៌ផ្កាឈូកប្រហែល 15-30 នាទីហើយចាប់ផ្ដើមបាត់ដោយខ្លួនវា ជារឿងធម្មតាការធ្វើឡាស៊ែររោម ដោយរោមនឹងចាប់ផ្ដើមជ្រុះក្នុងរយៈពេល 2 សប្ដាហ៍ ក្រោយការធ្វើ

 

ក្រោយធ្វើឡាស៊ែររោម ត្រូវមើលថែរយ៉ាងណា

មិនបាច់មើលថែរជាពិសេស ត្រឹមតែផ្អាកប្រើសាប៊ូ គីមី និងគ្រីមដែលធ្វើអោយស្បែកផ្សាដូចជា អាស៊ីតវីតាមីនអេ អាស៊ីត AHA នឹងកុំអោយត្រូវកំដៅថ្ងៃដែលខ្លាំង ដោយលាបការពារស្បែកបរិវេណដែលធ្វើឡាស៊ែររោម

ហេតុអ្វីត្រូវធ្វើច្រើនដង 

រោមនៅចំនុចផ្សេងៗរបស់ស្បែកមានអាយុខួបមិនស្មើគ្នា ទាំងជាតិសាសន៍ អាយុសុទ្ធសឹងជារឿងសំខាន់ ក្នុងការធ្វើឡាស៊ែរបែបនិរន្តរ៍ ប្រើកំរិតរលកដែលសក្តសមដើម្បីទៅកំចាត់គ្រាប់ពណ៌នៅជាន់ឬសរោម ការបញ្ជូនឋាមពលចំហាយក្ដៅឆ្លងកាត់ឡាស៊ែរឆ្ពោះទៅឬសរោម ពួកកោសិកាគ្រាប់ពណ៌នឹងស្រូបយកឋាមពល ធ្វើអោយឬសរោមត្រូវបានកំចាត់ចោលយ៉ាងឆាប់រហ័ស លទ្ធផលដែលឃើញយ៉ាងច្បាស់លាស់គឺ ខួបក្នុងការកើតរោមថ្មីយឺតជាងមុន ដោយរោមដែលកើតក្រោយមកទៀតមានខ្នាតតូចជាងមុន ពណ៌ស្រាលជាង ហើយដុះតិចជាង ជាសាហេតុដែលត្រូវធ្វើច្រើនលើក

 

ទំនាក់ទំនងសាកសួរពរ៌មានបន្ថែមបានតាមរយៈលេខទូរស័ព្ទ 📞+66 63 535 2235
📲 រឺសាកសួរតាមរយៈ Line បាននៅទីនេះចា https://line.me/ti/p/Tuxy5FBKSw