សក់ជ្រុះ មូលហេតុសំខាន់នៃភាវៈក្បាលទំពែកបំផ្លាញជំនឿចិត្តសំរាប់មនុស្សជាច្រើន ដោយដើមហេតុរបស់អាការៈសក់ជ្រុះហ្នឹងកើតឡើងពីសារហេតុ ដូចជា រោគតំនរពូជន៍ អ័រម៉ូន ភាពស្មុគស្មាញ ការប្រើថ្នាំរឺអាការៈឈឺស្កាត់ផ្សេងៗ ក្រៅពីហ្នឹងរាងកាយខ្វះសារធាតុអាហារដែលសំខាន់ដល់សសៃសក់ក៏ជាសាហេតុដែលធ្វើអោយសក់ជ្រុះបានដូចគ្នា ហើយបញ្ហារទាំងនេះក៏អាចកែរបានប្រសិនបើបរិភោគអាហារដែលសម្បូរដោយសារធាតុចិញ្ចឹមនិងគ្រប់គ្រាន់សម្រាប់តម្រូវការរបស់សសៃសក់ ហើយនេះគឺជាអាហារដែលសាកសមសំរាប់អ្នកដែលមានអាការៈសក់ជ្រុះ បើបរិភោគជាប្រចាំ សក់នឹងមានសុខភាពរឹងមាំយ៉ាងពិតប្រាកដ
1.ស៊ុត
ជាអាហារដែលសំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើនប្រភេទដែលសំខាន់ដល់សសៃសក់ ជាពិសេសBiotin ដែលមានចំណែកក្នុងការបំប៉នសសៃសក់អោយរឹងមាំ កាត់បន្ថយសក់ជ្រុះបាន ប្រសិនបើរាងកាយមានបរិមាណ Biotin មិនគ្រប់គ្រាន់ក៏ធ្វើអោយសក់ទន់ខ្សោយចុះហើយទីបំផុតក៏ជ្រុះ ដូចច្នេះហើយគួរតែបរិភោគស៊ុតអោយបានញឹកញាប់ដើម្បីការពារភាវៈខ្វះBiotin
2.ត្រីសាម៉ុង
ប្រូតេអ៊ីនគឺជាសារធាតុចិញ្ចឹមដ៏សំខាន់មួយទៀតសម្រាប់សក់ ព្រោះប្រូតេអ៊ីនមានចំណែកក្នុងការបន្ថែមភាពរឹងមាំដល់សសៃសក់ ដូចច្នេះហើយការទទួលទានអាហារដែលមានប្រូតេអ៊ីនខ្ពស់គឺវាចាំបាច់សំរាប់អ្នកដែលត្រូវការបំប៉នសសៃសក់ រឺកាត់បន្ថយអាការៈសក់ជ្រុះ ជាពិសេសត្រីសាម៉ុង ដែលជាប្រភេទត្រីសាមុទ្រទឹកជ្រៅមួយដែលមានប្រូតេអ៊ីននិងសារធាតុខ្លាញ់ Omega 3 ថែមទាំងវីតាមីនប្រភេទផ្សេងៗក្នុងបរិមាណច្រើន ដែលអាចជួយបំប៉នសសៃសក់អោយខ្មៅរលោង ជម្រុញការដុះចេញថ្មីរបស់សសៃសក់បានយ៉ាងល្អ
3.ស្ពៃអេពីណា
បន្លែប្រភេទនេះជាបន្លែដែលប្រកបទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជា Folate សារធាតុដែក វីតាមីនអេ និងសេ ដែលមានសារៈសំខាន់ក្នុងការធំលូតលាស់របស់សសៃសក់ ថែមទាំងជួយបំប៉នស្បែកក្បាលអោយមានសុខភាពល្អ នៅពេលសសៃសក់និងស្បែកក្បាលមានសុខភាពល្អវានឹងជួយអោយការជ្រុះសក់កាត់បន្ថយចុះបានយ៉ាងមានប្រសិទ្ធភាព
4.សណ្ដែកសំបករឹងនិងគ្រាប់ធញ្ញជាតិ
ក្រៅពីមានប្រូតេអ៊ីនខ្ពស់ហើយសណ្ដែកសំបករឹងនិងគ្រាប់ធញ្ញជាតិប្រភេទខ្លះនៅសំបូរទៅដោយសារធាតុខ្លាញ់ Omega 3 និង 6 ដែលមានសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម ដែលជួយក្នុងការការពារការជ្រុះសក់ ហើយជម្រុញការដុះចេញថ្មីរបស់សសៃសក់ ថែមទាំងជួយអោយសសៃសក់ដុះក្រាស់ខ្មៅរលោងឡើង ឃួយដោះស្រាយបញ្ហារសសៃសក់ដែលធ្វើអោយរំខានដល់ចិត្តបានយ៉ាងទីគាប់ចិត្ត
5.សាច់មាន់
មាន់គឺជាសត្វស្លាបដែលមានប្រូតេអ៊ីនខ្ពស់ ហើយប្រូតេអ៊ីននៅក្នុងសាច់មាន់ជាប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ ការបរិភោគប្រូតេអ៊ីនពីសាច់សត្វប្រភេទនេះជួយស្ដារសសៃសក់ឡើងវិញដែលស្រួយដាច់ដោយងាយ ថែមទាំងជួយការពារសសៃសក់បែកចុងបានទៀតផង ដោយសារតែប្រូតេអ៊ីនសារធាតុចិញ្ចឹមដ៏សំខាន់ក្នុងការបង្កើនភាពរឹងមាំដល់សសៃសក់ ប្រសិនបើខ្វះប្រូតេអ៊ីននឹងធ្វើអោយឫសសក់ទន់ខ្សោយហើយជ្រុះបាននៅទីបំផុត
ទាំងនេះ ការទទួលទានអាហារដើម្បីបង្កើនសុខភាពសក់អោយរឹងមាំគ្រាន់តែជាចំណែកមួយដែលជួយអោយសសៃសក់ជ្រុះតិចជាងមុន ហើយត្រឡប់មកក្រាស់ខ្មៅរលោង ថែមទាំងលទ្ធផលដែលទទួលបានគឺខុសប្លែកពីគ្នាទៅតាមបុគ្គលម្នាក់ៗ ដូចច្នេះហើយប្រសិនបើត្រូវការលទ្ធផលដែលល្អយ៉ាងច្បាស់លាស់និងមានប្រសិទ្ធភាពខ្ពស់អាចត្រូវប្រើវិធីផ្សេងៗ ដូចជាការ ដាំបណ្ដុះសក់ ដែលក្នុងបច្ចុប្បន្នមានទិចណូឡូជីក្នុងការដាំបណ្ដុះសក់ជាច្រើន អាស្រ័យលើការពេញចិត្តរបស់អ្នកដែលចូលទៅប្រើប្រាស់សេវ៉ាកម្មដែលត្រូវធ្វើការពិភាក្សាជាមួយគ្រូពេទ្យដែលមានជំនាញឯកទេសដើម្បីអោយបានទទួលផលយ៉ាងជាទីគាប់ចិត្តបំផុត
សាកសួរព៌រមានលំអិតបន្ថែមទៀតតាមរយៈលេខទូរស័ព្ទ +66 63 535 2235
រឺតាមរយៈ Line https://line.me/ti/p/Tuxy5FBKSw