
ThermageនិងUltheraតើធ្វើមួយណាសាកសមលើការចំណាយជាង?
សម្រាប់ស្រីៗសម័យនេះដែលយកចិត្តទុកដាក់នឹងភាពស្រស់ស្អាត អាចប្រហែលជាធ្លាប់បានស្គាល់ពាក្យថា Ulthera ឬThermage មកខ្លះៗហើយ ដែលទាំងពីរយ៉ាងហ្នឹង មានភាពស្រដៀងគ្នាដែលជាបច្ចេកវិជ្ជាលើកបន្តឹងស្បែកមុខដែលត្រូវបានអនុវត្តដោយផ្ទាល់លើផ្ទៃមុខ។ ដោយមិនចាំបាច់ធ្វើការវះកាត់ ឬប្រើម្ជុលដូចគ្នា ធ្វើឱ្យមនុស្សជាច្រើននៅតែមិនប្រាកដថាភាពខុសគ្នាគឺជាអ្វី ត្រូវជ្រើសរើសប្រភេទណាដែលសក្តិសមបំផុតសម្រាប់ខ្លួនអ្នក ថ្ងៃនេះយើងនឹងដោះស្រាយចម្ងល់សម្រាប់ស្រីៗគ្រប់គ្នាថា ThermageនិងUlthera គឺខុសគ្នាបែបណា
Ulthera គឺជារលកសំឡេង
Ulthera គឺជាជាបច្ចេកវិជ្ជាលើកបន្តឹងស្បែកមុខដោយប្រើបច្ចេកវិទ្យារលកសំឡេងឬដូចដែលយើងធ្លាប់ស្គាល់ថាអ៊ុលត្រាសោនគឺជារលកសំឡេងដែលជាក់លាក់ឆ្ពោះទៅកាន់ក្រោមស្រទាប់ស្បែក តម្រង់ទិសនៅសន្លាក់នៃស្រទាប់សាច់ដុំខាងលើ (SMAS) បញ្ជូនឆ្លងតាមចំហាយក្ដៅដែលជាចំនុចតូចៗ នៅចម្ងាយស្មើៗគ្នាប្រហែល ១ មមជាបន្តបន្ទាប់ចូលទៅក្នុងស្បែក និងអាចចូលទៅជ្រៅបានដល់ទីតាំងដែលត្រូវការធ្វើការព្យាបាល ហើយទទួលបានលទ្ធផលព្យាបាលយ៉ាងច្បាស់លាស់ ការដំណើរការទាំងនេះនឹងជួយរំញោចការបង្កើតខលឡាជេនថ្មីៗជាបន្តបន្ទាប់
Ulthera លទ្ធផល
ស្បែកមានភាពតឹងរលោងឡើងមើលទៅមានលក្ខណៈធម្មជាតិ ចិញ្ចើមលើកឡើង ធ្វើឱ្យភ្នែកមើលទៅធំជាងមុន ធ្វើអោយមុខកាន់តែក្មេងវ័យ រន្ធញើសកាន់តែតូច ស្បែកមានភាពណែនតឹងរលោងទាំងផ្ទៃមុខនិងកដោយមិនចាំបាច់វះកាត់
រយៈពេលដែលឃើញលទ្ធផល Ulthera
ការព្យាបាលដោយ Ulthera ត្រឹមតែមួយលើក អ្នកនឹងឃើញលទ្ធផលបន្តិចម្តង ៗ ប៉ុន្តែនឹងឃើញលទ្ធផលច្បាស់ជាបន្តបន្ទាប់ បន្ទាប់ពីបានធ្វើបានប្រហែល 3 ខែ
Thermageគឺជារលកវិទ្យុ
Thermageគឺជាបច្ចេកវិទ្យាវេជ្ជសាស្ត្រផ្នែករោគសើស្បែកដែលអាចបញ្ចេញឋាមពលរលកវិទ្យុសកម្មខ្ពស់ (High Radio Frequency) ចូលទៅក្នុងស្រទាប់ជ្រៅនៃស្បែក ថាមពល RF នេះនឹងធ្វើអោយកើតកម្ដៅ ដើម្បីរំញោចអោយកើតការសម្រកខ្លួននៃសរសៃខលឡាជេននិង អ៊ីឡាសទីនដែលតោងគ្នា រឹតបន្តឹងរហូតដល់ជាន់ស្បែកខាងក្រៅរឹតបន្តឹងទៅជាមួយគ្នាផងដែរ
Thermage លទ្ធផល
ផ្ទៃមុខលើកបន្តឹងឡើង ស្នាមជ្រីវជ្រួញនិងចង្អូរថ្ពាល់រ៉ាក់ជាងមុខយ៉ាងច្បាស់ រួមទាំងចិញ្ចើមនិងកន្ទុយភ្នែកដែលបានលើកឡើង ហើយខ្លាញ់ដែលកកកុញខ្លះមើលទៅបានកាត់បន្ថយ មុខមានទម្រង់ច្បាស់លាស់ជាងមុន
រយៈពេលនៃការមើលឃើញលទ្ធផលរបស់Thermage
បន្ទាប់ពីបានធ្វើ Thermageមានផលភ្លាមៗក្នុងការបង្រួញចុះរបស់រចនាសម្ព័ន្ធកូឡាជេនដែលនៅក្រោមស្បែក ដោយលទ្ធផលនឹងឃើញជាក់ស្តែងក្នុងរយៈពេល 2-3 ខែហើយភាពណែនតឹងអាចនៅបានយូរ 1-2 ឆ្នាំ អាស្រ័យលើលក្ខណៈផ្ទាល់ខ្លួន និងវ័យរបស់មនុស្សម្នាក់ៗ
Thermage និង Ulthera ខុសគ្នាយ៉ាងណា ហើយវាសាកសមជាមួយអ្នកណាខ្លះ?
Thermage វាផ្ដល់លទ្ធផលក្នុងរឿងការលើកបន្តឹងពីស្រទាប់ខ្លាញ់នៃស្បែកខណៈដែល Ulthera ផ្ដល់លទ្ធផលក្នុងរឿងការលើកបន្តឹងពីស្រទាប់សាច់ដុំដែលនៅជ្រៅជាងស្រទាប់ខ្លាញ់ចុះទៅទៀត ហើយភាពសមស្របសម្រាប់ការព្យាបាល គួរតែពិគ្រោះជាមួយអ្នកជំនាញវេជ្ជសាស្រ្តដែលមានបទពិសោធន៍ខាងស្បែក ពីព្រោះអាច វិភាគបានលម្អិតបានថា មូលហេតុចម្បងនៃភាពយៀរធ្លាក់របស់មនុស្សម្នាក់ៗ។ តើមានមូលហេតុអ្វី? ដើម្បីជ្រើសរើសប្រើឧបករណ៍ដែលសាកសមក្នុងការកែតម្រូវរចនាសម្ព័ន្ធស្បែកដែលសមស្របសម្រាប់មនុស្សម្នាក់ៗ
ស្រីៗគ្រប់រូបត្រូវតែចងចាំជានិច្ចថា បច្ចេកវិជ្ជាលើកបន្តឹងស្បែកមុខនៅមានវិធីជាច្រើន និងដើម្បីដោះស្រាយបញ្ហាអោយត្រង់ចំណុច មនុស្សម្នាក់អាចត្រូវប្រើវិធីសាស្រ្តច្រើនក្នុងការព្យាបាលដើម្បីអោយឃើញលទ្ធផល។ ហើយរាល់ការព្យាបាលអាចមានផលប៉ះពាល់បាន ដូច្នេះចាំបាច់ត្រូវសិក្សា ស្វែងរកចំណេះដឹង ពិគ្រោះជាមួយអ្នកជំនាញមុនពេលធ្វើការសំរេចចិត្ត ដើម្បីធ្វើឱ្យការព្យាបាលមានតម្លៃមានប្រសិទ្ធភាពនិងមានសុវត្ថិភាពខ្ពស់បំផុតដែលអាចធ្វើទៅបាន
**ទំនាក់ទំនងដើម្បីសាកសួរព៌តមានបន្ថែមតាមលេខទូរស័ព្ទ 📞+66 63 535 2235
📲 រឺសាកសួរតាមរយៈ Line បាននៅទីនេះចា https://line.me/ti/p/Tuxy5FBKSw