ទិចណូឡួជីការបូមខ្លាញ់ចុងក្រោយបង្អស់ ប្រសិទ្ធិភាពខ្ពស់ ឈឺតិច មុខរបួសតូច ស្បែកមិនអង្កាញ់ រាបស្មើភ្លាមៗ
1.បឌីថាយ(Body Tite)នឹងជួយស្បែកដែលបានបូមខ្លាញ់ចេញហើយនៅរាបស្មើ តឹង ណែនដោយប្រើឋាមពលRF ជួយក្នុងការរំលាយខ្លាញ់ មុននឹងបូមចេញរឺ RF Assisted Liposuction អោយមានអារម្មណ៍ឈឺតិច ស្បែកមិនជាំ ហើយប្រើពេលព្យាបាលមិនយូរ អាចកំចាត់ខ្លាញ់បានគ្រប់កន្លែងដូចជា ក្បាលពោះ ក្រោមសាច់ដុំដៃ ចង្ការ រឺជើងខាងក្នុង សមនឹងស្បែកដែលយៀធ្លាក់ ក្រៅពីធ្វើអោយខ្លាញ់បាត់ទៅ ថែមទាំងបានស្បែកណែនតឹងទៀតផង
2.វេស័រស្មូត(Vaser Smooth រឺ Vaser Lipo Generation4) ជាលើកដំបូងនៃការបូមខ្លាញ់អាចកំចាត់សេលលូឡៃចេញបាន អាចបង្កើតរូបរាងនិងស្បែកស្រស់ស្អាត ហើយអាចបូមខ្លាញ់នៅចំនុចតូចៗដែលចូលទៅពិបាក ដូចជាសសៃប្រសាទ សសៃឈាម សាច់ជាលិកាប្រទាក់គ្នា ដូចជា សាច់ជាលិកាសាច់ដុំ សាច់ជាលិកាប្រសាទ ដោយមិនមានផលប៉ះពាល់ដល់សាច់ជាលិកាផ្សេងៗ
3.វេទធ័រ ចេត ឡៃប៉ូ (Water Jet Lipo) ជាការបូមខ្លាញ់ដោយប្រើឋាមពលទឹកក្នុងការចំណែកកោសិកាខ្លាញ់ចេញពីសាច់ជាលិកាស្បែកធ្វើអោយកោសិកាខ្លាញ់មានភាពពេញលេញ មិនងាប់ ហើយអាចនាំយកទៅប្រើប្រយោជន៍ផ្សេងៗ
4.ស្មាតឡៃប៉ូ (Smart Lipo) ជាការបូមខ្លាញ់ដែលប្រើឡេស័រជួយក្នុងការរំលាយខ្លាញ់ ត្រូវនឹងកន្លែងដែលមានបរិវេណតូចតែត្រូវការភាពលំអិតដើម្បីអោយស្បែករាបស្អាតដូចជា បរិវេណចង្ការ ដើមដៃ មុខរបួសតូចប៉ុនចុងប៊ិចទោះបីស្ទាបអង្អែលក៏មិនដឹង