Feugiat nulla facilisis at vero eros et curt accumsan et iusto odio dignissim qui blandit praesent luptatum zzril.
+ (123) 1800-453-1546

Related Posts

APEX MEDICAL CENTER រៀបចំកម្មវិធី “BEAUTY EXPERIENCE” និងបើកដំណើរការ (ICE LAB) បច្ចេកវិជ្ជាបំបាត់ដោយធាតុត្រជាក់ -110 អង្សាសេ មានតែមួយគត់នៅក្នុងប្រទេសថៃ

Home  /  Articles  /  News & Activities   /  APEX MEDICAL CENTER រៀបចំកម្មវិធី “BEAUTY EXPERIENCE” និងបើកដំណើរការ (ICE LAB) បច្ចេកវិជ្ជាបំបាត់ដោយធាតុត្រជាក់ -110 អង្សាសេ មានតែមួយគត់នៅក្នុងប្រទេសថៃ

APEX MEDICAL CENTER រៀបចំកម្មវិធី “BEAUTY EXPERIENCE” និងបើកដំណើរការ (ICE LAB) បច្ចេកវិជ្ជាបំបាត់ដោយធាតុត្រជាក់ -110 អង្សាសេ មានតែមួយគត់នៅក្នុងប្រទេសថៃ

APEX Medical Center មជ្ឈមណ្ឌលផ្ដល់សេវាកម្មផ្នែកសុខភាពនិងសម្រស់ គ្រប់ជ្រុងជ្រោយ តាមរយៈការផ្តល់សេវាកម្មក្រោមគំនិត Concept Beyond Beauty :  Passion for Perfection ដោយផ្តល់ជូននូវសេវាកម្មវេជ្ជសាស្រ្ត ដើម្បីបំពេញតាមតម្រូវការ សុខភាព សម្រស់ រូបរាង សម្បុរស្បែក ទម្រង់មុខ ធ្មេញ និងសក់ រួមទាំងបច្ចេកវិទ្យា និងវិធីសាស្រ្ដដ៏ទំនើបទាន់សម័យ លំដាប់ថ្នាក់ពិភពលោក ជាមួយក្រុមគ្រូពេទ្យដែលមានជំនាញឯកទេស ដែលមានបទពិសោធន៍ជាច្រើន រៀបចំកម្មវិធី “Apex Experience” បើកបទពិសោធន៍សម្រស់គ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យអ្នកស្រស់ស្អាតពីខាងក្នុងដល់ខាងក្រៅ ជាមួយនឹងការដាក់ដំណើរការ Ice Lab បទពិសោធន៍ការថែរទាំសុខភាពបែបថ្មី -110 អង្សារសេ បច្ចេកវិជ្ជាការស្តារសុខភាពឡើងវិញដោយធាតុត្រជាក់ដែលមានតែមួយគត់នៅក្នុងប្រទេសថៃនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រអេផេក APEX Medical Center សាខាភ្លើនជីត

អៃឡែប (Ice Lab) គឺជាបច្ចេកវិទ្យាព្យាបាលដោយធាតុត្រជាក់ (Cryotherapy) ដែលមានការអភិវឌ្ឍន៍ដោយក្រុមហ៊ុនដែលមានជំនាញបច្ចេកវិជ្ជាការប្រើធាតុត្រជាក់ខាងផ្នែកពេទ្យ នៅក្នុងប្រទេសអាល្លឺម៉ង់ ការរក្សាសិទ្ធិតែមួយគត់នៅក្នុងពិភពលោក ដោយការចេញប្លង់អោយមានបន្ទប់ដែលអាចផ្តល់នូវចំហាយទឹកត្រជាក់ 3 កម្រិតគឺ -10អង្សា, -60អង្សា និង -110អង្សា ដោយអ្នកដែលចូលទៅព្យាបាល ត្រូវដើរឆ្លងកាត់ម្ដងមួយបន្ទប់ៗ ដើម្បីអោយរាងកាយមានការសម្រួលក្នុងខ្លួន ហើយបណ្ដេញភាពសំណើមចេញអោយអស់ នៅពេលដល់បន្ទប់ដែលមានសីតុណ្ហភាព -110°C គឺមិនមានសំណើមនៅសេសសល់ឡើយ(zero humidity)ធ្វើអោយពេលវេលាខ្លីៗត្រឹមតែ 3 នាទីជាពេលវេលាដ៏មានតម្លៃនៃប្រព័ន្ធខាងក្នុងនៃរាង្គកាយបានផ្សះផ្សារបួសខាងក្នុងបញ្ឈប់ការរលាកក្នុងរយ:ពេលខ្លីៗ ហើយនៅពេលដែលដកដង្ហើមចូល រាង្គកាយនឹងទទួលបានបរិមាណអ៊ុកស៊ីសែនយ៉ាងច្រើនមហិមា ពីព្រោះសីតុណ្ហភាព -110°C ម៉ាស់ខ្យល់នឹងថយចុះដល់ 45% នៅពេលប្រៀបធៀបជាមួយនឹងសីតុណ្ហភាព បន្ទប់ធម្មតា មានន័យថា នៅពេលស្រូបអាកាសចូលទៅបានទទួលបរិមាណ អ៊ុកស៊ីសែនបន្ថែមពីលើ 2 ដងក្នុងការស្រូបខ្យល់អាកាសចូលម្ដងៗ បទពិសោធន៍ 3 នាទីខ្លីៗក្នុងសីតុណ្ហភាព អវិជ្ជមាន -110°Cនេះ ជារឿងអស្ចារ្យដែលមិនអាចអធិប្បាយបាន និងជួយផ្សះផ្សាឡើងវិញបានយ៉ាងគួរអោយមានការភ្ញាក់ផ្អើលជាខ្លាំង លទ្ធផលនៃការបំបាត់ដោយធាតុត្រជាក់ក្រោមសូន្យក្នុងលក្ខណៈនេះបាន្វើអោយមានការសឹក្សាជាបន្តបន្ទាប់រហូតរយៈពេល 20 ឆ្នាំកន្លងមក

ជាឱកាសដ៏ល្អដែល APEX Medical Center បាននាំយកបទពិសោធន៍ភាពត្រជាក់ -110°C របស់ ICE Lab ដើម្បីអោយអ្នកទាំងអស់គ្នាបានសាកល្បងប្រើសេវ៉ាកម្មដោយមានក្រុមគ្រូពេទ្យនិងបុគ្គលិកដែលមានជំនាញមានការត្រួតពិនិត្យរាងកាយ និងនៅចាំមើលការខុសត្រូវយ៉ាងដិតដល់រហូតក្នុងការធ្វើថ្រីតមេនដូចច្នេះអាចជឿជាក់បាននូវស្តង់ដាសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការផ្សះផ្សាឡើងវិញ

 

គុណប្រយោជន៍ដែលនឹងទទួលបានពីការប្រើសេវ៉ាកម្ម ICE Lab 

-ជួយបង្កើនភាពរឹងមាំដល់រាងកាយ ធ្វើអោយមានភាពស្រស់ថ្លា រហ័សរហួន

-ជួយកាត់បន្ថយភាពស្មុគស្មាញ បន្ថយការឈឺចាប់ និងភាពនឿយហត់ពីរាងកាយនិងផ្លូវចិត្ត

-ជួយជំរុញប្រព័ន្ធរត់របស់ឈាម ធ្វើអោយស្បែកស្រស់ថ្លា មានពន្លឺ​និងក្មេងជាងវ័យ

-បង្កើនការដុតរំលាយ សម្រកទំងន់ និង ដុតរំលាយបានដល់ទៅ 800 កាឡូរីក្នុង 3 នាទី

-ជួយរក្សាអាការៈរលាកដែលកើតឡើងយ៉ាងលឿនបំផុត

-ជួយកាត់បន្ថយការឈឺចាប់ដែលកើតពីការរងរបួសសាច់ដុំឆ្អឹងសន្លាក់

-ជួយបង្កើនប្រសិទ្ធភាពក្នុងការហាត់ប្រាណនិងការប្រកួតប្រជែងកីឡា

-ជួយបណ្ដេញជាតិពុលចេញពីរាងកាយ

-បង្កើន Growth Hormone លើកកម្ពស់សុខភាពប្រឆាំងភាពចាស់

-ជួយព្យាបាលរោគរលាកសន្លាក់ រោគសន្លាក់ទ្រុឌទ្រោម ការរងរបួសឆ្អឹងសន្លាក់

ក្រៅពីហ្នឹងក៏បានអោយគ្រប់គ្នាបានសាកល្បងនូវទីកន្លែង Hang out ដើម្បីសុខភាពនិងសម្រស់ទីកន្លែងថ្មី IV Drip Bar គឺជានិន្នាការថ្មីមួយដែលបច្ចុប្បន្នកំពុងពេញនិយមក្នុងចំណោមតារាល្បីហូលីវូតនិងអ្នកដែលមានកេរ្តិ៍ឈ្មោះល្បី ៗ  ដែលអតិថិជននឹងអង្គុយបានយ៉ាងស្រួល នៅលើកៅអីអង្គុយផ្អែក មើលទូរទស្សន៍ អានសៀវភៅស្តាប់ចម្រៀង ឬធ្វើសកម្មភាពដែលចូលចិត្ត ឬនិយាយគ្នារវាងអតិថិជន គ្នាឯង ខណៈពេលដែលទឹកសេរ៉ូមក៏បញ្ជូនឆ្លងកាត់សារធាតុចិញ្ចឹម វីតាម៉ីនចូលទៅក្នុងចរន្តឈាម សារធាតុចិញ្ចឹមនិងវីតាមីនទាំងនេះត្រូវបានកំណត់ដោយវេជ្ជបណ្ឌិតយោងទៅតាមប្រវត្តិនៃការព្យាបាល។ លទ្ធផលនៃការពិនិត្យរាងកាយ និងបញ្ហារបស់អតិថិជនម្នាក់ៗ

មកទទួលយកបទពិសោធន៍ការមើលថែរសុខភាពនិងសម្រស់បែបថ្មី “Apex Experience”  ជាមួយនឹងបច្ចេកវិជ្ជាទាន់សម័យ ស្អាតគ្រប់សព្វបញ្ចប់នៅមួយកន្លែងបានហើយចាប់តាំងពីថ្ងៃនេះនៅ APEX Medical Center ភ្លើនជីត

 

**ទំនាក់ទំនងដើម្បីសាកសួរព៌តមានបន្ថែមតាមលេខទូរស័ព្ទ 📞+66 63 535 2235
📲 រឺសាកសួរតាមរយៈ Line បាននៅទីនេះចា https://line.me/ti/p/Tuxy5FBKSw